» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12017 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702188 នាក់

សមិទ្ធផល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា​កម្ពុជា​-​ចិន ផែ​រាម​ត្រុ​វ​បានប្រកាស​ឲ្យ​ប្រើប្រាស​!

 

​ខេត្ត​ព្រះសីហនុ​៖​នា​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២៥​នេះ សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ក​ន្ពុ​ជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រា​កាស​ដាក់​ឲ្យ​ប្រ​ប្រាស់ សមិទ្ធផល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា​កម្ពុជា​-​ចិន ផែ​រាម ខេត្ត​ព្រះសីហនុ​។a manet ream 

​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា "​ការសម្ពោធ​សមិទ្ធផល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​មជ្ឈមណ្ឌល​ភស្តុភារ​និង​ហ្វឹកហ្វឺន​កម្ពុជា ចិន​-​ផែ​រាម ធ្វើឡើង​ឡើង​មុន​ប៉ុន្មាន​ថ្ងៃ ដែល​ថ្ងៃ​ខាងមុខនេះ​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង អញ្ជើញ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​"​។

​សម្តេច​បវរ​ធិបតី បាន​បញ្ជាក់ថា "​ការសម្រេច​ជា​ស្ថាពរ​នូវ​ការធ្វើ​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម និង​ការកសាង​ម​ជ្ឈ​- មណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា កម្ពុជា ចិន​-​ផែ​រាម មិន​ត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ (​កម្ពុជា​-​ចិន​) ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ជាការ​លើកកម្ពស់​សមត្ថ​ភាព​ការពារជាតិ​របស់​កម្ពុ​ជា ក៏ដូចជា ការគិតគូរ​ដល់​ផលប្រយោជន៍​ជាតិ​, ធានា​សន្តិសុខ​ជាតិ​, សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ ស្របតាម​បាវចនា​នៃ​គោលដៅ​ជា​យុទ្ធសាស្ត្រ​លើ​វិស័យ​ការពារជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ «​សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» ។​

​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ឲ្យ​ដឹងថា “​នៅ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណ រដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការកសាង និង​ប្រើប្រាស់ នូវ​មជ្ឈមណ្ឌល ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា​នៅ​ផែ​រាម​។ ក្រុមការងារ​បច្ចេកទេស​ប្រទេស​ទាំងពីរ បាន​សហការ​យកចិត្ត​ទុកដាក់ ក្នុងការ​ស្រាវជ្រាវ សិក្សា​ពី​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ ស្ថានភាព​ដី ទឹក បរិស្ថាន​ជុំវិញ និង​ដំណើរការ​វាស់វែង កំណត់​ទីតាំង​ប្លង់​មេ ដើម្បី​ដំណើរការ​សាងសង់​។ នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២២ ក្រុមការងារ​ទាំងពីរ​បានរៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួសជុល​នាវា “Drydock(​អ៊ូ​) Slipway (​វៃ​) ផែ​សំចត និង​ស្តារ ឃ្លង​” ក្នុង​មជ្ឈមណ្ឌល​ទំនើបកម្ម​មូលដ្ឋាន​សមុទ្រ​រាម ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​”​។

​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បញ្ជាក់ថា “ ជា​លទ្ធផល រហូតមកដល់​ដើមឆ្នាំ​២០២៥​នេះ ភាគី​មិត្ត​ចិន​បាន​សហការ​សាងសង់​ផែ អគារ និង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​សម្រេចបាន​លទ្ធផល​១០០% រួមមាន សំណង់​ទីតាំង​មូលដ្ឋាន​សមុទ្រ​រាម មាន​ផ្ទៃដី​ទំហំ​៥១៧,៥៩៨​ម៉ែត្រការ៉េ បាន​សាងសង់​សំណង់​អគារ​ថ្មី និង​ជួសជុល​អគារ​ចាស់ៗ ក្នុងនោះ សំណង់​សាងសង់​ថ្មី រួមមាន​៖ ១.​ផែ​លេខ​១ មាន​ប្រវែង​សរុប​ចំនួន​៦៥០​ម៉ែត្រ ចែកចេញជា​០២​ផ្នែក “​ផ្នែក​ទី​១-​គល់​ផែ ប្រវែង​៣០០ ម៉ែត្រ ទទឹង​១២​ម៉ែត្រ និង ផ្នែក​ទី​២ តួ​ផែ ប្រវែង​៣៥០​ម៉ែត្រ និង​ទទឹង​៣០​ម៉ែត្រ មាន​ប៉ុស្តិ៍​យាម​ចំនួន​០២ និង​ផែ លេខ​២ “​ផែស្ងួត​” មាន​ប្រវែង​បណ្តោយ​២៧០​ម៉ែត្រ ទទឹង​២០​ម៉ែត្រ​។ ២.​អ៊ូ​៥,០០០​តោន “Dry dock” និង​រ៉ៃ ១,០០០​តោន “Slip way”​។

