» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5163 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695334 នាក់

បង្ក្រាប​ក្រុម​ចាប់ជំរិត​ជនជាតិ​ថៃ​ចំនួន​២​នាក់​នៅ​ជាំ​ក្សាន​ព្រះវិហារ​


​ខេត្តព្រះវិហារ​៖ កម្លាំង​នគ​បាល​នៃ​ស្នងការដ្ឋាន​ខេត្តព្រះវិហារ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​នៅក្នុង​ភូមិ​ស្រអែម​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្ត​ព្រះ​វិហារ​ពាក់ព័ន្ធ​ករណី​បង្ខាំង​ជនជាតិ​ថៃ​ចំនួន​២​នាក់​ដើម្បី​ជំរឹត​ទារ​ប្រាក់​។a thai vihea1 

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន​ចំណាន ស្នងការ​នគរបាល​ខេត្តព្រះវិហារ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៨ ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​យន្តហោះ ពី​ទីក្រុង​បាងកក មក​ចុះ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​។ ក្រោយ​ស្ត្រី​រងគ្រោះ​ចុះ​ពីលើ​យន្តហោះ ក៏មាន​រ៉ឺម៉ក​កង់​បី​ដឹក​ចេញពី​ព្រលានយន្តហោះ ដែលមាន​រថយន្ត​មួយគ្រឿង ចាំ​ទទួល​យកមក​ទីតាំង​កើតហេតុ​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តែម្តង​។​

​ក្រោយមក​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់​នេះ បាន​បង្ខំ​ឲ្យ​ស្ត្រី​រងគ្រោះ​ជា​ជនជាតិ​ថៃ​ទាំង​២​នាក់​នេះ ទូរស័ព្ទ​ទៅ​ក្រុមគ្រួសារ​នៅ​ប្រទេស​ថៃ​ឲ្យ​ផ្ទេរប្រាក់​ជា​ថ្នូរ និង​ការ​ដោះ​លេង​។ បន្ទាប់ពី​ស្ត្រី​ជនជាតិ​ថៃ​ទាំងពីរ​នេះ ប្រាប់​ក្រុមគ្រួសារ និង​ផ្ញើ​រូបភាព​ទៅ​ឲ្យ​ក្រុមគ្រួសារ​មើល ក្រុមគ្រួសារ​រងគ្រោះ​ក៏​ប្តឹង​មក​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​ហើយ​ស្ថានទូត​ថៃ​ប្តឹង​បន្តម​កអគ្គ​ស្នង​ការន​គ​របាល​ជាតិ ទើប​បំបែក​បាន​សំណុំ​រឿងនេះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​យិន ចំណាន បាន​បន្ថែមថា​បន្ទាប់ពី​ទទួលបាន​ការណែនាំ​ពី​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ប្រមាណ​៤០​នាក់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ចុះទៅ​ដល់ទី​តាំង​ខាងលើ​និង​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ខាងលើ​មួយ​យប់​ទល់​ភ្លឺ រហូត​ទទួល​បង្ក្រាបបាន​ជោគជ័យ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ព្រមទាំង​ដកហូត​សម្ភារ​មួយចំនួន​និង​រំដោះ​នារី​ជនជាតិ​ថៃ​បាន​ដោយ​សុវត្ថិភាព​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់ រួម​និង​វត្ថុតាង​មាន​ថ្នាំញៀន​ជិត​៣​គីឡូក្រាម​អាវុធ​AK​បត់​១​ដើម​គ្រាប់​៣០​គ្រាប់​និង​សំភារៈ​ផ្សេងទៀត​ជនសង្ស័យ​ទាំង​៥​នាក់​និង​នារី​ជនជាតិ​ថៃ​(សមត្តកិច្ចលាក់ឈ្មោះ)ត្រូវបាន​បញ្ជូន​ទៅកាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្តទៅ​តាមច្បាប់​.៕a thai vihea2 a thai vihea a thai vihea3 


​