» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10549 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700720 នាក់

ឧបនាយករដ្ឋមន្ត្រី​អូន​ព​ន្ធ័​មុនីរ​ត្ន័​ប្រកាស​ដាក់​ឲ្យ​ប្រើស​រោងចក្រ​ប្រព្រឹត្ត​កម្ម ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​២ និង​បើក​ការដ្ឋាន​សាងសង់​ជំហាន​ទី ៣


​ភ្នំពេញ​៖ គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ទាំង ៣​ជំហាន គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន​ប្រមាណ ៦៦០​លាន​ដុល្លារ​អាម៉េរិក​, ដែល​ក្នុងនោះ រួមមាន​៖ ឥណទាន​សម្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ចំនួន ៤១០​លាន​ដុល្លារ​អាម៉េរិក​, ឥណទាន​សម្បទាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) ចំនួន ១០០​លាន​ដុល្លារ​អាម៉េរិក​, ហិរញ្ញប្បទាន​ឥ​តំណង​ពី​សហគមន៍​អឺរ៉ុប (EU) ចំនួន ២៦​លាន​ដុល្លារ​អាម៉េរិក និង​ថវិកាបដិភាគ​ពី​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ចំនួន ១២៤​លាន​ដុល្លារ​អាម៉េរិក​។ នេះ​ជាការ​លើកឡើង​របស់លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ «​រោងចក្រ​ប្រព្រឹត្ត​កម្ម ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​២ និង​បើក​ការដ្ឋាន​សាងសង់​ជំហាន​ទី ៣» នៅ​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២៤​។a water suply1 

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន បន្តថា បន្ទាប់ពី​គម្រោង​សាងសង់​ជំហាន​ទី​៣ ត្រូវបាន​បញ្ចប់​, រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង នឹងមាន​សមត្ថភាព​ផលិត​ទឹកស្អាត បាន​ចំនួន​ប្រមាណ ១៩ ម៉ឺន ៥​ពាន់​ម៉ែត្រគូប បន្ថែមទៀត​ក្នុង​មួយថ្ងៃ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទឹកស្អាត​ប្រចាំថ្ងៃ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល ដែល​ចេះតែ​បន្ត​កើន​ឡើងជា​លំដាប់​។

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ប្រកាសថា ការដាក់​ឲ្យ​ដំណើរការ​នូវ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ជំហាន​ទី​២ នាពេលនេះ គឺជា​ការបិទ​បញ្ចប់​ទាំងស្រុង​នូវ​បញ្ហា​កង្វះ​ទឹកស្អាត នៃ​ផ្ទៃ​សេវា​គ្របដណ្តប់​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ធ្លាប់បាន​កើតមាន​ដោយ​អន្លើ​នាពេល​កន្លងទៅ នៅក្នុង​ភូមិសាស្ត្រ​ខ្លះ​នៃ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ដើម្បី​ធានា​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​គ្រប់គ្រាន់ និង​គ្រប់ពេល​, ជាមួយនឹង​ការ​ផ្តល់នូវ​សេវា​ល្អ និង​រហ័ស​។

​លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​២ ដែល​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នាពេលនេះ​, មាន​សមត្ថភាព​ផលិត​ទឹកស្អាត បាន​ចំនួន​ប្រមាណ ១៩​ម៉ឺន ៥​ពាន់​ម៉ែត្រគូប​បន្ថែមទៀត​ក្នុង​មួយថ្ងៃ​។ បច្ចុប្បន្ន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ អាច​ផលិត​ទឹកស្អាត​បាន ចំនួន​ប្រមាណ ៩៨​ម៉ឺន ២​ពាន់​ម៉ែត្រគូប ក្នុង​មួយថ្ងៃ​, ដែល​បរិមាណ​នេះ អាចឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន​រប​ស់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្តាល​។

​សូមជម្រាបថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) និង​សហភាព​អឺរ៉ុប (EU) ដែល​បាន​សហការ ផ្ដល់​ហិរញ្ញប្បទាន​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​អនុវត្ត​គម្រោង​សាងសង់ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​២ រហូត​សម្រេច​បានជា​ផ្លែផ្កា​ដ៏​ត្រចះត្រចង់ និង​បន្ត​ឲ្យ​កម្ពុជា​អាច​បើក​ការដ្ឋាន​សម្រាប់​គម្រោង​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​៣ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ត្រីមាស​ទី​៣ ឆ្នាំ ២០២៧​ខាងមុខ​។


លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ការសម្រេចបាន​នូវ​សមិទ្ធផល​ដ៏​ធំ​នៃ​វិស័យ​ទឹកស្អាត តាមរយៈ​ការសាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ជំហាន​ទី​១, ជំហាន​ទី​២, និង​ជំហាន​ទី​៣ ដែល​ផ្តល់​លទ្ធភាព​នៃ​ការផលិត​ទឹកស្អាត​រហូតដល់​ចំនួន​ជាង ១​លាន ១៧​ម៉ឺន​ម៉ែត្រគូប ក្នុង​មួយថ្ងៃ តាម​ផែនការ​រំពឹងទុក​នៅត្រឹម​ចុងឆ្នាំ ២០២៧​ខាងមុខ ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​, រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពុង​បន្ត​ពង្រឹងសមត្ថភាព​របស់​ខ្លួន ក្នុង​ការផលិត និង​ការផ្គត់ផ្គង់​ទឹកស្អាត ជូន​ដល់​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ស្របតាម​ផែនការមេ​របស់ខ្លួន​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ សង្ឃឹមថា រដ្ឋាភិបាល​បារាំង​, រដ្ឋាភិបាល​ជប៉ុន​, ធនាគារ​វិនិយោគ​អឺរ៉ុប​, សហភាព​អឺរ៉ុប​, មូលនិធិ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​កូរ៉េ ព្រមទាំង​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត នឹង​បន្ត​ជួយ​គាំទ្រ ទាំង​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​ធានាថា រាល់​ការអនុវត្ត​គម្រោង​ទាំងឡាយ​អាច​សម្រេចបាន​ដោយ​ជោគជ័យ​ស្របតាម​ផែនការមេ​លើក​ទី​៣ ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០៣០ និង​ក្នុង​រយៈពេល​វែង​ទៅមុខ សំដៅ​សម្រេចបាន​នូវ​គោលដៅ​ផ្គត់ផ្គង់​ទឹកស្អាត ១០០% ជូន​ប្រជា​ពល រដ្ឋ​នៅ​ទូទាំងប្រទេស​៕a water suply a water suply2 


​