
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10790 នាក់
ម្សិលមិញ 10010 នាក់
សរុប 19981826 នាក់
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងលោកបណ្ឌិត និងអ្នកចែវទូកទៅព្រោះលោកមិនបានសំដៅលើបណ្ឌិតញឹលរដ្ឋាទេ!។
ក្នុងឱកាស អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាល័យ South-East Asia នៅសណ្ឋាគារសុខា ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦សម្តេចធិបតី ហ៊ុន ម៉ាណែត បានញ្ជាក់ថា «មុននឹងបញ្ចប់ ខ្ញុំស្នើសូមបញ្ចប់ទៅរឿងបណ្ឌិត និងអ្នកចែវទូក។ ម្សិលមិញ ជួបជាមួយប្អូន ញិល រដ្ឋា (ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី) បាយជាមួយគ្នា ក្រោយប្រជុំព្រឹក។ ខ្ញុំជួបគាត់រឿងនេះទេ។ មុនចេញទៅចិន កំពុងធ្វើការមួយចំនួន ដើម្បីកែទម្រង់ SMEs ។ ខ្ញុំឃើញគាត់វិភាគពី SMEs និង FDI ទាក់ទងនឹងការវិនិយោគ ក៏គ្រោងមកពីចិននឹងជួប តែវាចៃដន្យ ខ្ញុំចូលចិត្តអានអត្ថបទរបស់ មេទ័ព លីពូ គាត់សរសេរសាបៗងាយយល់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ថ្ងៃហ្នឹង គាត់យករឿងអ្នកចេវទូក និងបណ្ឌិត … ឃើញឃ្លាចុងក្រោយមានពាក្យបណ្ឌិត ខ្ញុំស្មានតែគាត់និយាយសម្តៅបណ្ឌិតក្រៅប្រទេស ដែលវិភាគរឿងទ័ពថាធ្លាប់លីអង្ករឲ្យទាហាន។ ខ្ញុំមិនសម្តៅដល់នរណាទេ (មិនមែនយករឿងបណ្ឌិត និងអ្នកចេវទូក សម្តៅបណ្ឌិត ញិល រដ្ឋា នោះទេ)។ អ្វីដែលខ្ញុំចង់ដឹង ទស្សនៈនៃរឿងនេះ គឺគេអប់រំភាពរាបសាររបស់អ្នកចេះដឹង»។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហើបឲ្យដឹងពីការដែលលោកប្រើបណ្ឌិតថា មនុស្ស៣នាក់ ដែលសម្តេចបានប្រើម្នាក់បញ្ចប់បណ្ឌិតពីបារាំង ម្នាក់ពីអាមេរិក និងម្នាក់ពីសាលាជាតិគ្រប់គ្រងរបស់ខ្មែរ។ តាមលទ្ធផលការងារ សម្តេចជ្រើសរើសយកបណ្ឌិតបញ្ចប់ការសិក្សាពីសាលាជាតិគ្រប់គ្រង!។
សូមបញ្ជាក់ថាក្នុងកិច្ចពិភាក្សាតុមូល ស្តីពី «តើអ្វីដែលជាសេណារីយ៉ូ ធ្វើឱ្យពិភពលោកបាត់បង់សណ្តាប់ធ្នាប់នាពេលបច្ចុប្បន្ន?» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត ញិល រដ្ឋា ប្រធានសមាគមអតីតនិស្សិតកម្ពុជាពីសូវៀត និងរុស្ស៊ី បានវិភាគពីបញ្ហាសង្គម និងសេដ្ឋកិច្ច។
បន្ទាប់មក សម្តេចធិបតី ហ៊ុន ម៉ាណែត បានចែករំលែករឿងបណ្ឌិត និងអ្នកចែវទូក ស្រាប់តែមានការទាញថា សម្តេចធិបតី សម្តៅដល់លោកបណ្ឌិត ញិល រដ្ឋា ទៅវិញ។ ប្រការនេះ ក៏មានមតិថា សម្តេចធិបតី បានបិទសេរីភាពក្នុងការបញ្ចេញទស្សនៈ ខណៈសម្តេចធិបតី ក៏បានអះអាងច្បាស់ៗថា សម្តេចគាំទ្ររាល់ទស្សនៈរបស់បញ្ញវ័ន្ត។
សូមបញ្ជាក់ថាសម្តីរបស់បណ្ឌិតវយ័ក្មេង១រូបឈ្មោះញឹលរដ្ឋាបានបង្កការចាប់អារម្មណ៍ពេញក្នុងបណ្តាញសង្គមប៉ុន្មានថ្ងៃនេះ។បើតាមការសង្កេតការចាប់អារម្មណ៍បានចែកចេញជាពីរបក្ស។ក្នុងនោះអ្នកដែលមិនទទួលផលប្រយោជន៍ពីសង្គមនិងចង់ឲ្យសង្គមមានតម្លាភាពបានគាំទ្រ ព្រោះគាត់ហ៊ាននិយាយការពិត។តែសម្រាប់អ្នកបានផលប្រយោជន៍ពីសង្គមគេដៀលថាអាមាត់ឥតគម្របបំបែកឆ្នាំងបាយគេ។រឿងគេដឹងគ្រប់គ្នាតើហ្អែងចាំបាច់និយាយធើអី?។
ជាក់ស្តែងបើតាមហ្វេសប៊ុកឈ្មោះលីពូដែលត្រូវបាននាយករដ្ឋមន្ត្រីយកទៅបង្ហោះបន្តបង្ហាញថាអ្នកចែកទូកដែលមិនបានរៀនសូត្រជ្រៅជ្រះដូចបណ្ឌិត គាត់ចេះតែចែវទូកចម្លងមនុស្សគាត់មិនខ្វល់ការនិយាយរបស់បណ្ឌិតផេះអីទេព្រោះគាត់ចាំតែស្តាប់អ្នកឲ្យគាត់ចែវទូកចម្លងយកកម្រៃចិញ្ចឹមជីវិតចង់អាណារៀនចេះអីចេះទៅ ។