» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5533 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695704 នាក់

ក្រៅពី​ព្រៃឈើ​បន​ល្បែង​ក៏​ជា​ឆ្នាំងបាយ​សម​ត្ត​កិច្ច​ខេត្ត​មណ្ឌល​គី​រី​ដែរ​!?

​មណ្ឌលគិរី​៖ ទីតាំង​លេងល្បែង​ជល់​មាន់​មួយ​ស្ថិតក្រោម​ឈ្មោះ​កាស៊ីណូ​នៅក្នុង​ព្រៃ​ចម្ការ​ស្រល់​មួយកន្លែង ដែលមាន​ទីតាំងនៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី​បាន​កំពុងបើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​សេរី​ជា​រៀងរាល់ថ្ងៃ ផ្ទុយ​ពី​បំរាម​នាយករដ្ឋមន្ត្រី​ដែល​ហាម​មិន​ឲ្យ​ខ្មែរ​លេង​។a casino dak dam4

ជាក់ស្តែង​តាម​ចំណារ​ឯកភាព​របស់​ទីស្តីការ​គណៈរ​ដ្ធ​មន្ត្រី លេខ​១៧៧៤ សជណ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូ​រ៉ា​ក់​ស៊ី រ​ដ្ធ​លេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ​គោរព​ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រ​ដ្ធ​មន្ត្រី​ក្រសួងមហាផ្ទៃ - ឯកឧត្តមរ​ដ្ធ​មន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ - ឯកឧត្តម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​យោង​÷

-​លិខិត​ចុះ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៤ របស់លោក តែ សេង​អូន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌល​គី​រី អេ​ន​ធើ​ធេ​ន​មុ​ិ​ន ខូ​អិ​ល​ធី​ឌី (Risort of modolkiri Entertainment co.ltd)
-​លិខិត​ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ របស់​ឯកឧត្តមរ​ដ្ធ​លេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី​

-​ចំណារ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៤ បាន​ជម្រាបជូន​ថា ចំពោះ​សំណើរ​របស់​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌល​គី​រី អេ​ន​ធើ​ធេ​ន​មុ​ិ​ន ខូ​អិ​ល​ធី​ឌី (Risotto of modolkiri Entertainment co.ltd) សុំ​អនុញ្ញាត​ជា​គោល​ការ​ណ៏​សាងសង់​មជ្ឈមណ្ឌល​ទេសចរណ៍ មជ្ឈមណ្ឌល​កំសាន្ត រួមមាន​÷ សណ្ឋាគារ​ខ្នាត​អន្តរជាតិ ផ្សារ​អន្តរជាតិ ហាង​លក់ទំនិញ​រួច​ពន្ធ ភោជនីយដ្ឋាន មជ្ឍមណ្ឌល​កំសាន្ត​នានា រង្គសាល​ទាន់សម័យ ក្លឹប​ម៉ាស្សា ខារ៉ាអូខេ ល្បែង​កូន​ហ្គោល បក្សី​កីឡា ប្រណាំងសេះ​/​ឆ្កែ ឆ្នោត​ផ្សងសំណាង ល្បែង​អន​ឡាញ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ស្លុត​ម៉ាស៊ីន​អេឡិចត្រូនិក​គ្រប់​ប្រភេទ តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត ក្នុង​និង​ក្រៅប្រទេស កីឡា​ភ្នាល់​គ្រប់​ប្រភេទ​(sport betting) និង​ក្លឹប​ល្បែង​ផ្សងសំណាង​គ្រប់​ប្រភេទ​(casino) មាន​លក្ខណៈ​អចិន្ត្រៃយ៍​ដែលរ​ដ្ធ​ទទួលស្គាល់​មាន​ទីតាំង​ស្ថិតនៅ ច្រកព្រំដែន​ដាក់​ដាំ ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី (​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​) នោះ។

​រាជរដ្ឋាភិបាល​បានសម្រេច​ដូចខាងក្រោម​÷
-​យល់ព្រម​តាម​សំណើរ​។
-​ក្រុមហ៊ុន​ត្រូវ​រៀបចំ​បែបបទ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។
-​ទីតាំង​សាងសង់​ត្រូវមាន​ការឯកភាព​ពី​អាជ្ញាធរ​។
-​ហាម​ពលរ​ដ្ធ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​។

​ដោយឡែក​ក្រោយ​ទទួលបាន​ចំណារ​ឯកភាព​ពី ទីស្តីការ​គណៈរ​ដ្ធ​មន្ត្រី លិខិត ១៧៧៤ ចុះ​ថ្ថៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ អភិបាលខេត្ត​មណ្ឌលគិរី លោក ស្វាយ សំ​អៀង ក៏បាន​ចារ​ឯកភាព​លើ​សំណើរ​សុំច្បាប់​អនុញ្ញាត​សាងសង់ និង បើក​ដំណើរការ មជ្ឈមណ្ឌល​កំសាន្ត ល្បែងភ្នាល់ តាមរយះ​អាជីវកម្ម​ដោយផ្ទាល់​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន រី​សត អ​ហ្វ មណ្ឌលគិរី អេ​ន​ធើ​ធេ​ន​មុ​ិ​ន (Risort of moldolkiri Entertainment co.ltd) លិខិត​លេខ​២២៦/​អនញ ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​បើ​យោងទៅតាម សជណ លេខ​១៧៧៤ ចុះ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ ត្រង់ចំនុច​ទី​៤​គឺ​ហាម​មិនអោយ​ពលរ​ដ្ធ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ឡើយ ដូច្នេះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​លោក ស្វាយ សំ​អៀង ក្នុងនាម​ជា​គណបញ្ជាការ​ឯកភាព​ខេត្ត គួរតែមាន​វិធានការ​ចំពោះ​កាស៊ីណូ​ខាងលើ​ដែល​បាន​បំពាន​ទៅ​និង សជណ របស់​ទីស្តីការ​គណៈរ​ដ្ធ​មន្ត្រី​។​

