» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6908 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697079 នាក់

អាជ្ញាធរ​ខេត្តកណ្តាល​​មើលរំលង​សង្វៀន​ជល់​មាន់​ដុះ​ស្លែ​បង្កប់​ក្នុង​កាស៊ីណូ​ហ្គ្រេ​ន​ដ្រា​ហ្គ​ន​រី​សត ជ្រៃ​ធំ បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​អត់​ប៉ាស់​ព័រ ចូល​លេង​​ពេញបន្ទុក

 កណ្ដាល ៖​កាស៊ីណូ ហ្គ្រេ​ន​ដ្រា​ហ្គ​ន​រី​សត​កាឡាក់ស៊ី​ជ្រៃ​ធំ​បានចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ​ហើយ ចាប់ពី​ដើមខែ​តុលា​២០២២ រហូតមកដល់​បច្ចុប្បន្ន​នេះ​ដែល​បង្កប់​ល្បែង​ច​ល​មាន់​ផងដែរ​។ ប្រការ​គួ​កត់សម្គាល់​បុគ្គល​ដែល​បើក​ល្បែង​បញ្ជា​ល់​មាន់ បៀរ អាប៉ោង និង​ល្បែង​ច្រើន​ប្រភេទ​ទៀត​ឲ្យ​ពលរដ្ឋ​ខ្មែរ ជនជាតិ​យួន ចូល​មកលេង​ភ្នាល់​ដាក់​លុយ​ស៊ីសង​ខុសច្បាប់​យ៉ាង​ពពាក់ពពូន​ប្រហែល​ជាមាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ​ចាំ​ជួយ​បិទបាំង ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​a casino jrey 

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ បានបញ្ជាក់​ឲ្យ​ដឹងថា​ក្រុម​ខ្មែរ​អ្នកញៀន​ល្បែង​បញ្ជា​ល់​មាន់ បៀរ​អាប៉ោង មាន​ទាំង​រថយន្ត​ទំនើបៗ និង​ម៉ូតូ​ជាច្រើន​គ្រឿង​កំពុង​សម្រុកចូល​លេង​យ៉ាងគំហុក រំលោភច្បាប់​ហាម​ខ្មែរ​ចូល​លេង​។​លោក នេ​ត សាវឿន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដែល​ឆាប់​ខាងមុខ​នឹង​ឡើងជា​ឩ​ប​នាយករដ្ឋមន្ត្រី​ទទួលបន្ទុក​សន្តិសុខ មិន​គូរ​មើលរំលង​ភាព​អសកម្ម​រំលោភច្បាប់​ដែល​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​ខ្មែរ​ចឹ​ង​ឡើយ​។​ព្រោះ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ និង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថ្នាក់​ខេត្ត​បានធ្វើ​ចារឹក​កន្ទេល​ធំ​បន្លំ​ដេក​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែង​បញ្ជា​ល់​មាន់​ខ្នាត​ធំ នៅ​ខ្សែបន្ទាត់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ មា​នស​សុវត្ថិភាព​7​ចំណុច​នោះទេ ។​

​សូម្បីតែ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក ឈឿន សុចិត្រ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល មិន​ហ៊ាន​ប៉ះពាល់​ម្ចាស់​បន​ល្បែង​បញ្ជា​ល់​មាន់​ដែរ​ហើយ​បុគ្គល​រូបនេះ​អាច​ប្រមូល​លុយ​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយថ្ងៃៗ កំពុងបើក​លេង​យ៉ាង​ព​ពេញទំហឹង ព្រោះ សព្វថ្ងៃនេះ​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ពួកគាត់​នាំគ្នា​ភ័យ​យ៉ាងខ្លាំង​ខ្លាច​កើត ចោរកម្ម​ផ្សេងៗ​ដូចជា លួច ឆក់ ប្លន់ អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​និង​គ្រឿងញៀន​រីក​រាលដាល​គូរ​ឲ្យ​កត់សម្គាល់ ។​

​ចំណុច​ដែល​ចាប់អារម្មណ៍ រយៈពេល​ប្រមាណ​១​ខែ​ចុងក្រោយ កាស៊ីណូ​នេះ មាន​ពលរដ្ឋ​ខែ្មរ​សម្រុកចូល​លេងល្បែង​បញ្ជា​ល់​មាន់ មកពី​គ្រប់ទិសទី​យ៉ាង​គគ្រឹកគគ្រេង អ្នកចាញ់​ច្រើន ជាង​អ្នកឈ្នះ រីឯ​លោក មេ​ប៉ុស្តិ៍​ការពារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ជ្រៃ​ធំ ជា​អ្នក​បើកភ្លើង​ខៀវ ទើប​បុគ្គល​ជា​ម្ចាស់​ទីតាំង និង​បក្សពួក ប្រព្រឹត្ត​ទៅដោយ​រលូន មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។​​ប្រជាពលរដ្ឋ រស់នៅ​ជិត​ច្រកទ្វារព្រំដែន អន្តរជាតិ​ជ្រៃ​ធំ ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ថ្មី​​ពិសេស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត​សាវឿន ចាត់​មន្ត្រីក្រោមឱវាទ​ចុះ​ត្រួតពិនិត្យ​ចំពោះ​ភាពមិនប្រក្រតី របស់​បុគ្គល​ដែល​ហ៊ាន​បើក​ល្បែង​បញ្ជា​ល់​មាន់​ទ្រង់ទ្រាយ​ធំ ចាត់វិធានការ​បង្ក្រាប​ជាបន្ទាន់ ដើម្បី​ប​ង្រឹ​ង​សណ្ដាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ផង​ទាន​!៕a casino jrey1 a casino jrey2 a casino jrey3 

​