» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9077 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699248 នាក់

អ៊ី​ស្រ​អែល​បង្ក​កា​រាំងស្ទះ​ការវិល​ចុ​ល​ផ្ទះរ​ប់ស​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បន្ទាប់ពី​ត្រាំ​បង្ហាញ​គំនិត​ចង​ជន្លៀស​ចេញ​

 

​ហ្គា​ហ្សា​, ប៉ា​ឡេ​ស្ទី​ន​៖ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​ហើយ ដែល​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​រាប់ម៉ឺន​នាក់ នៅ​មិនទាន់​ទទួលបាន​ការអនុញ្ញាត​ឱ្យ​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​របស់ខ្លួន​វិញ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​។ ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​(​ក្នុ​ងំ​បន់​ហ្គ​ហ្សា​)​ភាគច្រើន បាន​ចំណាយពេល​រង់ចាំ​ជាច្រើន​យប់​នៅ​តំបន់​ច្រករបៀង Netzarim ស្ថិត​ភាគ​កណ្តាល​តំបន់​ហ្គា​ហ្សា ដើម្បី​អាច​បន្តដំណើរ​ទៅកាន់​ផ្ទះសម្បែង​របស់ខ្លួន​នៅឯ​តំបន់​ភាគ​ខាងជើង ដែលជា​ទីកន្លែង​រង​ការបំផ្លិចបំផ្លាញ​ខ្លាំងជាងគេ​ដោយសារតែ​សង្គ្រាម​រយៈពេល​ជាង ១​ឆ្នាំ​មកនេះ​។a palestin home2

​អាជ្ញាធរ​ប៉ា​ឡេ​ស្ទី​ន បានឱ្យដឹងថា មាន​ពលរដ្ឋ​តំបន់​ហ្គា​ហ្សា​សរុប​ជាង ៦៥​ម៉ឺន​នាក់ កំពុង​រង់​ការបើក​ច្រក ដើម្បី​វិលត្រឡប់​ទៅរក​លំនៅដ្ឋាន​របស់​ពួកគេ​នៅ​ភាគ​ខាងជើង ស្របទៅតាម​ការព្រមព្រៀង​គ្នា​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស​នៅក្នុង​លក្ខខណ្ឌ​បទ​ឈប់​បាញ់​ដំណាក់កាល​ទី​១ ដែលមាន​ថេរវេលា​សរុប ៤២​ថ្ងៃ​។​កិច្ចព្រមព្រៀង​ដែល​ទទួលបាន​ការសម្របសម្រួល​ដោយ​ប្រទេស​កាតា និង​អេ​ហ្ស៊ី​ប បានដាក់​លក្ខខណ្ឌ​ឱ្យ​អ៊ីស្រាអែល​អនុញ្ញាតឱ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ដែលជា​ជនភៀសខ្លួន អាច​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​របស់​ពួក​វិញ ដើម្បី​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​អ៊ីស្រាអែល​ដែល​នៅ​សេសសល់​ពី​ក្រុម​ហា​ម៉ាស​។

​ករណី​យ៍​នេះ​មន្ត្រី​យោធា​អ៊ីស្រាអែល​បកស្រាយ​ថា គឺជា​ការឆ្លើយតប​ទៅនឹង​ភាពយឺតយ៉ាវ​របស់​ក្រុម​ហា​ម៉ាស ដែល​នៅ​មិនទាន់បាន​បញ្ជាក់​ពី​បញ្ជី​ឈ្មោះ​ចំណាប់ខ្មាំង​ដែល​នឹងត្រូវ​ដោះលែង​បន្ទាប់ រួមទាំង​ស្ថានភាព​រស់រានមានជីវិត​របស់​ពួកគេ ជាពិសេស គឺ​ការខកខាន​មិនបាន​ប្រគល់​ចំណាប់ខ្មាំង​ស្ត្រី​អ៊ីស្រាអែល គឺ​អ្នកនាង Arbel Yehud តាម​ការសន្យា​នា​ដំណាក់កាល​ដំបូង ដែលជា​ហេតុ​ធើ្វ​ឱ្យគេ​សង្ស័យថា អ្នកនាង​ប្រហែលជា​បាន​បាត់​បង់ជីវិត​ក្រោម​ការឃុំ​ឃាំង​របស់​ក្រុម​ហា​ម៉ាស​។

