» កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន ! » ត្រឡប់ពីទស្សនកិច្ច​​នៅអ៊ុយក្រែន​​បាន១ថ្ងៃសមាជិកព្រឹទ្ធសភាល្បីឈ្មោះ ​អាមេរិក លោក Lindsey Graham ស្លាប់ » សម្តេចតេជោចេញក្រឹត្យលើកលែងទោសអតីតអភិបាលរងខេត្តបាត់ដំបង ១រូប ដែលតុលាការផ្ដន្ទាទោសពាក់ព័ន្ធនឹងរឿងអាស្រូវដីធ្លី គៃបំបាត់ទ្រព្យសម្បត្តិរដ្ឋ និងស៊ីសំណូក » ផ្ទះពលរដ្ឋខ្មែរនៅតំបន់បឹងត្រកួន​ ក្លាយជាលេណដ្ឋាន ដាក់កាំភ្លើងចាំលបបាញ់​ និងគាស់យកទ្រព្យសម្បត្តិមានម្លៃគ្មានសល់! » ចៅហ្វាយខេត្តកោះកុង ស្នើរសុំរដ្ឋមន្ត្រីអភិវឌ្ឈន៍ជនបទសង់ស្ពានថ្មីមួយឆ្លងកាត់ព្រែកជីផាត » តុលាការដោះលែង‎វីរៈកងទ័ពម្ចាសរ៉ឺម៉កដែលក្មេងស្រីជិះម៉ូតូបុករងរបួសចេញពីឃុំវិញហើយ,អគុណបណ្តាញសង្គម! » អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10034 នាក់

ម្សិលមិញ 11076 នាក់

សរុប 19720510 នាក់

លោក គង់ សុ​គី ហៅ Kiry Pich ត្រូវ​តុលាការ កោះ​ហៅចូល​បំភ្លឺ ពីបទ បរិហារកេរ្តិ៍​ជា​សាធារណ​: និង ញុះញង់ !


 តើ​អ្នកសារព័ត៌មាន ជា​ឆ្អឹង​ស្លាក់​បំពង់ក របស់​អ្នកមាន​លុយ និង មានអំណាច​មែន​ទេ ?តើ​សិទ្ធិសេរីភាព និង ការបញ្ចេញមតិ​របស់​អ្នកកាសែត​ត្រូវ​ថិ​ត​ក្រោម​មាត់ដង្កាប់​របស់ តុលាការ​ឬ ?a ky kong 

​ភ្នំពេញ : ថ្ងៃទី​០៣​ខែ មិថុនា ឆ្នាំ​២០២០ កា​រិ យា​ល័យ​និពន្ធ​គេហទំព័រ មាតុភូមិ បាន ទទួល​សេចក្តី​រាយ ការណ៍​ពី​លោក គង់ សុ​គី ហៅ​គិរី​ពេជ្រ អ្នកយក ព័ត៌មាន​របស់​អង្គភាព គេហទំព័រ មាតុភូមិ មក​ថា​: រូបលោក ( គី ) ត្រូវ បាន​តុលា​ការកោះហៅ អោយចូល​ខ្លួន​ទៅ​បំភ្លឺ នៅ​ថ្ងៃទី​០៥​ខែ មិថុនា ២០២០​ខាងមុខនេះ ពីបទ បរិហារកេរ្តិ៍​ជា សា ធា​រណ​: និង ញុះ ញ​ង់ ដោយមាន ដើមបណ្តឹង ឈ្មោះ វ៉ាន់ សា​រុំ ។ លោក គី បាន​ប្រាប់​បន្តទៀតថា ក្រៅពី​រូបគាត់​ក៏មាន​លោក ស្រី ស៊ឹម រ៉ុ​ន មេឃុំ​ក្បាលទឹក , លោក ស៊ីត រស្មី ចាងហ្វាង​គេហទំព័រ អង្គរ​កម្ពុជា , លោក មាន រ៉ុ​ន និង​លោក អោម ហុន តំណាង សហគមន៍ ក៏ត្រូវ​តុលាការ​កោះហៅ​អោយចូល​បំភ្លឺ ពីបទ បរិហារកេរ្តិ៍ និង​ញុះញង់​ដូចគ្នា ។

