» អធិការបតី​អាល្លឺម៉ង់​ទៅ​ចិន​លើក​ទី​២​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​និង​តាមដាន​ » សប្បាយ​និង​ទុក្ខ​កើតឡើង​ពេល​ចូលឆ្នាំ​ប្រពៃណី​យ៍​ជាតិខ្មែរ​ឆ្នាំរោង​ » អ៊ីរ៉ង់ ព្រមាន​អ៊ីស្រាអែល​ថា​នឹង «​រង​ការវាយប្រហារ​ខ្លាំង​ជាង​នេះ​» ប្រសិនបើ​ចាត់វិធានការ​ឆ្លើយតប​មកលើ​ខ្លួន​វិញ​ដែល​ជាការ​បង្ហាញថា​អ៊ីរ៉ង​ចង់​ចប់​ត្រឹមហ្នឹង​?! » នៅ​ខេត្ត​ព្រះសីហនុ​អ្នក​រៀប​កម្មវិធី Miss Grand Cambodia 2024​ធ្វើ​សន្និសីទកាសែត​ប្រាប់​ពី​កម្មវិធី​បន្ត​ » អភិបាលខេត្ត​កំពង់ស្ពឺ​ប្រគល់​ម៉ូតូ​៤​គ្រឿង​ជូន​ក្រុមការងារ​បរិស្ថាន​ដែល​រង​ការដុត​បំផ្លាញ​ » មហា​សេដ្ឋីនី​វៀតណាម​ត្រូវ​តុលាការ​កាត់ទោស​ប្រហារជីវិត​ក្នុង​សំណុំរឿង​ក្លែងបន្លំ​ហិរញ្ញវត្ថុ​តម្លៃ ១២,៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ » ហ៊ានណាសចូលចាប់ជំរិត និង​បាញ់សម្លាប់​ប្ដី​ម្ចាស់​ប្រេន Lakamo រួច​ដឹងថា​សម​ត្ត​កិ​ច្ចព​ទ្ធ័​ជន​ដៃ​បាញ់សម្លាប់​ខ្លួន​តាម​ក្រោយ​ » រដ្ឋាករទឹក​ទទួលបាន​គម្រោង​រោងចក្រ​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែលមាន​តម្លៃ​ជិត​២៥០​លាន​ដុល្លារ » សាលាឧទ្ធរណ៍​សម្រេច​ប្ដឹង​ឲ្យ​ពិនិត្យឡើងវិញ ចំពោះ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ករណី​ដោះលែង​ចិនតៃវ៉ាន់ ៥​នាក់​ ​ក្នុង​សំណុំ​គ្រឿងញៀន ៨០០​គីឡូក្រាម » ប្រធានាធិបតី​ចិន ជួប​អតីត​មេដឹកនាំ​តៃវ៉ាន់ លោក Ma Ying-jeou នៅ​ទីក្រុង​ប៉េកាំងប្រកាសពីការប្រកាន់ជំហរបង្រួបបង្រួម! » ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​៖ វៀតណាម​ច្រណែន​កម្ពុជា​ស្និទ្ធ​ជាមួយ​ថៃ » កម្ពុជា​បដិសេធថា​មាស​៦​តោន​ដែល​វៀតណាម​ចាប់បាន​មិនមែន​មាស​ខ្មែរ​? » រូបសំណាក​សេះ​សមុទ្ទ​នៅ​ក្រុង​កំពត នឹង​សម្ពោធ​ជា​ផ្លូវការ​f​ថ្ងៃទី​១០ ខែមេសា​ » វិធី​ឆបោក ក្រោមរូបភាព​វិនិយោគ​រយៈពេល​ខ្លី ចំណេញ​ច្រើន​តាម​បណ្តាញ​សង្គម​ឡូ​វ​ត្រូវ​សម​ត្ត​កិច្ច​ចាប់ខ្លួន​ » ទាល់តែ​ក្រឡាប់​ឡាន​បានដឹងថា​ទំនិញ​យួន​ចូល​តាម​ច្រក​បុស​មន​សង្ស័យ​បន្លំ​ពន្ធ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2296 នាក់

ម្សិលមិញ 9706 នាក់

សរុប 14080539 នាក់

វត្តមាន​រាជវង្ស​ថៃ​ក្នុង​ឆាកនយោបាយ​បង្ក​ការភ្ញាក់ផ្អើល​ប្រជា​ជនថៃនិងអ្នកវិភាគ​

 

