» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7301 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697472 នាក់

អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​អន្តរជាតិ​កម្ពុជា​ផ្តល់​ផ្ទះ​៧៥​ខ្នង​ឲ្យ​អ្នកក្រ​នៅ​សៀមរាប​

​សៀមរាប​៖ លំនៅឋាន​ថ្មី​ចំនួន ៧៥​ខ្នង​ស្ថិតនៅ​ភូមិ​វាល សង្កាត់​សំបួរ ក្រុង​សៀមរាប​ត្រូវបាន​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​អន្តរជាតិ​កម្ពុជា ប្រគល់ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ពីមុន​រស់នៅក្នុង​សំណង់​មិន​រៀបរយ លើដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្រុង​សៀមរាប​។a hom sr1 


​លោក យ៉ុង តិ​ម៉េង នាយក​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​សិង្ហ​បុរី មានប្រសាសន៍ថា សម្រាប់​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា តាមរយៈ​គម្រោង​លំនៅឋាន​សង្គមកិច្ច​សម្រាប់​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​បណ្តោះអាសន្ន លើដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្រុង​សៀមរាប គឺ​គម្រោង​នេះ​អនុវត្ត​រួមគ្នា​រវាង​រដ្ឋបាលខេត្ត​សៀមរាប និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​អគ្គនាយកដ្ឋាន​លំនៅឋាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​បានការ​គាំទ្រ​មូលនិធិ​ពី​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ ដែលមាន​ប្រភព​ជំនួយ​ប្រទេស​សិង្ហ​បុរី ប្រទេស​ហូ​ឡង់ ព្រមទាំង​បាន​សាងសង់​លំនៅឋាន​ថ្មី​ដែល​សាងសង់​ជា​ផ្ទះ​ភ្លោះ​ជូន​ប្រជាពលរដ្ឋ​។ តាមរយៈ​គម្រោង «​លំនៅឋាន​សង្គមកិច្ច​ស​ម្រា​ប់​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​បណ្តោះអាសន្ន​លើដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្រុង​សៀមរាប​» មាន​រហូត​ជាង ១.០០០​គ្រួសារ ដែល​ទទួលផល​ពី​វា ប៉ុន្តែ​នៅមាន​ច្រើន​ពាន់​គ្រួសារ​ទៀត ដែល​ត្រូវការ​លំនៅឋាន​សមរម្យ​បែបនេះ ទោះជា​យើង​មិនអាច​ជួយ​បាន​គ្រប់​សំណូមពរ​តែ​ក្រុម​យើង តែងតែ​ប្រឹង​ជា​ជំហានៗ តាម​ធនធាន​ថវិកា​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន​។

​លោក សុខ ថុល អភិបាលរង​ខេត្តសៀមរាប បាន​សម្តែង​ការ​អរគុណ​ចំពោះ​អង្គការ និង​ម្ចាស់ជំនួយ​ទាំងអស់​ដែល​បាន​សហការ ជួយផ្តល់​ជា​លំនៅឋាន​ដ៏​សមរម្យ ជូន​ដល់​គ្រួសារ​បងប្អូន​ប្រជាពលរដ្ឋ ចំនួន ៧៥​គ្រួសារ ដែល​ពួកគាត់​ពីមុន​នៅក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប រស់​នៅលើ​ចំណីផ្លូវ ៣៨​ខ្សែ ហើយ​អាជ្ញាធរខេត្ត​ក៏បាន​ធ្វើការ​សម្របសម្រួល​ដីធ្លី​ឱ្យ​ពួកគាត់ មក​រស់នៅក្នុង​ទីតាំង​នេះ​វិញ​។ ក្នុង​ក្រុង​សៀមរាប​មាន​ប្រជាពលរដ្ឋ​ជិត ៥​ពាន់​គ្រួសារ ដែល​ត្រូវការ​ដំណោះស្រាយ នេះ​ជា​ចំណោទ​ដែល​ថ្នាក់ដឹកនាំ​ខេត្ត កំពុង​គិត​រក​វិធី​ជួយ​ដោះស្រាយ​។ ក្នុងនោះ កាលពី​ចុងឆ្នាំ​២០២១ បាន​ដោះស្រាយ​គោលនយោបាយ​ជូន​ប្រជាពលរដ្ឋ​បាន​មួយចំនួន​ដែល​រស់នៅក្នុង​តំបន់​មិន​រៀបរយ​តាម​មាត់​ស្ទឹង និង​រស់នៅ​លើដី​ចំណីផ្លូវ ៣៨​ខ្សែ ក្នុង​ក្រុង​សៀមរាប ឱ្យទៅ​រស់នៅ​ភូមិ​ធម្មជាតិ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី និង​មួយចំនួន​មកកាន់​ទីនេះ​។

​លោក ចឹក គឹម​ជុន ប្រធាន​លេខាធិការដ្ឋាន​គម្រោង​លំនៅឋាន​សង្គមកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​អន្តរជាតិ​កម្ពុជា តាមរយៈ​គម្រោង​លំនៅឋាន​សង្គមកិច្ច​សម្រាប់​ពលរដ្ឋ​ដែល​តាំង​ទីលំនៅ​បណ្តោះអាសន្ន លើដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្រុង​សៀមរាប ទទួលបាន​កា​រហ​ការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​បានការ​គាំទ្រ​មូលនិធិ​ពី​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​សិង្ហ​បុរី បាន​បន្ត​សាងសង​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​។ ក្នុងនោះ​លំនៅឋាន​ថ្មី​ចំនួន ៣៧​ផ្ទះ​ភ្លោះ ដោយ ១​ខ្នង ចំណាយ​ថវិកា​អស់ ១៣.០០០​ដុល្លារ មាន​ទំហំ​៧ គុណ ៧,៥​ម៉ែត្រ សង់​ពី​ស៊ីម៉ង់ត៍ ឥដ្ឋ ដែក ដំបូល​ប្រក​ស័ង្កសី ជញ្ជាំង​សង់​ពី​សេ​រ៉ា​បត​។ ក្រៅពីនេះ​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា ក៏មាន​គម្រោង​ភ្ជាប់​បណ្តាញទឹក​ភ្លើង​ជូន​ដល់​គ្រួសារ​នីមួយៗ ហើយ​សាសង់​ទីធ្លា​សាធារណៈ និង​កែលម្អ​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ទីតាំង​គម្រោង និង​សាងសង់​បណ្តាញ​លូទឹក​ភ្លៀង​ក្នុង​ទីតាំង​គម្រោង​ផងដែរ​។a hom sr a hom sr2
​