» នាយកFBIមកស្វែងរកកិច្ចសហការសន្តិសុខជាមួយកម្ពុជា » បន្ទាប់ពីការបង្ក្រាបលើកទី១កម្លាំងគយចល័ត បង្ក្រាបទូកដឹកទំនិញគេចពន្ធពីប្រទេសវៀតណាមចំនួន២គ្រឿងទៀតនៅច្រកបាក់ដៃ ខេត្តតាកែវ » ប្រទេសអាហ្វហ្គានីស្ថានក្រហើយជួបគ្រោះធម្មជាតិនិងសង្គ្រាមញឹកញយតើប្រជាពលរដ្ឋវេទនាបែបណា! » សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឲ្យបញ្ចប់ការជជែកគ្នាលើបណ្តាញសង្គម រឿងបណ្ឌិត និងអ្នកចែវទូក ព្រោះលោកមិនសំដៅលោកបណ្ឌិតញឺលរដ្ឋាទេ! » ថៃត្រូវបញ្ឈប់បង្កើតលេស ពន្យារពេលដោយចេតនា ហើយវិលត្រឡប់មករកដំណើរការខណ្ឌសីមាព្រំដែនវិញជាបន្ទាន់! » វិនិយោគិនកូរ៉េមានបំណងពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា » ភារៈធារីទូតអាមេរិកប្រចាំកម្ពុជាជួបឧបស៊ុនចាន់ថុលនិយាយពីរឿងរកស៊ី! » ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ » បន្ទាប់ពីការវាយប្រហារលើទីក្រុងកៀវអ៊ុយក្រែន វាយបកទ្រង់ទ្រាយធំវិញ! មួយយប់ដល់ព្រឹក ដ្រូន ជាង ៤០០គ្រឿង ហោះសំដៅចូល ទីក្រុងមូស្គូ » អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់អំពីការវិវត្តនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS  និងជំហរដោះស្រាយបញ្ហាព្រំដែនគោកតាមMOU2000 » កូនប្រុសតារាចម្រៀងអ្នកមេម៉ាយ ម៉េង កែវពេជ្ជតា សាងផ្នួសសងគុណម្តាយ » ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5690 នាក់

ម្សិលមិញ 5404 នាក់

សរុប 19791055 នាក់

សម្ពោធ​ផ្លូវ​នៅ​ខេត្ត​ព្រះសីហនុ​សម្តេច​តេ​ជោ​ប្រកាសថា​ប្តឹងៗ​អ្នក​ហ៊ាន​ថា​គណបក្ស​ប្រជាជន​ចោរ​!

​ភ្នំពេញ​៖ ផ្លូវ​ត​ភ្ជាប់​រវាង​ស្រុក​ព្រៃនប់ ទៅ​ក្រុងព្រះសីហនុ មាន​ប្រវែង​សរុប​ជាង ៤៣​គីឡូម៉ែត្រ ត្រូវបាន​ស្ថាបនា និង​កែលំអរ​ឡើងវិញ​រួចរាល់​ជា​ស្ថាពរ​ហើយ ក្រោម​កញ្ចប់​ថវិកាជាតិ​ប្រមាណ ៧៦​លាន​ដុល្លារ​អាមេរិក​។ ផ្លូវ​ដែល​ដើរតួនាទី​យ៉ាងសំខាន់​ដល់​ការដឹកជញ្ជូន ការធ្វើដំណើរ និង​បម្រើ​វិស័យ​ទេសចរណ៍​ផង​នោះ នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែធ្នូ ឆ្នាំ​២០២២​ស្អែក​នេះ​។a hun sihanu1