​ប្រទេស​ថៃ​៖​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ត្រូវ​តែងតាំង​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩​។​នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Channel News Asia នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែកុម្ភៈ ឆ្នាំ​២០១៩​។​a elect thai6 

​ការតែងតាំង​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ជា ព្រះរាម​របស់​ព្រះមហាក្សត្រ​ថៃ​ព្រះបាទ មហា វ៉ា​ច្ច​រ៉ា​ឡុងកន (Vajiralongkorn) ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ត្រូវបាន​ថ្វើ​ឡើង​ដោយ​គណបក្ស ថៃ​រក្សា​ជាតិ (Thai Raksa Chart) ។ បើតាម​គេហទំព័រ​កាសែត​ខាវ​សុ​ត​( Khaosod) ការប្រកាស​តែងតាំង​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា (Ubolratana Rajakanya)​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​របស់​គ​ណ​បក្ស Thai Raksa Chart ក៏ត្រូវ​បានទទួល​ស្គាល់​ពី​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រយុទ្ធ ចាន់​អូ​ចា ដែល​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ផ្សែង​ពុល​នៅក្នុង​ប្រទេស​ថៃ ។​

​គួរ​បញ្ជាក់ថា ព្រះ​នាង​ម្ចាស់ Ubolratana Rajakanya គឺជា​បុត្រី​ច្បង​នៃ​អតីតព្រះមហាក្សត្រ​ថៃ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) និង​ម្ចាស់​ក្ស​ត្រី សិរី​គិត (Sirikit)​។ ប៉ុន្តែ​ព្រះ​នាង​បាន​បោះបង់ចោល​តួនាទី​ជា​រាជ្យ​វង្ស​របស់ខ្លួន កាលពី​ឆ្នាំ​១៩៧២ ដើម្បី​ទៅ​រៀបការ​ជាមួយ​ជនជាតិ​អាមេរិក​ម្នាក់​ឈ្មោះ ភី​ធើ ឡេ​ដ ហ្សិ​ន​សិន (Peter Ladd Jensen) ដែល​វា​មានន័យថា ព្រះ​នាង​គ្មាន​សិទ្ធិ​នៅក្នុង​ការទទួល​រាជសម្បត្តិ​នោះឡើយ​។a elect thai3 

​វត្តមាន​ព្រះអង្គម្ចាស់​អ៊ូ​ប៊ុល​រ៉ា​ត​រតនា​រ៉ា​ចា​កាន់​យ៉ា ទទួល​នូវ Likes Comments និង ការចែករំលែក​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហ្វេ​ស​ប៊ុ​ក​ថៃ​ដោយសារ​ព្រះ​នាង​ព្រះ​នាង​ម្ចាស់ អ៊ុ​បុល​រតនា រ៉ា​ចា​កាន់​យ៉ា​គោរព​ប្រ​ណិ​ប​ត្ត​ចំពោះ​ព្រះសង្ឃ​មួយអង្គ​នៅតាម​ផ្សារ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​ទាំងអស់​ក្នុងប្រទេស​មានការ​កោតសរសើ​រ​យ៉ាងខ្លាំង​ពី​ទង្វើរ​ដែល​ព្រះ​នាង​ម្ចាស់​បានធ្វើ​នៅ​ទី​សា​ធា​រណះ​ក្នុង​ផ្សារ​ប្រទេស​ថៃ​ក្នុង​ភាពសាមញ្ញ​។

