» អគ្គិភ័យឆេះអគារយីហោ” WEALTH MANSION” នៅជាន់ទី៤៣ ក្នុងខណ្ឌជ្រោយចង្វាដោយសារ ជាងកាត់ដែក » អ្នកនាំពាក្យសាលាដំបូងសៀមរាប ចេញមកបង្ហាញពីនីតិវិធីតាមផ្លូវតុលាការករណីគ្រោះថ្នាក់ចរាចរណ៍រវាងទាហានបើកគោយន្ត និងក្មេងបើកម៉ូតូមិនទាន់គ្រប់អាយុតែស្នងការប្រកែករឿងដាក់ខ្នោះ » សេចក្តីកែតម្រូវនិងសុំអភ័យទោសចំពោះការចុះផ្សាយអត្ថបទអតីតឧកញ៉ាឡេងចាន់ណា! » គ្រាន់តែអាមេរិកប្រកាសថាលក់យន្តហោះF35ឲ្យតួគីអ៊ីស្រាអែលលោតជើងបីជើងបួន » លោកជ្រិន ឆាយ អនុប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារព្រំដែនភ្នំឌិន និងឈ្មួញមួយចំនួនទៀត កំពង់តែគុបគិតគ្នាធ្វើសកម្មភាពរកស៊ីនិងស្តុកទំនិញគេចពន្ធ? » អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចុះពិនិត្យត្រួតដោយផ្ទាល់ នៅតំបន់ព្រំដែនច្រកបឹងត្រកួនមុនពេលម៉ាឡេថៃជួបគ្នា! » ប្រជាពលរដ្ឋនៅតែជំទាស់រឿងសាឡង់បូមខ្សាច់ ព្រោះខ្លាចបាក់ច្រាំងទៀត! » ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់ អ្នកតំណាងប្រចាំប្រទេស នៃ OHCHR ពីការរំលោភសិទ្ធមនុស្សបង្កឡើងដោយថៃ » ថ្ងៃទី៧ ខែកក្កដាសម្តេចធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការកំណាត់ផ្លូវជាតិលេខ៧ពី ស្គន់-ក្រុងកំពង់ចាម » ឯកអគ្គរដ្ឋទូតទីម័រឡេស្តេផ្តល់បទពីសោធន៍ពីការប្រើវិធីសាស្ត្រដោះស្រាយជម្លោះដែនសមុទ្រ » ចំណុចខ្លាំង ដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសលែងក្រ ក្រោយឆ្នាំ២០៣០ » ចិនអួតថាសាកល្បងបានជោគជ័យការបាញ់តេស្តមីស៊ីលយុទ្ធសាស្រ្ត នៅមហាសមុទ្រប៉ាស៊ីហ្វិកតែប្រទេសផ្សេងប្រតិកម្ម » ព្រះរាជសារព្ហរះមហាក្សត្រ រាជរដ្ឋាភិបាលរំលឹកខួបលើកទី១៨ នៃការដាក់ប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក » មហាជនចោទសួរពីចំណាត់ការក្នុងសំណុំរឿងអ្នកបើករថយន្តស្ទូច និងព្រូឡានដែលស៊ីស្នួលត្រូវតុលាការឃុំខ្លួន » អ្នកនាំពាក្យក្រសួងការពារជាតិនិយាយថា ការផ្ទុះគ្រាប់បែកចំនួនមួយគ្រាប់គឺកើតនៅពីក្រោយកងល្បាតរបស់យើង?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10776 នាក់

ម្សិលមិញ 8930 នាក់

សរុប 19708030 នាក់

រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ

 

ខេត្តព្រះសីហនុ៖នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានា នៃសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងអគារនិវេសនដ្ឋានគយ ។a aun custom port2 