​ជាង​នេះ​បន​ល្បែង​​នេះ​ត្រូវមាន​ទីតាំង​ស្ថិតនៅ​ច្រកព្រំដែន​ដាក់​ដាំ ក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ព្រំប្រទល់​កម្ពុជា​វៀតណាម តែ​គេ​បែរជា​ឃើញ​លិខិត​មួយ​របស់​ឈ្មោះ​ឈុន​សំអឿន​ក្នុងនាម​ក្រុមហ៊ុន​ខាងលើ​បាន ស្នើសុំ​ទៅ​ចៅហ្វាយខេត្ត​មណ្ឌលគិរី ដើម្បី សុំ​អនុញ្ញាត ច្បាប់​សាងសង់ នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ក​ម្សា​ន្ត នៅ​ភូមិ​ពូ​ត្រែង ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ដែលមាន​ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា​វៀតណាម ដែល​ទើប​ចុះ​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៩​ទៅវិញ​។​ចៅហ្វាយខេត្ត​លោក​ស្វាយ​សំ​អ៊ាង​ដែល​គេ​ជឿថា​មាន​លាភសក្ការៈ​បាន​ឯកភាព​ចឹ​ង​ទៅ​។

​អា​ឡុ​វ​អ្វីដែល​ចាប់អារម្មណ៍​នៅត្រង់ថា​បន​ដែល​ជ្រក​ក្រោម​ឈ្មោះ​កាស៊ីណូ​ដែល​កំពុងបើក​ដំណើរ​ការលេង ក្នុង​ទីតាំង​ខាងលើនេះ ក្រៅពី​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត ដែល​ទីស្ដីការគណៈរដ្ឋមន្ត្រី សម្រេច​ឲ្យ​ដោយ​ត្រូវធ្វើ​ការសាងសង់​សំណង់ casino នៅ​នឹង​ព្រំដែន​ដាក់​ដាំ ហើយ​បែ​ជា​ឃុ​ប​ឃឹ​ត​ជាមួយ​ចៅហ្វាយខេត្ត​ទៅធ្វើ កន្លែង​កាស៊ីណូ នៅ​ជិត​ភូមិឋាន​របស់​អ្នកភូមិ និង​ថែមទាំង​អនុញ្ញាត​ឲ្យ​ជនជាតិខ្មែរ ចូល​លេង​សេរី មាន​តាំងពី ល្បែង​ជល់​មាន់ អាប៉ោង ដែល​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ថែម​ទៅទៀត​។ ជាក់ស្តែង​​ពលរដ្ឋ​ខ្មែរ​រាប់​រាយ​នាក់​បាន​សម្រុក​ទៅលេង​ល្បែង​នៅក្នុង​កាស៊ីណូ​មួយ​នេះ ដែល​ស្ទើរតែ​គ្មាន​វត្តមាន​ជនបរទេស​(​យួន​)​សូម្បី​ម្នាក់​។

​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ម្ចាស់​កាស៊ីណូ​នេះ មិនបាន គោរព​ទៅតាម​គោលការណ៍ ដែល​ច្បាប់​បានអនុញ្ញាត​នោះទេ​តែ​គេ​គ្រាន់តែ​សាងសង់​រោង​ជល់​មាន់​មួយកន្លែង​សម្រាប់ ភ្នាល់ ដោយ​គេ​មិនបាន សាងសង់​សំណង់​បច្ចេកទេស តាម​លិខិត​ស្នើសុំ​របស់ខ្លួន​ឡើយ​។​ទង្វើ​ខុសច្បាប់​ខាងលើនេះ​បើ​មេបន​វា​មិន​ចិញ្ចឹម​អាជ្ញាធរខេត្ត​មាន​ប៉ូលិស​ប៉េអឹម​ទេវា​មិនអាច​ប្រព្រឹត្តទៅ​បានឡើយ​។​

ប្រជាពលរដ្ឋ​ខេត្ត​មណ្ឌល​គី​រី​និយាយ​ដោយ​មោទនៈភាព​ថា​ស្រុក​គាត់​ក្រៅពី​ព្រៃឈើ​ដែលជា​ឆ្នាំងបាយ​អាជ្ញាធរ​និង​សម​ត្ត​កិច្ច​ជំនាញ​អា​ឡូ​វ​មាន​បន​ល្បែង​មួយទៀត​ត្រូវបាន​បង្កើតឡើង​ដើម្បី​ជា​ឆ្នាំងបាយ​!​។​មិនអាច​សុំ​ការពន្យល់​ពី​លោក​ស្វាយ​សំ​អ៊ាង​ដែលមាន​អំណាច​ពេញ​អាណាចក្រ​ខេត្ត​មណ្ឌល​គី​រី​រឿង​បន​ល្បែង​ថៅកែ​តែ សេង​អូន​និង​លោក​ឈុន​សំអឿន​ធ្វើ​ខុសច្បាប់​នោះបាន​នៅឡើយ​ទេ​៕a casino dak dam (1) a casino dak dam1 (1) a casino dak dam2 (1) a casino dak dam a casino dak dam1 a casino dak dam3 a casino dak dam2 


​