» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11276 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982312 នាក់

អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី

​ខេត្ត​ព្រះសីហនុ ៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​គណៈប្រតិភូ​ខេត្ត​រួមជាមួយ​នឹង​សប្ប​ជន​ទៅ​ចុះសួរសុខទុក្ខ​ផ្តល់​អំណោយ​ជូន​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅលើ​កោះ​ពូ​លូ​វ៉ៃ​នា​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២៤ ។a pou louvai 

​ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ​លោក គួច ចំរើន​បាន​ពាំនាំ​នៅ​ការ​នឹករលឹក​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​និង​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ព្រះមហាក្សត្រ​សម្ដេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​មេបញ្ជាការ មេបញ្ជាការរង ពល​នា​វី​គ្រួសារ​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅលើ​កោះ​ពូ​លូ​វ៉ៃ​ដោយ​លះបង់​នៅ​កម្លាំងកាយ​ចិត្ត​ស្មារតី​ពុះពារ​រាល់​គ្រប់​ឧបសគ្គ​ដើម្បី​ជាតិ​មាតុភូមិ​កម្ពុជា​បង្កើន​ការការពារ​ឲ្យ​កាន់តែ​រឹងមាំ​។​លោក​អភិបាលខេត្ត​ក៏បាន​បន្ថែមថា​ដើម្បី​លើកទឹកចិត្ត​ទៅដល់​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​នៅតាម​បណ្ដា​កោះ​ក្នុងនាម​រដ្ឋបាលខេត្ត​ក៏ដូចជា​សប្ប​ជន​មានការ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​អំពី​ការរស់នៅ​ការហូបចុក​ស្នាក់នៅ​ដោយ​នាំយក​នូវ​សម្ភារ​គ្រឿងឧបភោគ​បរិភោគ​ថវិកា​មួយចំនួន​ជូន​ដល់​បងប្អូន​កងទ័ព​ដើម្បី​ឲ្យ​បងប្អូន​មាន​ភាពកក់ក្តៅ​។

​លោក​អភិបាលខេត្ត​រួម​ជាមួយនឹង​គណៈប្រតិភូ​សំណូមពរ​ដល់​បងប្អូន​កងទ័ព​ដែល​កំពុង​ឈរជើង​ការពារ​នៅលើ​ដែន​កោះ​តាម​ព្រំដែន​បន្ទាត់​ខ្សែទឹក​ដែលជា​កោះ​ជួរមុខ​ត្រូវការ​ការពារ​អធិបតេយ្យភាព​ប្រទេស​ឲ្យ​រឹងមាំ ទោះបី​ប្រទេស​មាន​សុខសន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​យ៉ាងណាក៏ដោយ​ក៏ប៉ុន្តែ​យើង​ត្រូវតែ​ចូលរួម​បង្កើន​ការការពារ​ដែល​កន្លង​មក​ក្រុម​ឧ​ក្រិ​ដ្ធ​ជន​មួយចំនួន​បានធ្វើការ​ដឹកជញ្ជូន​ទំនិញ​ខុសច្បាប់​ការជួញដូរ​គ្រឿងញៀន​ឆ្លងកាត់​អធិបតេយ្យ​ប្រទេស​របស់​យើង​ដែល​ផ្ទុយ​ពីរ​ច្បាប់​នៃ​ប្រទេស និង​មួយចំនួនទៀត​ក៏មាន​ការចូល​នេសាទ​បំពាន​បំផ្លាញ​នៅ​ធនធានធម្មជាតិ​ធនធាន​ជលផល​របស់​យើង​។
លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​នៅ​សម្ភារៈ​ដែល​កងទ័ព​ខ្វះខាត​រួមមាន ស៊ីម៉ង់ត៍ ដែក ធុង​ទឹក​ម៉ាស៊ីនភ្លើង កុង​ផ្លាស់​កេ ហ្វី​ប្រូ​មួយចំនួន ដើម្បី​តម្រូវការ​ជាក់ស្ដែង​រប​ស់​កងទ័ព​នៅលើ​កោះ​និង​នាំយក​អំណោយ​របស់​សម្ដេច​តេ​ជោ​រួមមាន​សម្ភារ​គ្រឿងឧបភោគ​បរិភោគ​និង​ថវិកា​មួយចំនួន​សម្រាប់​ជូន​ទៅដល់​បងប្អូន​កង​ទ័ព​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ដែល​កន្លង​ទៅ​ថ្មីៗ​នេះ​ផងដែរ​.​។សូមបញ្ជាក់ថាកោះពូលូវ៉ៃមានផ្ទៃដីសរុប៣,៩គីឡូម៉ែត្រការ៉េ។មានប្រចុំកោះ២ឬថ្មប៉ប្រះទឹកឬអាចហៅថាជាកូនកោះតូចមយយមានបណ្តោយលាតសន្ធឹង៥គីឡូម៉ែត្រ។ទទឹងប្រហែល១,៥គីឡូម៉ែត្រ។មានចម្ងាយ១១០គីឡូម៉ែត្រពីដីគោកខេត្តព្រះសីហនុ។a pou louvai1 a pou louvai2