អគាររដ្ឋបាល និងហេដ្ឋារចនាសម្ព័ន្ធនានារបស់សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ត្រូវបានចាប់ផ្ដើម​សាងសង់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ក្នុងនោះមានអគាររដ្ឋបាល ទំហំ ៣៧,៥ម៉ែត្រ x ២៤ ម៉ែត្រ កម្ពស់ ៣ ជាន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធនានា រួមមាន អគាររួមដែលមានបន្ទប់ការិយាល័យ បន្ទប់ប្រជុំតូច សាលប្រជុំធំ បន្ទប់រង់ចាំ បន្ទប់បញ្ចូលទិន្នន័យ បន្ទប់ម៉ាស៊ីនមេ (Server) ប៉ុស្តិ៍សន្តិសុខ ចំណតរថយន្ត បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ប្រព័ន្ធលូ បង្គោលភ្លើង និងអំពូលសូឡា សួនច្បារ និងរបងព័ទ្ធជុំវិញ ព្រមទាំងបានបំពាក់សម្ភារៈការិយាល័យ និងគ្រឿងសង្ហារឹមផងដែរ។ ដោយឡែក និវេសនដ្ឋានគយ ត្រូវបានចាប់ផ្ដើម​សាងសង់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលមានកម្ពស់ ១៤ ជាន់ និងបន្ទប់សរុបចំនួន ១៤០ បន្ទប់ ក្នុងនោះ ៧៧ បន្ទប់ ត្រូវបានរៀបចំសម្រាប់ការស្នាក់នៅរបស់មន្ត្រីគយនិងរដ្ឋាករ និង ៦៣ បន្ទប់ទៀត ត្រូវបានជួលឱ្យសណ្ឋាគារ O.Sea Hotel ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ។

សមិទ្ធផលនេះ បង្ហាញឱ្យឃើញពីការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការបន្ដអភិវឌ្ឍសមត្ថភាពស្ថាប័នតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងបំពាក់មធ្យោបាយ​បំពេញការងារឱ្យបានសមស្រប ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងការផ្ដល់សេវាសាធារណៈឱ្យបានកាន់តែល្អប្រសើរ និងស្របតាមការអនុវត្តគោលដៅយុទ្ធសាស្ដ្រទី៦ “សមត្ថភាពស្ថាប័ន” នៃ​យុទ្ធសាស្ដ្រកែទម្រង់និងទំនើបកម្មគយ ឆ្នាំ២០២៤-២០២៨។

ក្នុងឱកាសនៃពិធីនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានធ្វើបទបង្ហា​ញ​​​ជូន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ដ្រី អំពីការធ្វើទំនើបកម្មនីតិវិធីគយនៅកំពង់ផែស្វយ័តក្រុងព្រះសី​ហ​នុ ដោយប្រើ​ប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងកំណើនជាបន្តបន្ទាប់នៃកុងតឺន័​រ​​ឆ្លងកាត់កំពង់ផែស្វយ័​ត​​ក្រុងព្រះសីហនុ។ ជាក់ស្តែង គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦ កុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ កើនឡើងប្រមាណ ៣៤,៦២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២​៥។​

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយមនសិកា និង​ស្មារតីទទួលខុសត្រូវ​ខ្ពស់របស់​​មន្ត្រី​​គយ​និង​រដ្ឋាករ​​គ្រប់​រូប ក្នុងការអនុវត្តការងារប្រមូលចំណូល ព្រមទាំងបានណែនាំបន្ថែមឱ្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកកម្ពុជា បន្តធ្វើទំនើបកម្ម និងធ្វើសន្ធានកម្មប្រព័ន្ធស្វ័យប្រវត្តិកម្មជាមួយប្រព័ន្ធរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិស័យ​ឯកជន ជាពិសេសជំរុញឱ្យក្រុមហ៊ុនដឹកជញ្ជូន មានលទ្ធភាពវិនិយោគលើការអភិវឌ្ឍន៍ប្រព័ន្ធស្វ័យប្រវត្តិកម្ម តភ្ជាប់ជាមួយប្រព័ន្ធគយនិងកំពង់ផែ ដើម្បីពន្លឿនក្នុងការបំពេញបែបបទបញ្ចេញទំនិញពីកំពង់ផែ ដែលកិច្ចការ​នេះ នឹងរួមចំណែកដល់ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មនៅកម្ពុជា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ថ្នាក់ដឹកនាំនិងមន្ដ្រីគយនិងរដ្ឋាករទាំងអស់ ត្រូវបន្តអនុវត្តវិធានការ​មុតស្រួចក្នុងការបង្ការនិងបង្រ្កាបអំពើរត់ពន្ធ ​ឱ្យ​សក​ម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌​វិជ្ជាជីវៈមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ សំដៅ​ធានាប្រសិទ្ធភាព​ការងារគ្រប់គ្រង ត្រួតពិនិត្យ និងប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗលើទំនិញនាំចេញ នាំចូល និងឆ្លងកាត់ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។a aun custom port a aun custom port1