» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5339 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695510 នាក់

ពលករ​ខ្មែរ​ខ្មែរ​មក​ចូលឆ្នាំ​ត្រូវ​ចំណាយ​៣០០​បាត​ប្រាក់​ថៃ​ឲ្យ​សម​ត្ត​កិច្ច​ខ្មែរ​និង​សៀម​នៅ​ច្រកទ្វារព្រំដែន​ដូង​ឬ​ឡែ​ម​!

ខេត្តបាត់ដំបង ៖ ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅក្នុង​ប្រទេស​ថៃ​រាប់ពាន់នាក់ បាននាំគ្នា​ធ្វើដំណើរ​សម្រុក​ចាក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វារព្រំដែន​អន្តជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨​នេះ បង្កឱ្យមាន​ការកកស្ទះ​ចរាចរ ដើម្បី​មកលេង​ស្រុកកំណើត ក្នុងឱកាស​ថ្ងៃបុណ្យ​

 

ចូលឆ្នាំ​ប្រពៃណីជាតិ​នៅសល់តែ​៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​និង​ឈាន​មកដល់​នោះ​។​យោងតាម​ការប្រកាសរ​បស់​ក្រសួង​ការងារ​ខ្មែរ​ក៏ដូចជា​សម​ត្ត​កិច្ច​កិច្ច​ប្រាប់ថា​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ថៃ​មាន​លិខិតស្នាម​ត្រឹមត្រូវ​អាច​ចេញចូល​ថៃ​ខ្មែរ​រហូតដល់​ថ្ងៃទី​៣០​មេសា​ដោយ​មិនត្រូវ​ចំណាយ​ប្រាក់​អ្វី​ឡើយ​។​

តែ​ផ្ទុយទៅវិញ​វ​បែរជា​សម​ត្ត​កិច្ច​ខ្មែរ​ឯង​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំដែន​ដូង​ស្រុក​កំរៀង​ក្រោម​ការចាត់ចែង​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ ទារលុយ​ពី​ពលករ​ខ្មែរ​យើង​ទៅវិញ​។​ប្រសិនបើ​ដូច្នោះ​សកម្មភាព​ពួកនេះ​គឺជា​សកម្មភាព​ដុត​ឲ្យ​ខ្លោច​រោច​ឲ្យ​ឆៅ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល​តេ​ជោ​សែន​ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ចំពោះ​កម្មករ​ខ្មែរ​។

​តាម​ការផ្តល់​ព​តិ​មាន​ពី​បងប្អូន​ពលករ​ខ្មែរ​ដែល​ចេញចូល​តាម​ច្រកទ្វារ​ខាងលើ​មានការ​ត្អូញត្អែ​និង​ចោទប្រកាន់ថា​៖​សមត្ថកិច្ច​កម្ពុជា និង​សមត្ថកិច្ច​ថៃ ប្រចាំ​នៅ​ច្រកទ្វារ​បាន​ទារប្រាក់​ពី​ពួកគាត់​ក្នុង​ម្នាក់ៗ​៣​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជិត​៤​ម៉ឺន​រៀល​ប្រាក់​ខ្មែរ​។​

បើតាម​ការបញ្ជាក់​ឱ្យដឹងពី​លករ​ខ្មែរ​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា​៖​ពួកគាត់​បាន​ឆ្លងកាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​ស្រុក​កំរៀង​ឈម​និង​ច្រកទ្វារព្រំដែន​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉​ន បាន​បង់ប្រាក់​ទៅឱ្យ​សមត្ថកិច្ច​កម្ពុជា​ក្នុង​ម្នាក់​១​រយ​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​១​ម៉ឺន​រៀល ។​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ថៃ​២០០​បាត​ប្រាក់​ថៃ​ស្មើ​និង​ជាង​២​ម៉ឺន​រៀល​ប្រាក់​ខ្មែរ ទោះបី​ពួកគាត់​មាន​ឯកសារ​សម្រាប់​ការ​ឆ្លងដែន​ស្របច្បាប់​ក៏​គេ​តម្រូវឱ្យ​បង់ប្រាក់​នោះ​ផងដែរ​។​ជាងនេះទៅទៀត អីវ៉ាន់​ខ្លះ​ដែល​ពករ​ខ្មែរ​ទិញយក​មកប្រើប្រាស់​ក៏ត្រូវ​បង់ប្រាក់​ម្នាក់ៗ​ពី​១​រយ​បាត​ប្រាក់​ថៃ​ទៅ​២​រយ​បាត​ផង​នោះ​ទៀត​។

