» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 572 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006353 នាក់

សម្ព័ន្ធមិត្ត​លោកស្រី​Suu Kyi​នឹង​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​​ក្នុងពេល​ពួកយោធា​បង្កើន​ការបង្ក្រាប​!

 

​ភូមា​៖​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​(NLD)​របស់​អ្នកស្រី​អោ​ង​សាន​ស៊ូ​ជី​បានប្រកាសថា​ខ្លួន​នឹង​បង្កើត​រដ្ឋាភិបាលបណ្តោះអាសន្ន​មួយ​ដើម្បី​ប្រឈមមុខ​នឹង​រដ្ឋាភិបាលយោធា​និង​ស្វែងរក​មធ្យោបាយ​ដើម្បី​ទទួលបាន​ការទទួលស្គាល់​ជា​អន្តរជាតិ​។​a burmar1 

លោក​សា​សា​( Sa Sa)​មន្ត្រី​គណបក្ស NLD​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត Financial Times តាមរយៈ​វីដេអូ​និយាយថា​៖​សម្ព័ន្ធមិត្ត​របស់លោក​ស្រី​AungSuuKyi​នឹង​បង្កើតជា​រដ្ឋាភិបាលបណ្តោះអាសន្ន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​រដ្ឋាភិបាលយោធារ​បស់​ឧ​ត្ត​ម​សេនីយ៍​Min Aung Hlaing​។​មន្ត្រី​រូបនោះ​បាន​បង្ហើប​ថា​៖​សមាជិកសភា​គណបក្ស​កំពុង​ព្យាយាម​ចៀសវាង​ការចាប់ខ្លួន​ដោយ​អាជ្ញាធរ​យោធា​នោះ​មាន​ឆន្ទៈ​ក្នុងការ​ប្រថុយប្រថាន​ក្នុង​ការបង្កើត​រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ​”​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន​មី​យ៉ាន់​ម៉ា​”​។​​លោក​SaSa​បាន​និយាយថា​”​យើង​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ​ជាមួយ​ប្រទេស​ចិន​និង​ឥណ្ឌា​។​ពួកគេ​ក៏​ទទួលបាន​អត្ថប្រយោជន៍​ពី​ការ​មាន​ប្រទេសជិតខាង​ដែលមាន​ស្ថេរភាព​ផងដែរ​”​។​

សូម​បញ្ជាក់ដែរថា​៖​កាលពី​ថ្ងៃទី​២៦​ខែកុម្ភៈ ម៉ា​លោក​ខ្វៃ​ម៉ូ​ទុន​(KyawMoeTun)​ឯកអគ្គរដ្ឋទូត​មី​យ៉ាន់​ប្រចាំ​អង្គការសហប្រជាជាតិ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ថា​៖​លោក​ជា​តំណាង​រដ្ឋបាល​របស់លោក​ស្រី​ស៊ូ​ជី​(SuuKyi)​និង​បាន​ជំរុញ​ឱ្យ​អង្គការសហប្រជាជាតិ​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ពួកយោធា​“​។​​ភ្លាមៗ​បន្ទាប់ពី​សុន្ទរកថា​ខាងលើ​របស់លោក​ខ្វៃ​(Kyaw) ត្រូវបាន​អាជ្ញាធរ​យោធា​ភូមា​ច្រានចោល​។​លោក​បានប្រកាសថា​លោក​និង​អ្នកគាំទ្រ​លោកស្រី​AungSuuKyi​នឹង​តស៊ូ​រហូតដល់​ទីបញ្ចប់​ដើម្បី​ស្តារ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​។

​ដោយឡែក​នៅ​ថ្ងៃទី​២៨​ខែកុម្ភៈ​ទីភ្នាក់ងារសារព័ត៌មាន​AFP​បាន​រាយការណ៍​ឲ្យ​ដឹងថា​មានការ​បង្ក្រាប​លើ​បាតុករ​ដោយ​ក្រុមប៉ូលិស​។​ក្នុងចំណោម​មនុស្ស​៧​នាក់​ដែល​បាន​ស្លាប់​គឺមាន​អ្នក​តវ៉ា​៣ នាក់​នៅក្នុង​ទីក្រុង​ដា​វ៉ី​(Dawei)​ភាគខាងត្បូង​ប្រទេស​មី​យ៉ាន់​ម៉ា​២ នាក់​នៅ​ទីក្រុង​Mandalay​និង​២ នាក់​ទៀត​នៅ​ទីក្រុង​Yangon​។​នៅ​ទីក្រុង​Yangon​បុរស​ម្នាក់​បាន​ស្លាប់​បន្ទាប់ពី​ត្រូវ​គ្រាប់កាំភ្លើង​ចំ​ដើមទ្រូង​ខណៈ​ស្ត្រី​ម្នាក់ទៀត​បាន​ស្លាប់​ដោយ​ការ​គាំងបេះដូង​នៅពេល​ប៉ូលីស​បាន​ប្រើ​គ្រាប់បែកដៃ​ដើម្បី​បំបែក​ក្រុមអ្នកតវ៉ា​។​Pyae Zaw Hein​បុគ្គលិក​សង្គ្រោះបន្ទាន់​ម្នាក់​បាន​និយាយថា​មនុស្ស​៣​នាក់​នៅ​Dawei បាន​ស្លាប់​ដោយសារ​ការ​វាយ​ដោយ​គ្រាប់កាំភ្លើង​ពិត​ខណៈ​អ្នក​ផ្សេងទៀត​រងរបួស​ដោយសារ​គ្រាប់កាំភ្លើង​កៅស៊ូ​។​

បុគ្គលិក​រូបនេះ​បាន​ព្រមាន​ថា​ចំនួន​អ្នកស្លាប់​និង​របួស​អាច​កើនឡើង​ថែមទៀត​។​នៅ​កណ្តាល​ទីក្រុង​Yangon​កម្លាំង​សន្តិសុខ​បាន​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​បាតុករ​ប្រមាណ​១ ម៉ឺន​នាក់​។​នេះ​គ្រាន់តែ​ជាការ​តវ៉ា​មួយ​ក្នុងចំណោម​ការតវ៉ា​ជាច្រើន​ដែល​បាន​កើតឡើង​នៅក្នុង​ទីក្រុង​ធំ​បំផុត​មួយ​នេះ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ ក្រុមបាតុករ​ជាច្រើន​នាក់​បាន​ពាក់​ម៉ាស​ការពារ​មួក​និង​វ៉ែនតា​ការពារ​ក្នុង​បរិបទ​នៃ​កម្លាំង​សន្តិសុខ​កាន់តែខ្លាំង​ឡើងៗ​ក្នុងការ​ដោះស្រាយ​ជាមួយ​បាតុកម្ម​។​ប៉ុស្តិ៍​ទូរទស្សន៍ MRTV​បាន​និយាយថា​កម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​មនុស្ស​ជាង​៤៧០​នាក់​អំឡុង​បាតុកម្ម​នៅ​ថ្ងៃទី​២៧​កុម្ភៈ​។​យោធា​មី​យ៉ាន់​ម៉ា​បាន​ប្រឈមមុខ​នឹង​រលក​នៃ​ការខឹង​សម្បារ​ពី​មតិសាធារណៈ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ចាប់តាំងពី​រដ្ឋ​ប្រហារ​ថ្ងៃទី​១​ខែកុម្ភៈ​។

យោងតាម​Guardian​និង Sputnika burma coup1 a burmar coup1