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារសំខាន់​ក្នុង​ពិធី​សម្ពោធ​ដែល​រួមមាន ៖ សម្តេច បានបង្ហាញ​នូវ​ក្តី​រីករាយ និង​មាន​មោទនភាព ចំពោះ​ការកើត​ឡើងជា​បន្តបន្ទាប់​នូវ​សមិទ្ធផល​ក្នុង​ខេត្ត​ព្រះសីហនុ​។​
សម្តេច​តេ​ជោ ហ៊ុន សែន បាន​រំលឹកថា ផ្លូវ​១៤៦​បេ គឺជា​ផ្លូវ​ដែល​បិណ្ឌ​បាត្រ​ផ្ទាល់​ដោយ​សម្តេចព្រះសង្ឃរាជ ទេព វង្ស​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ផ្លូវ​១៤៦​បេ និង​១៤៨ ដែល​សម្ពោធ​ព្រឹក​ថ្ងៃនេះ គឺជា​សមិទ្ធផល​កើតឡើង​ដោយ​ដៃ​ប្រជាពលរដ្ឋ​ផ្ទាល់ តាមរយៈ​ការប្រើប្រាស់​ថវិកាជាតិ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ថវិកាជាតិ​ដែល​ទម្លាក់​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខេត្ត​ព្រះសីហនុ​សរុប ៤០០​លាន​ដុល្លារ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា បើទោះបី​មាន​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​៣៧​ខ្សែ​ក្នុង​ក្រុងព្រះសីហនុ​ក៏ដោយ បើ​គ្មាន​ផ្លូវ​ត​ភ្ជាប់​១៤៦​បេ និង​១៤៨​ទេ ពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅតែ​លំបាក​។​សម្តេច​បញ្ជាក់ថា​សម្តេច​នៅតែ​ផ្តល់​អាទិភាព​ដល់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ដោះស្រាយ​ការលំបាក​ធ្វើដំណើរ និង​កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការដឹកជញ្ជូន​លើស​ទម្ងន់​កំណត់​ត្រូវតែ​ទប់ស្កាត់ ហើយ​ផ្លូវ​ត្រូវតែ​សាងសង់​ឱ្យមាន​គុណភាព​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដែល​កម្ពុជា​នឹង​សាងសង់ មានដូចជា​ស្ពាន​ត​ភ្ជាប់​ផ្សារ​ចាស់ ទៅ​អរិយ​ក្សត្រ​, ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​, ផ្លូវ​បាត់ដំបង​-​សៀមរាប​, កំពង់ធំ​-​កំពង់ឆ្នាំង និង​ផ្លូវដែក​ល្បឿន​លឿន​ជាដើម​។​​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​។​