​សូមបញ្ជាក់ថា​ថ្មីៗ​នេះ​លោក ដូ​ណា​ល់ ត្រាំ​បានបង្ហាញ​គំនិត ចង់​បោ​សម្អាត​តំបន់​ហ្កា​ហ្សា និង​ស្នើ​ឲ្យ​ជម្លៀស​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចេញទៅ​រស់នៅ​ប្រទេសជិតខាង​មានអេហ្សីបនិងហ្សកដានីជាំដើម។​តែ​គំនិត​នេះ ត្រូវ​រង​ប្រតិកម្ម​រិះគន់​ជាខ្លាំង​ពី​សំណាក់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​ចលនានយោបាយ​នៅ​ហ្កា​ហ្សា​រួមទាំង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ផងដែរ​។ ពួក​ប្រដាប់អាវុធ​ហា​ម៉ាស បាន​ចេញមុខ​ប្រតិកម្ម​ថា «​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នឹងធ្វើ​ឲ្យ​សំណើ​របស់លោក ត្រាំ បរាជ័យ​ធ្លាក់ទឹក​។ ជាច្រើន​ទសវត្សរ៍​ដែល​គម្រោង​ផ្លាស់​ទី ជម្លៀស​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន បាន​ជួប​ភាពបរាជ័យ​។ ម្តងនេះ​ទៀត ក៏​នឹង​បរាជ័យ​ដូចគ្នា​»​។ នេះ​បើតាម​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​របស់​ពួក​ហា​ម៉ាស លោក Bassem Naïm ដែល​បាន​ថ្លែង​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ដោយ​បញ្ជាក់ទៀតថា ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នឹង​ប្រកៀក​ស្មា​គ្នា ហើយ​ពួតដៃ​កសាង​ហ្កា​ហ្សា​ឡើងវិញ​។

​កាលពី​ថ្ងៃ​សៅរ៍ ទី​២៥​មករា ប្រធានាធិបតី​អាមេរិក​ថ្មី បានស្នើ​គម្រោង​ផែនការ​សន្តិភាព​នៅ​ហ្កា​ហ្សា​។ ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត​នៅក្នុង​យន្តហោះ​ប្រធានាធិបតី Air Force One លោក ដូ​ណា​ល់ ត្រាំ មានប្រសាសន៍ថា «​ប្រជាជន​នៅ​ទីនោះ មាន​ប្រមាណ ១​លាន​៥​សែន​នាក់​។ ដូច​គ្រប់គ្នា​ជ្រាប​ស្រាប់​ហើយ​ថា ច្រើន​សតវត្សរ៍​មកនេះ កន្លែង​ហ្នឹង​ជួប​ជម្លោះ​បញ្ហា​មិនចេះចប់​។ ដូច្នេះ​ជាការ​ងាយស្រួល​ទេ យើង​បោសសម្អាត​ទីនោះ​។​» បុរស​ខ្លាំង​អាមេរិក លោក ត្រាំ ថែមទាំង​បញ្ជាក់ថា​នឹងចូលរួម​សហការ​ជាមួយ​ប្រទេស​អារ៉ាប់​ផ្សេងទៀត ដើម្បី​សាងសង់​លំនៅឋាន​ឲ្យ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​អាច​រស់នៅ​«​សុខសាន្ត​» ជា​រៀងរហូត​។​