ពាក់ព័ន្ធ​និង​ការយក​ប្រាក់​ពី​ពលករ​ខ្មែរ​រហូតដល់​៣​រយ​បាត​ស្មើ​និង​ជាង​៤​ម៉ឺន​រៀល​ទាំង​ស​ត្ថ​កិច្ច​ថៃ​និង​សមត្ថកិច្ច​កម្ពុជា​នេះ បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​ខ្មែរ​ប្រចាំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​លួច​បង្ហើប​ប្រាប់ថា​៖​ការយក​ប្រាក់​នោះ​គឺ​សមត្ថកិច្ច​ភាគី​ទាំង​២​សហការគ្នា​ប្រមូលប្រាក់​ដើម្បី​ចែក​ភាគលាភ​គ្នា​?!​។​​តែ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ មេ​ប៉ុ​ស្ថិ៍​នគរបាល​អន្តោរ​ប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង​បំភ្លឺ​ប្រាប់​កាសែត​ដោយ​ទទួលស្គាល់ ថា ​ពិតជា​មាន​ពលករ​ខ្មែរ​ចាកចេញ​មកលេង​ស្រុកកំណើត​ច្រើន​នោះ​មែន​។​តាម​គោលការណ៍​ថ្នាក់លើ​គឺ​មិនឱ្យ​សមត្ថកិច្ច​នៅ​ច្រកទ្វារព្រំដែន​យកប្រាក់​ពី​ពលករ​ខ្មែរ​នោះឡើយ​ដោយ លោក​អះអាងថា​គ្មាន​ករណី​យកប្រាក់​នោះទេ​?!​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សៅ ប៊ុន​រិ​ទ្ធ បញ្ជាក់ ថា បើ​ប៉ូលីស​ណា​យកប្រាក់​ពី​ពលក​ខ្មែរ​ត្រូវ​កត់​អត្តលេខ​និង​មើល​ឈ្មោះ​ដើម្បី​ចាត់វិធានការ​ប៉ុន្តែ​លោក​ឆ្ងល់​បើ​ដឹងថា​មាន​សមត្ថកិច្ច​យកប្រាក់​ហេតុ​អី​បានជា​ពួកគាត់​មិន​ប្តឹង​?​។​សូម​បញ្ជាក់ដែរថា​៖​ករណី​ពលក​ខ្មែរ​ចោទប្រកាន់​នគរបាល​ច្រក​ដូង​ទារលុយ​ប្រឆាំង​ច្បាប់​ពុករលួយ​នេះ​មិនមែនជា​លើកទីមួយ​នេះ​ទេ​។​កន្លងមក

លោកសៅ ប៊ុនរិទ្ធ បានប្រើប្រាស់ កម្លាំង ក្រោមការគ្រប់គ្រង របស់ខ្លួនលួចបើក បើកច្រករបៀង មួយទៀត ដែលគេ ដាក់ឈ្មោះថា ច្រកស្វាយចេក(ដើមចាន់គីរី) ស្ថិតនៅខាងលិច ច្រកដូង ឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដែលមានមនុស្ស ចេញចូល នៅពេលកណ្តាលយប់និងទាប ភ្លឺជាប់ជាប្រចាំ។
ក្រុមប៉ូលិសច្រកទ្វារ ទាំងនោះប្រមូលប្រាក់ពី ពលករ ចំណាកស្រុកដែល វិលត្រឡប់ មកពីធ្វើការនៅ ប្រទេសថៃវិញ ពលករម្នាក់ ត្រូវបង់ឲ្យ ចាប់ពី៣០០បាត ទៅ៤០០បាត។

បើ ជាពលករ ណាដែលមានសត្វ មាន់រឺ.ឆ្កែ យកមកជាមួយនោះ ត្រូវបង់លុយ ឲ្យសមត្ថកិច្២០០ច បាតក្នុងមួយក្បាល។ ចំពោះធុង បាស មួយគូ៨០០បាត ទូរទស្សទ៍ មួយគ្រឿង៤០០បាត ។ ជាងនេះទៀតកន្លងមក​(​យប់​ថ្ងៃ​១៨/០៦២០១៧/ )​មន្ត្រីនគរបាល​ច្រក​ដូង មួយក្រុម​គ្នា​៣​នាក់​ដឹកនាំ​ដោយ​លោក ប្រាក់ សំ​ដា​រ៉ា បាន​ចាប់វាយ​ដកហូតយក​សម្ភា​រះ​របស់​អ្នកស្រី ម៉ក់ វិច្ឆិកា ជា​ភ្នាក់ងារ​ការ​សែត​អង្គរធំ​ដោយសារតែ​ថតរូប​សកម្មភាព​ពុករលួយ​នៅ​ច្រក​នេះ​។​តែ​រឿង​ត្រូវបាន​លោក​សៅ​ប៊ុន​រី​ទ្ធ​បិទ​ចេះ​យក​សម​ត្ត​កិច្ច​ប៉េអឹម​មក​បិទបាំង​ដោះខ្លួន​។

​ទោះជា​យ៉ាងណា​ពិត​មាន​នេះ​តាមរយៈ​ប្រព​ន្ធ័​វ៉​ត​អាប់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ឆៃ​ស៊ីណា​រី​ទ្ធ​អគ្គ​ស្នងការរង​នគរបាល​ជាត់​បាន​ឲ្យ​ដឹងថា​លោក​បញ្ជារ​ឲ្យ​មានការ​ស្រាវជ្រាវ​ហើយ​។​
​សូមបញ្ជាក់ថា សម្រាប់​ពលករ​ខ្មែរ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​ដែល​ប៉ាន​ស្មានថា​មាន​ប្រមាណ​១​លាន​នាក់​គេ​សង្កេតឃើញ​នៅ​ថ្ងៃទី​៦ ខែមេសា មិន​ត្រឹមតែ​ចាកចេញ​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង​ឈម​និង​ច្រក​បាន​ឡែ​ម ស្រុក​ប៉ូង​ណាំ​រ៉ង ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ​។

​ពួកគេ​ក៏​កំពុងធ្វើដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈម​និង​ច្រក​ខ្លង​ឡឹ​ក ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ យ៉ាង​សន្ធឹកសន្ធាប់​នោះ​ផងដែរ​។ ចឹ​ង​ពេល​ត្រឡប់​ទៅវិញ​គឺ​គ្រប់ទឹក​សម​ត្ត​កិច្ច​ច្រក​ទាំងនេះ​ហ្ម៉​ង​បើសិនជា​មក​ចូល​ស្រុក​កន្លែង​ខ្លះ​មិន​ហ៊ាន​យកលុយ​!៕

a-d1

20180406_213107-1024x535

a-dong-gate-1024x576