​សម្ដេច​តេ​ជោ​បាន​ឲ្យ​ដឹងថា​៖ យើង​បាន កំពុង​សិក្សា​ធ្វើ​ផ្លូវដែក​ល្បឿន​លឿន ភ្ជាប់​ពី​ទីក្រុង​ភ្នំពេញ​មក​ខេត្ដ​ព្រះសីហនុ និង​ពី​ខេត្ដ ព្រះសីហនុ ទៅ​ព្រំដែន​ថៃ​។ ដោយ​គម្រោង​នេះ នឹងត្រូវ​សាងសង់​លើផ្លូវ​ដែក ដែលមាន​ស្រាប់ ដូច្នេះ​ការសាងសង់ នឹង​ចំណាយពេល​មិន​ច្រើន​នោះឡើយ ព្រោះ​បច្ចុប្បន្ន​យើង​មាន​ផ្លូវ ហើយ​ស្រេច គឺ​ផ្លូវ ដែក​ចាស់ តែ​យ៉ាងណា​ផ្លូវដែក​ចាស់​នេះ មិនអាច​បម្រើឱ្យ​ការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច​បានទេ​។​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក៏បាន​បញ្ជាក់​ច្បាស់ៗ​ដែរ​ថា ក្រៅពី​ផ្លូវដែក​ល្បឿន​លឿន មួយ​ខ្សែ​នេះ កម្ពុជា​ក៏​នឹងមាន​ផ្លូវដែក​ល្បឿន​លឿន​នៅ​កន្លែង​ដទៃទៀត​ផងដែរ ដើម្បី​បំពេញ តម្រូវការ​និង​សម្រួល​ដល់​ការងារ​ដឹកជញ្ជូន​ទំនិញ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ចោទសួរ​អ្នក​លើកឡើងថា កម្ពុជា​ចេះតែ​ក្រ​ទៅៗ តើ​ហ៊ាន​ស្បថ​ទេ​? សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា អ្នក​ដែល​និយាយថា​កម្ពុជា​ចេះតែ​ក្រ​ទៅៗ គឺជា​ការប្រមាថ និង​មើលងាយ​ចំពោះ​ជាតិ​សាសន៍​ខ្លួនឯង​។​​ទាក់ទង​និង​បញ្ហា​នគរបាល​ចរាចរ​ធើ​ស៊ី​អ្នក​ល្មើស​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រឹងរៀន​ច្បាប់​ចរាចរណ៍ ហើយ​ត្រូវគោរព​ច្បាប់​មិនមែន​ខ្លាច​នគរបាល​ចរាចរ​ណ៍​នោះទេ​។​ត្រូវ​លុបបំបាត់​វប្បធម៌​ខ្លាច​នគរបាល​ចរាចរ​ណ៍​ជាង​ការគោរព​ច្បាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា នគរបាល​ចរាចរណ៍​មិន​ផាកពិន័យ​ឡើយ បើ​មិន​ខុសច្បាប់​។​សម្តេច​តេ​ជោ ហ៊ុន សែន ប្រតិកម្ម​នឹង​សម្តី សួង នាគព័ន្ធ ដែល​ប្រើ​សម្តី​ឈ្លើយ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ក្មេង​នេះ ជា​ក្មេង​ពាល​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​ឱ្យ​អាណាព្យាបាល​របស់ សួង នាគព័ន្ធ ប្រដៅ​កូន​។​
​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ជន​ក្បត់ជាតិ​៣​ជំនាន់ ពូកែ​ខាង​រុញ​ឱ្យគេ​ស្លាប់ តែ​មិនដែល​ហ៊ាន​ប្រឈមមុខ​ជាមួយ​សម្តេច​នោះទេ​។​

សម្តេច​តេ​ជោ ហ៊ុន សែន ស្នើឱ្យ​សង្ឃ ប៊ុត ប៊ុន​តិ​ញ បកស្រាយ​រឿង​ផឹកស្រា​ក្រហម និង​ដឹក​អ្នក​មេម៉ាយ​ចេញពី​វត្តភ្នំ​សិរី​ទាំងយប់ បន្ទាប់ពី​ទទួលបាន​វិ​ដេ​អូ និង​ដំណឹង​ពី​លោក សា​គៀល នៅ​អាមេរិក​។​សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​សន្តិសុខ​រក​អាណាព្យាបាល របស់​ក្រុម​អ្នកធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេច សួរនាំ​ថា តើ​កម្ពុជា​ពិតជា​ក្រ​ទៅៗ ដូច​សម្តី​កូនៗ​របស់គេ​មែនឬ​យ៉ាងណា​?​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា រយៈពេល​៥​ឆ្នាំ​ហើយ មិនមាន​បរទេស​ណា​និយាយ​ដល់​ជន​ក្បត់ជាតិ​៣​ជំនាន់​នោះឡើយ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ជន​ក្បត់ជាតិ​៣​ជំនាន់ នឹងត្រូវ​ប្រឈម​នឹង​ច្បាប់​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការជួបជុំ​របស់​ជន​ក្បត់ជាតិ​៣​ជំនាន់ នៅ​វត្តភ្នំ​សិរី ក្នុង​ទឹកដី​អាមេរិក ដើម្បី​ប្រមូល​លុយ​ជួយ​បក្ស​មួយ​។​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ហៅ​ជន​ក្បត់ជាតិ​៣​ជំនាន់ ជា​មនុស្ស​ល្ងង់​ត​ជំនាន់ ដែល​មិនដឹង​ពី​ធម្មនុញ្ញ​អាស៊ាន និង​អាណត្តិ​របស់​ប្រធាន​អាស៊ាន​។​
​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​សំណេរ​ជន​ក្បត់ជាតិ​រឿង​អាណត្តិ​ប្រធាន​អាស៊ាន គឺជា​ការប្រមាថ​ប្រធានាធិបតី​បារាំង ថ្នាក់ដឹកនាំ​ប្រទេស​អឺរ៉ុប និង​ថ្នាក់ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ភាពជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ បានធ្វើឱ្យ​រវល់ តែ​ក៏បាន​នាំមក​នូវ​កិត្តិនាម​ខ្ទរខ្ទារ​។​​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ RCEP ត្រូវបាន​ផ្តើម​ចរចា​ដោយ​សម្តេច​ពេលធ្វើ​ប្រធាន​អាស៊ាន​ឆ្នាំ​២០១២ ហើយ​ត្រូវបាន​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​វិញ​។​​សម្តេច​តេ​ជោ ហ៊ុន សែន ចាត់ទុក​ការចូល​ជា​ធរមាន RCEP និង​ការ​ក្លាយជា​សមាជិក​ទី​១១ របស់​ទី​ម័​រ គឺ​ជោគជ័យ​នៃ​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។​


