» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4961 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695132 នាក់

លោក​ព្រិន្ទបាលឯក ជិន និ​ត មន្ត្រី​យោធា​កងពលតូច​លេខ ១៤ នៅ​បន្ទាយ​បាយ​ឃ្លះ បដិសេធ​​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ថា​លោក​ជា​ឈ្មួញ​ឈើ​ល្បី​នៅ​ប្រចាំ​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់! តើ​គួរអោយ​ជឿរ​ដែរឬទេ​? -


(​ពោធិ៍សាត់​): ន៎​ណា​ក៏​គេ​ធ្លាប់​បានដឹង​បានឮ​និង​បានដឹង​ដែរ​ថា​លោក​ជិន ជា​ឈ្មួញ​ឈើប្រណិត​ម្នាក់​យ៉ាងសកម្ម​ប្រចាំ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​ដែល​ល្បីឈ្មោះ​ជា​យូរ​ឆ្នាំ​មកហើយ​។​ថ្មីៗ​នេះ​បើតាម​ប្រភព​បង្ហើប​ថា លោក​ជិន និ​ត​បាន​នឹង​កំពុង​ប្រមូល​ទិញ​ស្តុ​ប​ឈើប្រណិត​នៅផ្ទះ​ឈ្មោះ​តា​ឃ្លាំង​ដែលមាន​ទីតាំងនៅ​ភូមិ​សេដ្ឋ​បុរី ឃុំ​សេដ្ឋ​បុរី ស្រុក​ភ្នំ​ក្រវ៉ា​ញ ខេត្តពោធិ៍សាត់​ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​ស៊េរី​ទំនើបៗ​គ្រប់​សេរី​មាន​តាំងពី កាមរី​ហើម បា​ឡែ​ន ហាយ​ឡិន​ឌើ និង​លិច​ស៊ី​ស​ជាដើម​ចេញទៅ​ភ្នំពេញ​កាត់​ខេត្តកំពង់ឆ្នាំង​ដោយមាន​បរិ​វ៉ា​អាច​ក់ អា​ចែម​ចាំ​ឃ្លាំ​មើលផ្លូវ​និង​រត់ការ​បង់លុយ​អោយ​សមត្ថកិច្ច​ដែលមាន​ស្នាក់ការ​បណ្ដាក់​គ្នា​ដូច​ខ្យង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ។​a chin nit 

​ព​តិ​មាន​នេះ លោក ព្រិ​ន​បាល​ឯក ជិន និ​ត មន្ត្រី​យោធា​កងពលតូច​លេខ ១៤ ប្រាប់​អ្នកសារព័ត៌មាន​យើង​គឺ​ផ្ទុយ​ពី​ការដែល​ព័ត៌មាន​បាន​ចុះផ្សាយ​ទៅវិញ​ដោយ​លោក​បាន​បដិសេធ​និង​ច្រានចោល​ទាំងស្រុង​ថា រាល់​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​ថា​លោក​ជា​ឈ្មួញ​ឈើ​ល្បី​ប្រចាំខេត្ត ពោធិ៍សាត់​គឺ​មិន​ពិត​។​

-​លោក​បាន​បញ្ជាក់ទៀតថា​លោក​សព្វថ្ងៃ​កំពុងតែ​បំពេញភារកិច្ច​ជាម​ន្ត្រី​យោធា និង​សិក្សា​ជំនាញ​ផ្នែក​យោធា​បន្ត លោក​មិន​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​ភ្នំក្រវាញ ទៅ​រាជធានី​ភ្នំពេញ ដូច​ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន មួយចំនួន​តូច​នោះទេ​។
​លោក​បន្តទៀតថា​លោក​គាំទ្រ​ណាស់​ព័ត៌មាន ស្រលាញ់​ណាស់​ព័ត៌មាន តែ​សូម​ឲ្យ​ធ្វើ​ព័ត៌មាន​ពិត​និង​គ្រប់​ជ្រុងជ្រោយ​មុននឹង​ចុះផ្សាយ​ត្រូវ​ជួប​សម្ភាសន៍​ភាគី​ដែល​ពាក់ព័ន្ធ​ទើប​សម​ស្របតាម​វិជ្ជាជីវៈ​ជា​អ្នក​សារពត៌មាន​។​

​លោក​បន្តទៀតថា​បើសិន​ជា​ព័ត៌មាន​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់លោក នឹង​អង្គភាព​របស់លោក ជា​អង្គភាព​រដ្ឋ​។​ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស​កេរ្តិ៍ឈ្មោះ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​ស្រុក​វាលវែង ខេត្តពោធិ៍សាត់​ទៀត​។​​លោក​បន្តទៀតថា​ចុះ​ហេតុអ្វី​បាន​អ្នក​ចុះផ្សាយ​មិនបាន​សួរនាំ​លោក​មួយ​ម៉ាត់​សោះ អ្នកសារព័ត៌មាន ស្គាល់​លេខ​ទូរស័ព្ទ​លោក​ដែរ​តើ​មិនមែន មិន​ស្គាល់​ឯណា​ក៏ប៉ុន្តែ​អ្នកសារព័ត៌មាន​មិន​ព្យាយាម​ទាក់ទង​លេខ​ទូរស័ព្ទ​មក​គាត់ ទូរស័ព្ទ​របស់គាត់​បើក ២៤​ម៉ោង​។​​ហើយ​គាត់​ក៏មាន account facebook ដែលមាន​ឈ្មោះថា (​ផានី .​ខ .​ម )​ស្រលាញ់​សន្តិភាព​។​

​លោក​បន្តទៀតថា សូម​គោរព​ជូន​ដល់​ថ្នាក់ដឹកនាំ​ទាំងអស់ ​មេត្តា​ជ្រាប​កុំ​ភាន់ច្រឡំ​អ្វី​ទាន រូបខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការចុះផ្សាយ​នោះទេ​៕
​រាល់​ព័ត៌មាន​ទាក់ទង​ទាំងឡាយ​បើ​សារព័ត៌មាន​ណា​ចង់​សម្ភាសន៍​សូ​មខ​ល​មក​លេខ​របស់គាត់ =071 85 9999 4​។ តើ​គួរអោយ​ជឿ​រលើ​ការបកស្រាយ​របស់លោក​ជិន និ​ត​ដែរឬទេ​? ។​ទោះជា​យ៉ាងណា​សូមមេត្តា​រងចាំ​តាមដាន​ព័ត៌មាន​ក្រោយៗ​ជា​បន្តទៀត​។ (​ពាក្យចាស់​ពោលថា ចោរលួច​មិនដែល​សារភាពថា​ខ្លួន​លួច​នោះទេ​)៕a chin nita 

​