» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7440 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697611 នាក់

កម្ពុ​ជាមាន​គម្រោង​ដាក់លក់​មូល​ប​ត្រ័​ដើម្បី​កាត់បន្ថយ​ ​លុយ​បំណុល​បរទេស​


ភ្នំពេញ​៖ គិត​ត្រឹម​ខែ កញ្ញា ឆ្នាំ ២០១៨ កម្ពុជា​ជំពាក់​លុយ​បរទេស ចំនួន ៦៨២៥​លាន​ដុល្លារ​អាមេរិក ។ នេះ​បើតាម​របាយការណ៍​រប​ស់ នាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​a money1 

​បើតាម​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩ បាន​ឲ្យ​ដឹងថា ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង​ខ្ចីប្រាក់​ពី​ដៃគូ​អភិវឌ្ឍន៍​បរទេស ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​ផលិតភាព​សេដ្ឋកិច្ច ដែល​រួមមាន​វិស័យ​ថាមពល ធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និង​វិស័យ​អាទិភាព​ផ្សេងទៀត ដូចជា វិស័យ​កសិកម្ម សុខាភិបាល ហិរញ្ញវត្ថុ ផ្គត់ផ្គង់​ទឹកស្អាត អប់រំ និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។

​បំណុល​បរទេស ដែល​កម្ពុជា​ជំពាក់​ច្រើនជាងគេ គឺ ៤៨.៣ ភាគរយ ជា​បំណុល​របស់​ចិន​, ២៩​ភាគរយ ជា​បំណុល​ទ្វេភាគី​ផ្សេងទៀត​, ៩.១​ភាគរយ ជា​បំណុល​ចាស់​ដែល​កំពុង​ចរចា​ដោះស្រាយ​, ៥.២​ភាគរយ ជំពាក់​កូរ៉េខាងត្បូង​, ៤.៤​ភាគរយ ជំពាក់​ជប៉ុន និង ៤​ភាគរយ ជា​បំណុល​ទ្វេភាគី​។ ដើម្បី​ដោះស្រាយ​បំណុល រដ្ឋាភិបាល​កម្ពុជា គ្រោង​នឹង បង្កើន​មូលធនជាតិ​តាមរយៈ​ការចេញលក់​មូល​ប​ត្រ​បំណុល​។ ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា កម្ពុជា​កំពុង​អភិវឌ្ឍ​ទីផ្សារ​មូលប័ត្រ ដែល​នឹងដាក់​លក់​លើ​ទីផ្សារ នៅត្រឹម​ឆ្នាំ ២០១៩ ដែល​ការចេញលក់​មូលប័ត្រ​បំណុល​នេះ មានន័យថា ការខ្ចីប្រាក់​ក្នុង​មូលដ្ឋាន មាន​ហានិភ័យ​ទាប​ជាង​ការខ្ចី​ពី​បរទេស​។


​គួរ​បញ្ជាក់ថា បើ​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹងថា ប្រាក់កម្ចី​ពី​បរទេស ពិសេស ប្រទេស​ចិន បាន​ចូលរួមចំណែក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ និង​ជំរុញ​កំណើនសេដ្ឋកិច្ច ពោល ចិន​គឺជា​ប្រភព​ផ្តល់​ប្រាក់កម្ចី​ធំជាងគេ​សម្រាប់​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​៕ (​ដកស្រង់​ពី​ស៊ី​អិន​ស៊ី​)a money3 a money2 
​