លោក គិរី ពេជ្រ បាន​ប្រាប់​ពី​ដើម ហេតុ នៃ​រឿងរ៉ាវ​ខាងលើ នេះ​ថា កាលពី​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ រូបលោក និង​ក្រុម​អ្នក កាសែត​និង TV អន​ឡាញ ប្រមាណ​ជាង​១០ អង្គភាព ផ្សេងៗ​គ្នា ព្រម ទាំង មន្ត្រី​ជំនាញ រដ្ឋបាល​ព្រៃឈើ និង អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ក៏បាន​រួម​ដំណើរ​ជា មួយ ចុះទៅ​ថត​យក​ព័ត៌មាន មក​ចុះផ្សាយ​ករណី​ប្រជាជន​ប្រមាណ ១០០ គ្រួសារ​នៅ​ភូមិ​ក្រសាំង​ដុះ​ឡើង ភូមិ​ថ្នល់កែង​និង​ភូមិ​ខ្វិត​ទួល​ឃ្លាំង​លើកគ្នា​ទៅ​តវ៉ា (​ឃាត់​គ្រឿងចក្រ​និង​កម្មករ​) ដែល​លោក វ៉ាន់​សា​រ៉ំ ជួល កម្លាំង​កម្មករ និង​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ និង​កាប់ឆ្ការ​ដីព្រៃ​សហគមន៍ ដែលជា​ដី​របស់​រដ្ឋ នៅ​ជើងភ្នំ​ប្រជាវ ចំណុច​ខ្សាច់​ពូន​។​

ដី​នៅ​ចំណុច​ខ្សាច់​ពូន​នេះ កាលពី​អំឡុង​ឆ្នាំ​២០០០​ត្រូវបាន​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ជំនាន់ អភិបាលខេត្ត​ឯកឧត្តម ទូច ម៉ា​រី​ម ( ស្លាប់​) បាន​ដកហូត​ទុកជា​ដី​សហគមន៍​ដី ១០%​សម្រាប់​ប្រជា​ពល រដ្ឋ​អាស្រ័យ​ផល រក​អុស​ដុត ឃ្វាលគោ​ក្របី បោច វ័​ល្លិ៍ និង​ដក​ផ្សិត​ដែលមាន​ទំ​ហ៊ុំ ៣៩៣ ហិកតា ។ ដូច្នេះ​បើ​ផ្អែក តាម​ឯកសារ និង​ប្លង់​ក្នុង​គំរោង​របស់​អាជ្ញាធរ ខេត្តកំពង់ឆ្នាំង និង ការ តវ៉ា​របស់​ប្រជាពលរដ្ឋ ដែល​បាន​កើតឡើង ក្នុង អំឡុង​ពេលនោះ គឺ​អ្នក សារព័ត៌មាន មាន​សិទ្ធិ ក្នុងការ​ផ្សព្វផ្សាយ Live ព័ត៌មាន​ជាក់ស្តែង​ពី​ទី កន្លែងកើតហេតុ សម ស្រប តាម​វិជ្ជាជីវ​:​របស់ អ្នកសារព័ត៌មាន តែប៉ុណ្ណោះ ។

តើ​មាន​ហេតុផល ណាមួយ ដែល ឈ្មោះ វ៉ាន់ សា​រុំ​មក ប្តឹង ចំពោះ​អ្នកកាសែត​ពី បទ​ផ្សាយ​បរិហារកេរ្តិ៍ និង ញុះញង់​នោះ ? បើ​គ្រឿងចក្រ និង កម្មករ​ពិតជា​ត្រូវ​លោក វ៉ាន់ សា​រុំ ជួល​អោយ​ឈូសឆាយ​ដីព្រៃ របស់​រដ្ឋ​ពិតប្រាកដ​មែន បែបនេះ ? ។​នេះ​បើ​ផ្អែក តាម​ការបញ្ជាក់​ពី​លោក គី ថា​ពិត​មានការ​ឈូស ឆាយដី​ព្រៃ ហើយ​រហូត មានការ​ប្រតាយប្រតប់ គ្នា​ដេញចាប់​លោក​មាន រ៉ុ​ន មេ​សហគមន៍ ថែម ទៀតផង​កាលណោះ ។