​លោក Bezalel Smotrich រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ីស្រាអែល ដែលជា​ជន​ស្តាំនិយម​ជ្រុល បាន​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ថា គំនិត​របស់លោក ត្រាំ ល្អ​អស្ចារ្យ​។ រដ្ឋមន្ត្រី​អ៊ីស្រាអែល​បន្ថែមថា គំនិត​ដ៏​ល្អ​នេះ​អាច​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ពិចារណា​រក​ទីតាំង​កន្លែង​ណាមួយ ដើម្បី​ឲ្យ​ក្រុម​ប៉ា​ឡេ​ស្ទី​ន កសាង​ជីវិត​ថ្មី ឲ្យ​ល្អប្រសើរ​។​ក្រសួងការបរទេស​អា​ល្លឺ​ម៉​ង់ នៅ​ថ្ងៃ​ចន្ទ​នេះ​បានបញ្ជាក់​យ៉ាងច្បាស់​ថា ប្រជាជន ប៉ា​ឡេ​ស្ទី​ន មិនត្រូវ​ត្រូវបាន​បណ្តេញ​ចេញពី​តំបន់​ហ្គា​ហ្សា​នោះទេ​។ ការបដិសេធ​នេះ គឺជា​ការឆ្លើយតប​ដោយ​ប្រយោល​ទៅនឹង​ការលើកឡើង​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ពី​លទ្ធភាព​នៃ​ការតាំង​ទីលំនៅ​ថ្មី របស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ចេញពី​តំបន់​ហ្គា​ហ្សា​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​ទន្ទឹម​និង​ការបញ្ចេញ​គម​នី​ត​បណ្តាញ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ចេញ​នៅ​ព្រលឹម​ថ្ងៃ​សៅរ៍ ទី​២៥​មករា​រដ្ឋបាល​ដឹកនាំ​របស់លោក ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់ដែរថា គ្រឿង​ស​ញ្វ​វុ​ធ​អាមេរិក ពិសេស​គ្រាប់បែក​ខ្នាត​ធំ ២ ០០០ ដែល​អ៊ីស្រាអែល​បញ្ជា​ទិញ និង​បង់លុយ​រួចហើយ បាន​ត្រូវ​លោក​ដូ​ណា​ល់ ត្រាំ​សម្រេច​ប​ញ្ចូ​ន​ចេញទៅ​ឲ្យ​អ៊ីស្រាអែល​។ គ្រឿង​សព្វាវុធ​ដ៏​ចម្រូងចម្រាស​នេះ ត្រូវ​អតីត​រដ្ឋបាល ចូ បៃ​ដិ​ន រារាំង​បិទ​ខ្ទប់​និង​មិន​បញ្ជូនទៅ​ឲ្យ​អ៊ីស្រាអែល​។​

​សូមបញ្ជាក់ថា​ក្រុម​សកម្មប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ហា​ម៉ាស បានជ្រើសរើស​សមាជិក​ពី ១០ ០០០​នាក់ ទៅ ១៥ ០០០​នាក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្គ្រាម​ជាមួយ​អ៊ីស្រាអែល​។ តាម​ប្រភព​សមាជិកសភា​ចំនួន​ពីរ​ដែល​បាន​រាយការណ៍​អំពី​ព័ត៌មាន​សម្ងាត់​របស់​ស​ហ​រដ្ឋ​អាមេរិក ដោយ​បង្ហាញថា យុទ្ធជន​ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នេះ​អាច​នៅតែ​ជាការ​គំរាមកំហែង​ចំពោះ​អ៊ីស្រាអែល​។​
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២៥​ខែមករា​ឆ្នាំ​២០២៥ ប្រភព​បាន​និយាយថា ការស៊ើបអង្កេត​បង្ហាញ​ថា ចំនួន​ប្រហាក់ប្រហែលគ្នា​នេះ​នៃ​យុទ្ធជន​ហា​ម៉ា​សត្រូវ​បានសម្លាប់​ក្នុងអំឡុងពេល​សង្គ្រាម​។​

​ក្រុម​ហា​ម៉ាស និង​អ៊ីស្រាអែល បានចាប់ផ្តើម​បទ​ឈប់​បាញ់​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​ខែមករា បន្ទាប់ពី​ជម្លោះ​រយៈពេល ១៥​ខែ ដែល​បាន​បំផ្លិចបំផ្លាញ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប និង​តំបន់​មជ្ឈិមបូព៌ា​។​
​កាលពី​ថ្ងៃទី​១៤​ខែមករា រដ្ឋមន្ត្រីការបរទេស​របស់​អតីត​ប្រធានាធិបតី ចូ បៃ​ដិ​ន លោក Antony Blinken បាន​និយាយថា អាមេរិក​ជឿថា ក្រុម​ហា​ម៉ាស​បានជ្រើសរើស​អ្នក​ប្រយុទ្ធ​ជាច្រើន​ដូចដែល​ខ្លួន​បាន​បាត់បង់​នៅក្នុង​ហ្គា​ហ្សា ដោយបាន​ព្រមាន​ថា នេះ​គឺជា «​រូបមន្ត​សម្រាប់​ការបះបោរ​យូរអង្វែង និង​សង្គ្រាម​ជា​រៀងរហូត​»​។​​លោក​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម​អំពី​ការវាយតម្លៃ​នេះ​ទេ ប៉ុន្តែ​តួលេខ​របស់​អ៊ីស្រាអែល បាន​បង្ហាញថា ចំនួន​អ្នកស្លាប់​នៃ​ក្រុម​សកម្មប្រយុទ្ធ​នៅក្នុង​តំបន់​ហ្គា​ហ្សា​មាន​ប្រហែល ២០ ០០០​នាក់​៕a palestin hom trum a palestin home1 

​