» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1549 នាក់

ម្សិលមិញ 5988 នាក់

សរុប 18746884 នាក់

មានរឿង​ធំ​ហើយ ឩ​ត្ដម​សេនី​យ៏​ត្រី ប៉ុក​សុផល ប្រកាស​ប្ដឹង​ពលរដ្ឋ​១៤​គ្រួសារ ​តែ​អ្នកស្រុក​លើកទឹកចិត្ត ឨ្យ​ឆាប់​ប្ដឹងទៅ !

 

​ខេត្ត​ឩ​ត្ដរ​មានជ័យ ៖ ឩ​ត្ដម​សេនី​យ៏​ត្រី ប៉ុក​សុផល មេបញ្ជាការ​វរៈ​ការពារ​ព្រុំដែន​លេខ​៧០២​បាន បដិសេធ​ចំពោះ​ពលរដ្ឋ​១៤​គ្រួសារ​ដែល ចោទថា​គាត់​រំលោភ​យក​ដី ។a army land

នៅ​ថ្ងៃ​១៩​ខែ​កម្ភៈ​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​ឲ្យុ​ដឹង​តាម​ទូរស័ព្ទ​ថា ៖ គាត់​បាន​យក​គ្រឿងចក្រ​ទៅធ្វើ​ផ្លូវ​ទ​ទឺង​២០​ម៉ែត្រ​បណ្ដោយ​តាម​តម្រូវការ​កងទ័ព​ដែល មានបំណង​ដើម្បី​ចល័ត​កងទ័ព​ងាយស្រួល​ធ្វើដំណើរ​។​លោក​ថា ពេលធ្វើ​ផ្លូវ​ក៏មាន​ឈ្មោះ​ប៊ូ​ប៊ុន​អះអាងថា តំណាង​ឲ្យ​ពលរដ្ឋ​១៤​គ្រូ​សារ​ដឹងឮ​ផងដែរ ហេតុ​អី​ក៏​ឲ្យ​ការ​សែត​ចុះផ្សាយ​ថា​៖​ខ្ញុំ​យក​ដី​ពួកគាត់​ទៅវិញ​មិន​ពិត​ទេ​។​

​លោក​ឩ​ត្ដម​សេនី​យ៏​ត្រី ប៉ុក​សុផល បញ្ជាក់ថា​៖​មាន​ទៅយក​ដី​ឯណា បើ​អ្នកស្រុក​គេ​មាន​ផ្ល​ង់​កាន់កាប់​ទទួលស្គាល់​ពី​អាជ្ញាធរ លោក​ប្រគល់​ឲ្យ​វិញ ។
​ក្នុង​រឿងនេះ​លោក​ឩ​ត្ដម​សេនីយ៍​ថា​បាន​ប្ដឹង​ចូល​តុលាកា​ហើយ ៗ​សូម​តុលា​ការជួយ​រក​យុ​ត្តិ​ធ​ម៏​ដល់​គាត់​ផង ។

​ឯ​លោក​ប៊ូ​ប៊ុន​ថា តំណាង​ឲ្យ​អ្នកស្រុក​១៤​គ្រួសារ​រស់នៅ​ភូមិ​ចំការចេក​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង វិញ​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​៖ ពួកគាត់​កាន់កាប់​ដី​នេះ​ជាង​១០​ឆ្នាំ​ហើយ​ចំនួន​ជាង​៤០​ហិកតា ថែមទាំង​មាន​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ទៀត​។ ​តែ​អ្វីដែល​ធ្វើ​ឲ្យ​មានរឿង​នោះ​គឺ លោក​ប៉ុក​សុផល ទើ​ម​មកឈរ​ជើងបាន​ប្រហែល​មួយឆ្នាំ​ទេ មក​ឈូស​ធ្វើ​ផ្លូវ​។​ប្រជាពលរដ្ឋ​ព្រម​ឲ្យ​ធ្វើតាម​សំណើរ តែ​ឯក​ឩ​ត្ដម​រូបនេះ​បាន​បញ្ជា​ទា​ហ៊ាន​ហាម មិន​ឲ្យ​ម្ចាស់​ដី​ទៅ​បោះបង្គោល​ព្រុំដី​និង​មិន​ឲ្យ​ចូលក្នុង​ដី​ខ្លួនឯង​ទៀតផង ។​ទោះជា​យ៉ាងណា​រឿងនេះ​បានធ្វើ​ការចរចារ​សម្រុះ​សម្រួល​គ្នា​ច្រើនសា​រហើយ​តែ លោក​ផល​នៅតែ​បំពាន​។​

ទាក់ទង​ការ​គម្រាម​ប្តឹង​នេះ ​លោក​ប៊ុន​ថា​បន្តថា​គាត់ លើកទឹកចិត្ត​ឲ្យ ឯក​ឩ​ត្ដម​ប៉ុក​សុផល ឆាប់​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ទៅ​។
​ពីព្រោះ​អី​ថ្ងៃទី​១៩​ខែ​ក​ម្ភះ​នេះ​ប្រជាពលរដ្ឋ​បាន​ប្ដឹងទៅ​តុលាការ​ដែរ​ហើយ ព្រមទាំង​ប្ដឹងទៅ​ក្រសួងការពារជាតិ ម៉ោង​បី​រសៀល​នេះ​ក៍បាន​ប្ដឹង​ឯក​ឩ​ត្ដម ប៉ុក​សុផល​ទៅ​ខុ​ទ្ទ​ការ​ល័យ​សម្ដេច​តេ​ជោ​ផងដែរ ។

​លោក​អ៊ុក​ប៊ុនហេង ចៅសង្កាត់​អូរ​ស្មាច់​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ៖ ប្រជាពលរដ្ឋ​១៤​គ្រួសារ មាន​ប្លង់​កាន់កាប់​តាំងពី​ជំនាន់​អតីត​ចៅសង្កាត់​មុនៗ​ម្លេះ លោក​ទទួលស្គាល់ថា​ពិតជា​ដី​អ្នកស្រុក​មែន ។​

​រឿង​ដី​ប្រជាជន​១៤​គ្រួសារ​នេះ​តាម​មន្ត្រី​ក្រុង​សំរោង​និយាយថា មិនធម្មតា​ទេ​គឺមាន​មន្ត្រី​គ្រាក់ៗ​នៅ​ពីក្រោយ​ង​តែ អ្នកស្រុក ថា​រង​ចាំមើល​ទាំងអស់គ្នា​មើល ។​a army land1 a army land2 a army land3