តើ​លោក គិរី ពេជ្រ ត្រូវ​ចូលខ្លួន​ទៅ​បំភ្លឺ តុលា ការ នៅ​ថ្ងៃទី​៥ មិថុនា ២០២០​នេះដែរ ឬ អត់​? លោក គិរី ពេជ្រ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា លោក​កំពុង​រៀបចំ​ដាក់ លិខិត​សុំ​ពន្យា​ពេល នៃ ការចូល​បំភ្លឺ ទៅ​តុលាការ មូលហេតុ លោក​ពុំទាន់​មាន​មេធាវី​ការពារ​ក្តី និង​ម្យ៉ាងទៀត តុលាការ​បញ្ជូន​ដីកា​មក បន្ទាន់​ពេក គឺ​លោក​ទើប តែ​ទទួលបាន​ដីកា​នៅ​ថ្ងៃ នេះ (០៣-០៦- ២០២០) ហើយ​ត្រូវ​ចូល ទៅ​បំភ្លឺ​នៅ​ថ្ងៃទី​៥​មិថុនា ២០២០ ដូច្នេះ​ពេល វេលា​នេះ​ខ្លី​ណាស់ ។ ក្រៅ ពី​ការដាក់​លិខិត ពន្យា​ពេល​ចូល​បំភ្លឺ តុលាការ លោក គិរី ពេជ្រ ក៏​គ្រោង​និង​រៀប ចំ​ឯកសារ គោរព​ស្នើសុំ ទៅ​ឯកឧត្តម ខៀវ កា​ញា​រិទ្ធី រដ្ឋមន្ត្រីក្រសួង ព័ត៌មាន តាមរយ​: លោក​ចាងហ្វាង​គេហទំព័រ មាតុភូមិ ដើម្បី​ស្នើសុំ​ជំនួយ មេធាវី របស់​សម្តេច​តេ​ជោ​ការពារ​ក្តី​អ្នក កាសែត ដែល​អនុវត្ត ការងារ​ស្របតាម​វិជ្ជាជីវ​:​អ្នកសារព័ត៌មាន ផងដែរ ។

គួររំលឹកថា​៖​ឯកឧត្តម​ខៀវ កា​ញា​រិទ្ធី​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ធ្លាប់បាន​មាន ប្រសាសន៍ ថា អ្នក​សារ ព័ត៌មាន​មិនត្រូវ​បាន​ជាប់ទោស​ពីបទ​ព្រហ្ម ទណ្ឌ​ទេ ដោយ​គ្រាន់តែ​សរសេរ​ព័ត៌មាន​តាម​វ​ជ្ជា​ជីវៈ​ផ្សព្វផ្សាយ​នោះ ចុះ​ហេតុអ្វី បានជា​លោក​ព្រះរាជអាជ្ញា ចេញ​ដីកា កោះហៅ អ្នកកាសែត​អោយចូល​ខ្លូន​បំភ្លឺ តាម​បណ្ដឹង​លោក វ៉ាន់ សា​រុំ​ប្ដឹង​ពីបទ​បរិហា​កេ​រ្ដ៍ និង​ញុះញុង​ទៅវិញ ? ។ តែ ទោះជា​បែបណា ក៏ ដោយ​លោក គិរី ពេជ្រ ថា ទៅ​ថ្ងៃ​ខាងមុខ​លោក នឹង​ចូលទៅ​បំភ្លឺ​តាម​ការ កោះហៅ​របស់​តុលាការ ម្តងទៀត​ព្រោះ​យើង​ជា ប្រជាពលរដ្ឋ ត្រូវតែ​គោរព​និង​អនុវត្តន៍​តាម ច្បាប់រដ្ឋធម្មនុញ្ញ​ដូចៗ​គ្នា ។

លោក គិរី ពេជ្រ សង្ឃឹម និង ជឿជាក់ថា តុលាការខេត្ត​កំពង់ឆ្នាំង នឹង​ផ្តល់​ភាពយុត្តិធម៌ ដល់​រូបលោក ព្រោះ​បើ យោងតាម​ការ​ថ្លែង​របស់ ឯកឧត្តម កើត រិ​ទ្ធិ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ប្រាប់​អ្នកកាសែត កាល ពី​ពេល​កន្លងទៅ​ថ្មីៗ​នេះ ក្នុងការ​ដោះស្រាយ​ការ កកស្ទះ​សំណុំរឿង​នៅតាម​តុលាការ រាជធានី ខេត្ត ឯកឧត្តម​រដ្ឋមន្ត្រី នឹងធ្វើ​ការកែទម្រង់​ស៊ី​ជំរៅ​លើ​ប្រព័ន្ធ​ច្បាប់ និង ចាត់វិធានការ​ម៉ឺងម៉ាត់ តឹងរ៉ឹង​បំផុត​ចំពោះ ចៅក្រម ព្រះរាជអាជ្ញា និង ក្រឡាបញ្ជី ណា​ដែល​អសកម្ម​ការងារ ឬ ប្រព្រឹត្ត​អំពើ​មិន​ប្រក្រតី ពុករលួយ ឬ​ធ្វើអោយ ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ចិត្ត ៕ ដោយ : សុផល​a ky kong1 a ky kong2 a ky kong3 a ky kong4 a ky kong5 a ky kong6 a ky kong7 a ky kong8