» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8457 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698628 នាក់

កសិករ​ឥណ្ឌា​តវ៉ា​រឿង​តម្លៃ​កសិផល​ទន្ទឹមគ្នា​រដ្ឋាភិបាល​ចុះហត្ថលេខា​ដោះដូរ​ពា​ណិ​ជ្ចក​ម្ម​សេរី​ជាមួយ​៤​ប្រទេស​

​ឥណ្ឌា​៖ ក្រុម​កសិករ​ឥណ្ឌា​នៅក្នុង​រដ្ឋ Punjab និង​រដ្ឋ Haryana ភាគ​ខាងជើង​ប្រទេស​បាននាំគ្នា​បន្ត​តវ៉ា​ដោយ​បិទ​ខ្ទប់​ផ្លូវ​រថភ្លើង​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី Narendra Mody​ឱ្យ​គិតគូ​ឡើងវិញ​ចំពោះ​តម្លៃ​កសិផល បន្ទាប់ពី​រដ្ឋាភិបាល​ឥណ្ឌា​បាន​ធើ្វ​ការកែប្រែ​ច្បាប់​កសិកម្ម​មួយចំនួន​ដែល​ធ្លាប់បាន​សន្យា​ជាមួយ​ប្រជាកសិករ​កាលពី​ជាង ២​ឆ្នាំ​កន្លងទៅ​។a india easant 

​ក្រុមបាតុករ​បាននាំគ្នា​រារាំង​ខ្សែ​ដឹកជញ្ជូន​រថភ្លើង​នៅក្បែរ​ស្ថានីយ​ក្នុង​តំបន់​ដាវី​ដាស​ពូ​រ៉ា​( DeviDassPura)​និង​បាន​ស្រែក​ពាក្យស្លោក​ដោយ​ជំ​រុញឱ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​នយោបាយ​កសិកម្ម ដើម្បី​លើកកម្ពស់​តម្លៃ​កសិផល​នៅលើ​ទីផ្សារ​។​ពាក់ព័ន្ធ​នឹង​ការតវ៉ា​របស់​កសិករ​ឥណ្ឌា​នេះដែរ កាលពី​ខែកុម្ភៈ​កន្លងទៅ មាន​កសិករ​ឥណ្ឌា​រាប់ពាន់នាក់​បាននាំគ្នា​ផ្តើម​ធើ្វ​យុទ្ធនាការ​ដង្ហែ​ក្បួន​ឆ្ពោះទៅកាន់​ទីក្រុង​ញូ​វ​ដេលី ដើម្បី​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ ក្រោម​គោលបំណង​ទាមទារ​ឱ្យមាន​ការធានា​នូវ​តម្លៃ​កសិផល ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ធើ្វ​ការរារាំង​ក្បួន​តវ៉ា​របស់​ពួកគេ​នៅ​ចម្ងាយ​ប្រមាណ​ជា ២០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​។​

ទន្ទឹម​និង​ការតវ៉ា​របស់​កសិករ​រដ្ឋ​ភិ​បាល​ឥណ្ឌា​កាលពី​ថ្ងៃទី​១០​មីនា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម ជាមួយ​សមាគម​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប ដែលមាន​សមាជិក​៤​ប្រទេស គឺ ស្វ៊ី​ស ន័​រ​វែ​ស លិ​ក​តិ​ន​ស្តា​ញ និង​អ៊ី​ស្លង់​។ កម្មវិធី​ចុះហត្ថលេខា ត្រូវបាន​ប្រព្រឹត្តិ​ធ្វើទៅ​នៅ​ទីក្រុង​ញូ​ដេលី ជាមួយនឹង​វត្តមាន​រដ្ឋមន្ត្រី​សេដ្ឋកិច្ច ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​៤​នេះ និង​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ឥណ្ឌា លោក​ពី​យុ​ស​ហ្គោ​រ៉ា​ល​(Piyush Goyal)​។​

​លោក Piyush Goyal បាន​ឲ្យ​ដឹងថា​កិច្ចព្រមព្រៀង មានតម្លៃ​ទឹកប្រាក់​ចំនួន ១០០​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១៥​ឆ្នាំនេះ គឺជា​ការបោះ​ជំហាន​ជា​ប្រវត្តិសាស្ត្រ​របស់​ឥណ្ឌា ដែល​កំពុង​តែមាន​សក្តា​នុព​ល ក្នុងនាម​ជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​៥​។ កិច្ចព្រមព្រៀង​នេះ នឹង​បើកផ្លូវ​ឲ្យ​វឌ្ឍនភាព​រួមគ្នា តាមរយៈ​ការពង្រីក​ការនាំចេញ​នាំចូល ព្រមទាំង​ការវិនិយោគ បង្កើត​ការងារ​ថ្មីៗ​។​​សូមបញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ គឺជា​លទ្ធផល​នៃ​ការចរចា​គ្នា​អស់​រយៈពេល​១៦​ឆ្នាំ រវាង​ភាគី​ឥណ្ឌា ជាមួយនឹង​ប្រទេស​អឺរ៉ុប​ទាំង​៤​នៃ​សមាគម EFTA ។ លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ប្រទេស​ស្វ៊ី​ស​ហ្គុ​យ​ប្រា​មេ​លីន​( Guy Parmelin )​បាន​លើកឡើងថា កិច្ចព្រមព្រៀង​នេះ​នឹង​អនុញ្ញាត​ឲ្យ​ភាគី​ទាំងអស់ អាច​ប្រើប្រាស់​សក្តានុពល​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ប្រសើរ និង​បង្កើត​ឱកាស​ថ្មីៗ​បន្ថែម សម្រាប់​ឥណ្ឌា​និង​សម្រាប់​ប្រទេស​ទាំង​៤​របស់ EFTA​។

សម្រាប់ផលប្រយោជន៍ប្រទេស​អឺរ៉ុប​ទាំង​៤ សមាជិក​របស់ EFTA នឹង​បោះ​ជើង​ចូល​ទីផ្សារ​ដែល​ពេញ​ដោយ​សក្តានុពល​របស់​ឥណ្ឌា ចំណែក​ឥណ្ឌា​វិញ នឹង​អាច​ទាក់ទាញ​ការវិនិយោគ បង្កើត​ការងារ​ថ្មីៗ ដែល​ពោរពេញ​ដោយ​វិជ្ជាជីវៈ​និង​សមត្ថភាព​។​​សូមបញ្ជាក់ថា​សមាគម​ដោះដូរ​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប ហៅ​កាត់​ថា EFTA/AELE ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៦០​។a india peasant a india peasanta 

​