សូមបញ្ជាក់ថា​ផ្លូវ​ជា​ចំណងដៃ​ថ្មី​របស់​រាជរដ្ឋាភិបាល​ជូន​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ មាន​ពីរ​ខ្សែ​ត​ភ្ជាប់​គ្នា​។ មួយ​ខ្សែ​មាន​ឈ្មោះថា​ផ្លូវ​លេខ​១៤៦B ឬ​ហៅថា វិថី​សុវត្ថិភាព​សម្តេចព្រះសង្ឃរាជ ទេព វង្ស ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៧៨+១៦៥ ស្ថិតនៅ​ភូមិ​វាល​ធំ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ទៅដល់​រង្វង់​មូល​ស្ទឹងហាវ ស្ថិតនៅ​ភូមិ​១ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​។ មួយ​ខ្សែ​ទៀត​មានឈ្មោះ​ផ្លូវ​លេខ​១៤៨ ឬ​ហៅថា តីរវិថី​សម្តេច​តេ​ជោ ហ៊ុន សែន (​តីរវិថី គឺ​វិថី​ស្ថិតនៅ​បណ្តោយ​តាម​ឆ្នេរ​) បន្ត​ពី​រង្វង់​មូល​ស្ទឹងហាវ ដល់​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ២២៥+៥៥០ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។​

​ការស្ថាបនា​ផ្លូវ​ទាំងពីរ​ខ្សែ​នេះ បាន​ចំណាយ​ថវិកា​សាងសង់​ជាង ៧៦​លាន​ដុល្លារ​អាមេរិក ជា​ប្រភព​ថវិកា​សន្សំ​របស់​រាជ​រដ្ឋាភិបាល​។​​លោក​ស៊ុនចាន់ថុល​ទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ផ្លូវ​ទាំងពីរ​ខ្សែ​នេះ គឺជា​ខ្សែ​ផ្លូវ​វាង​ក្រុង​ត​ភ្ជាប់​គ្នា ដ៏​មាន​សក្តានុពល ដោយ​ត​ភ្ជាប់​ពី​ទីប្រជុំជន​ទៅ​ជាយក្រុង ទៅកាន់​តំបន់​ទេសចរណ៍ និង​ឆ្នេរ​ធម្មជាតិ ព្រមទាំង​ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​៤ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ និង​ផ្លូវ​ទាំង ៣៧​ខ្សែ នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​ផងដែរ​។​a hun sihanu a hun sihanu2