៣.​អគារ​ចំនួន​០៨​ខ្នង “​អគារ​ស្នាក់នៅ​០៥​ខ្នង និង​អគារ​ការិយាល័យ​០៣​ខ្នង​, អគារ​ទទួលភ្ញៀវ ៤៩ បន្ទប់​” ទំហំ​៣,១៦១​ម៉ែត្រការ៉េ​, អគារ​សាលប្រជុំ “​ចំណុះ​៥០០​នាក់​” និង​បាន​បំពាក់​សម្ភារៈ​តាម​អគារ​នីមួយៗ​”​។
​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ពិធី​នេះ​ថា “ (​កម្ពុជា​)​បានទទួល​នាវា ចំនួន​០៨​គ្រឿង និង​ដុក​៦០០​តោន ០១​គ្រឿង ក្នុងនោះ នាវា​ធុន​P46C ចំនួន​០៤ គ្រឿង​, នាវា​P20C ចំនួន​០៣​គ្រឿង​, នាវា​L50C ចំនួន​០១​គ្រឿង និង​ដុក​៦០០​តោន ០១​គ្រឿង ដែល​បានធ្វើ ការជួសជុល​រួច​ពី​ប្រទេស​ចិន បាន​ត្រឡប់​ចូលមក​មូលដ្ឋាន​សមុទ្រ​រាម​វិញ​។ បានរៀបចំ​ពិធី ប្រគល់​ទទួល ឯកសណ្ឋាន​សរុប​ទាំង​៣៥​មុខ ស្មើនឹង​៨,៣៩៥​កេស ដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​បាន​ផ្លាស់ប្តូរ​អគារ​មួយចំនួន​ចេញទៅ​ទីតាំង​ថ្មី និង​បាន​សាងសង់​កន្លែង​ជំនួស​រួច រួមមាន អគារ​ប្រចាំ ការ​ល្បាត​រួម​, ទីបញ្ជាការ​ជួរមុខ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្អ​សមុទ្រ និង​អង្គភាព ពិសេស​ប្រឆាំង​ភេ​វរ​កម្ម ដែល​បាន​ផ្លាស់ប្តូរ​ទីតាំង​ទៅខាង​ក្រៅ​អង្គភាព​មូលដ្ឋាន​សមុទ្រ​រាម​”​។​

​សំរាប់​ការសាងសង់​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ពហុ​សាសន៍ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ថ្លែងថា “​មជ្ឈមណ្ឌល​នេះ​មាន​ទំហំ​៥,៧៣​ហិកតា ស្ថិតក្នុង​មូលដ្ឋាន​សមុទ្រ​រាម សាងសង់​ដោយ​បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន បានចាប់ផ្តើម​ដំណើរការ​សាងសង់ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២៤ និង​បញ្ចប់​ទាំងស្រុង​នៅ​បំណាច់​ខែមីនា ឆ្នាំ​២០២៥​កន្លងមកនេះ ក្នុងនោះ​សាងសង់​ស្ថានីយ៍​រា​ដា ចំណុច​ខ្ពស់ ចំនួន​០២​កន្លែង​, របង​ក្លោងទ្វារ​ខាងជើង​, ផ្ទាំង​អនុស្សាវរីយ៍​, ការ​បំផ្ទុះ​ថ្ម​ក្រោម​បាតសមុទ្រ​ដើម្បី​ស្តារ ឃ្លង​, សាងសង់​ស្ថានីយ៍​រ៉ា​ដា​, របង​ពី​គល់​ផែ​ទៅដល់​អ៊ូ​-​រ៉ៃ ប្រវែង​៦០០​ម៉ែត្រ ដែល​បាន​ចាក់​ធ្នឹម​ផុតពី​ដី​កម្ពស់​៣០ សង់ទីម៉ែត្រ និង​របង សំណាញ់ លួស​បន្លា កម្ពស់​២.២០ ម៉ែត្រ ដែលជា​តំបន់ បច្ចេកទេស​របស់ មូលដ្ឋាន​សមុទ្រ​រាម​កងទ័ពជើងទឹក និង​ក្លោងទ្វារ​ខាងជើង​ជា​ក្លោងទ្វារ មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួមគ្នា កម្ពុជា​-​ចិន ផែ​រាម សម្រេច​ជា​ស្ថាពរ​”​។

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ចៅ ចុង​ហ្វេ​ង (Cao Qingfeng )​នាយរង​សេនាធិការ​ចំរុះ នៃ​សេនាធិការដ្ឋាន​គណៈ​កម្ម​ធិ​ការ​យោធា​មជ្ឈិម​ចិន បាន​ថ្លែងថា “​ប្រទេស​ចិន និង​កម្ពុជា ជា​បងប្អូន​ល្អ ជា​មិត្ត​ល្អ​នឹង​គ្នា ។ ក្រោម​ការចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ បានធ្វើ​ឲ្យ​សម្រេច​សមិទ្ធផល​ជាច្រើន​”៕a manet ream1 a manet ream2 a manet ream3 


​