» ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5725 នាក់

ម្សិលមិញ 8227 នាក់

សរុប 14132606 នាក់

ធនធានធម្មជាតិ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​កំពុង​ប្រឈម​និង​ការបាត់បង់​


​ខេត្តមណ្ឌលគិរី​៖ ខេត្ត​មណ្ឌល​គី​រី​សិ្ថ​ត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង ប្រទេស​វៀតណាម ខាងជើង​ជាប់​នឹង​ខេត្តរតនគិរី ខាងជើង​ឈាង​ខាងលិច​ជាប់​នឹង​ខេត្តស្ទឹងត្រែង ខាងលិច​ជាប់​នឹង​ខេត្តក្រចេះ​។ ខេត្ត​នេះ​មាន​ផ្ទៃដី​ធំជាងគេ ប្រមូលផ្ដុំ​ទៅដោយ​កន្លែង​ទេសចរ​ណ៌​ធម្មជាតិ​ដ៏​ល្អ​ស្រស់ត្រកាល​តែមាន​ប្រជាជន​តិចជាងគេ ជាពិសេស​គឺជា​ខេត្ត​ដែល​ត្រូវបាន​គេ​ដាក់​រហ្សនាម​ថា​ជា​ខេត្ត​ភោគផល​រតន​ដ៏​សំបូរបែប ដែល​ប្រមូលផ្ដុំ​ទៅដោយ​រ៉ែ មាស ពេជ្រ ត្បូង សំខាន់ៗ​នឹង​ថ្មកែវ​គ្រប់​ប្រភេទ​រំលេច​ទៅដោយ​ភាព​វិសេសវិសាល​នៃ​ខេត្ត​នេះ​។​a mine mondul12 

​ប​ច្ច​ប្បន្ន​គេ​សង្កេតឃើញថា​តំបន់​មួយចំនួន​នៅ​ខត្ត​មណ្ឌលគិរី​ឃើញ​មានការ​កាប់​ព្រៃឈើ​យ៉ាងសកម្ម ហើយ​ទីតាំង​ខ្លះ​ក្លាយជា​ចម្ការកៅស៊ូ ម្រេច ដំឡូង​របស់​ឯកជន​។ ក្រៅពីនេះ​ក៏​ឃើញ​មាន​គ្រឿងចក្រ​មួយចំនួន​បាន​កំពុង​ប្រតិបត្តិ​ការជីក​គាស់កកាយរ​កនៅ​សម្បត្តិ​ធម្មជាតិ​នៅក្រោម​ដី​ដែល​រួមមាន រ៉ែ​មាស ត្បូង ថ្ម​ដែលមាន​តម្លៃ​ផងដែរ​។​

​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០ ជនជាតិ​វៀតណាម​ម្នាក់ បាន​បង្ហោះ​រូបភាព​ជាច្រើន រួមទាំង​វីដេអូ​មួយចំនួន​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Gỗ Đá Đăng Tâm ដែល​បាន​ឆេ​ក​អ៊ី​ន​នៅក្នុង​ខេត្តមណ្ឌលគិរី ដោយបាន​សរសេរ​ជា​ភាសា​វៀតណាម​ថា​៖«Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản””» បកប្រែ​ជា​ភាសា​ខ្មែរ​ថា​៖«​ដំណើរ​ឆ្ពោះទៅរក​ត្បូង​ស្អាតៗ ជីវិត​មិនមែនជា​ក្ដី​សុ​បិ​ន្ដ​ទេ ហើយ​វា​មិន​សាមញ្ញ ងាយស្រួល​ឡើយ​»​។​

​បើ​មើល​រូបភាព បានបង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​សកម្មភាព​ដែលមាន​កម្មករ រួមទាំង​គ្រឿងចក្រ​ជាច្រើន​កំពុងធ្វើការ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ស្វែងរក​រ៉ែ ត្បូង ថ្ម​ដែលមាន​តម្លៃ ដើម្បី​យកទៅ​ជា​អាជីវកម្ម ហើយ​បុរស​ជនជាតិ​វៀតណាម​នោះ ក៏បាន​បង្ហាញ​ពី​រូបភាព​ត្បូង រ៉ែ ថ្ម​ដ៏​ស្រស់ស្អាត មួយចំនួនធំ ដែល​សុទ្ធសឹង​ជា​របស់​មានតម្លៃ​ឥតឧបមា​។​គេ​មិនដឹងថា​តើ​សកម្មភាព​ជីក​រ៉ែ​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​មានច្បាប់​ទម្លាប់​ដែរ​ឬ​អត់​នោះទេ​?​។​a mine mondul1 a mine mondul10 a mine mondul13 a mine mondul2 a mine mondul3 a mine mondul4 a mine mondul5 a mine mondul6 a mine mondul7 a mine mondul8 a mine mondul9