​ព្រះ​នាង​ម្ចាស់​បាន​ផុស​រូបភាព​ដែល​នាង​បាន​ក្រាប​សំពះ​ព្រះសង្ឃ​និង​បានទទួល​ពរជ័យ​មក​វិញ​នូវ​សេចក្តីសុខ​សេចក្តីចម្រើន និង​សុភមង្គល​ចូល​កើតមាន​ដល់​ព្រះ​នាង​ម្ចាស់​គ្រប់ពេលវេលា​។ តាម​របាយការណ៍ Twitter @armdhiravath បាន​សរសេរ​សារ​មួយ​បង្ហោះ​ក្នង​គណនី​ថា នៅពេលដែល​យើង​បានធ្វើ​ទង្វើរ​ល្អជា​ប្រចាំ​នោះ​ផល​តបស្នង​សងគុណ​វិញ​អ្វីដែល​ល្អ​ជាក់​ជាមិនខាន គាត់​បន្តទៀតថា​ចំពោះ​ទង្វើរ​ល្អ​គឺ​ងាយស្រួល​ធ្វើ​ណាស់ ហើយ​បាន​រក្សា​តម្លៃ​យើង​ល្អ​ក្នុងសង្គម​ថែម​ទៀតផង ហើយ​ចំពោះ​ភាព​យ៉ាង​ប្រពៃ​ដែល​ព្រះ​នាង​ម្ចាស់​បានធ្វើ​នេះ​ពិតជា​ការគោរព​ដឹងគុណ​ពី​វ​ប្បធ​ម៍ នៃ​ព្រះពុទ្ធសាសនា​។​a elect thai7 

​វត្តមាន​ព្រះរាម​ស្តេច​ថៃ​ព្រះ​នាង Ubolratana ត្រុ​វ​បាន​គេ​វាយតម្លៃថា​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព​របស់លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​យោធា​ឌែ​ល​នឹង​ឈរឈ្មោះ​ប្រ​កូត​ដែរ​។​អ្នកវិភាគ​ថៃ​បាន​វាយតម្លៃថា​សម្រាប់​ការបោះឆ្នោត​ខាងមុខនេះ​លោក​ប្រា​យុទ្ធ​នឹង​ចាញ់​ដូច្នោះ​មុន​បោះឆ្នោត​ច្បាស់​ជាមាន​ការចរចារ​ដោះស្រាយ​បញ្ហា​លោក​ប្រា​យុទ្ធ​ដែលជា​នាយករដ្ឋមន្ត្រី​ធ្វើ​កំហុស​ជាច្រើន​ជាមុនសិន​ប្រសិនបើ​ចង់បាន​ប្រទេស​សុខ​សប្បាយ​៕

សូមបញ្ជាក់ថា បន្ទាប់ពី​រង​សម្ពាធ​ពី​គណបក្សប្រឆាំង រដ្ឋមន្ត្រី​៤​រូប នៅក្នុង​ជួរ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចា​រ្យ ​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករាបានប្រកាស​លាលែង​ចេញ​ពី​តំណែង ដើម្បី​ត្រៀម​បោះឆ្នោត​សភា និង​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ខាងមុខដែរ។​

 រដ្ឋមន្ត្រីទាំងនោះមានរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម​លោក Uttama Savanayana។ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម​លោក Sontirat Sontijirawong។ រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា លោក Suvit Maesincee និង​រដ្ឋមន្ត្រី ទទួលបន្ទុក ការិយាល័យ​រដ្ឋាភិបាល លោក Kobsak Pootrakook បាន ។​
​រដ្ឋមន្ត្រី​ទាំង​៤​រូប​ខាងលើ បាន​ឲ្យ​ដឹងថា ការសម្រេច​ដកខ្លួន​ចេញពី​គណៈរដ្ឋមន្ត្រី ដើម្បី​ត្រៀម​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត ។ រដ្ឋមន្ត្រី​ទាំង​៤​រូប គឺជា​សមាជិក​គណបក្ស Palang Pracharat ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ ដើម្បី​គាំទ្រ​ដល់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ​ចាន់​អូ​ចា​រ្យ ដើម្បី​ប្រជែង​តំណែង​នាយករដ្ឋមន្ត្រី​ក្នុងការ​បោះឆ្នោត​នាពេលខាងមុខ ។​

​កន្លងមក​គណបក្សប្រឆាំង​បានដាក់​គំនាប បង្ខំ​ឲ្យ​រដ្ឋាភិបាល រំសាយ ជាមួយគ្នា​នោះ ក៏បាន​ស្នើ​ដល់​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា​រ្យ លាលែង​ផងដែរ ដោយ​គណបក្សប្រឆាំង​ចាត់ទុកថា រដ្ឋាភិបាល​កំពុងតែ កេងប្រវ័ញ្ច​អំណាច​ដើម្បី​ស្វែងរក​ការគាំទ្រ​ដល់​គណបក្ស​របស់ខ្លួន ៕a elect thai1 a elect thai a elect thai2 a elect thai4