
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 31722 នាក់
ម្សិលមិញ 11636 នាក់
សរុប 20599141 នាក់
ខេត្តកំពង់ឆ្នាំង៖ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននាំយកឱកាសការងារចំនួន ១១ ៩៧០ កន្លែង ព្រមទាំងព័ត៌មានអំពីអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ក្នុងខេត្តកំពង់ឆ្នាំង។ វេទិកានេះធ្វើឡើងក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ២០២៦ មានការចូលរួមពីប្រជាពលរដ្ឋជិត ៥០០ នាក់ ក្នុងនោះក៏មានអតីតពលករវិលត្រឡប់មកពីប្រទេសថៃ និងយុវជនកំពុងស្វែងរកការងារធ្វើ។
លោកស្រី ម៉ៅ ធីតា រដ្ឋលេខាធិការក្រសួងការងារ បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានឱកាសការងារជាង ៩ ម៉ឺនកន្លែងនៅទូទាំងប្រទេស ខណៈក្រសួងការងារបានខិតខំផ្សារភ្ជាប់ឱកាសការងារទាំងនោះទៅកាន់ប្រជាពលរដ្ឋដោយផ្ទាល់ តាមរយៈការនាំយកឱកាសការងារពីក្រុមហ៊ុន រោងចក្រ សហគ្រាស សមាគម និងតំបន់សេដ្ឋកិច្ចពិសេស មកផ្សព្វផ្សាយដល់មូលដ្ឋាន ដើម្បីឱ្យអ្នកស្វែងរកការងារអាចចុះឈ្មោះ សម្ភាស និងទទួលបានការងារភ្លាមៗ។លោកស្រីបានអំពាវនាវឱ្យប្រជាពលរដ្ឋចាប់យកឱកាសការងារក្នុងស្រុក ដែលកំពុងមានសម្បូរបែប អាចជួយកសាងជីវភាពនៅស្រុកកំណើត ប្រកបដោយស្ថិរភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងពង្រឹងការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយឡែកក្នុងខេត្តកំពង់ឆ្នាំង មានគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ផ្ដល់សេវាបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋជាច្រើន។ តាមរយៈកម្មវិធី TVET ១,៥ លាន អតីតពលករ និងយុវជនអាចចុះឈ្មោះសិក្សាដោយឥតគិតថ្លៃលើជំនាញជាច្រើន ដូចជា សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ដុតនំ ឆុងកាហ្វេ និងផ្នែកសម្ផស្សជាដើម។ ក្រសួងក៏បានដាក់ចេញនូវប្រព័ន្ធវាយតម្លៃទទួលស្គាល់ជំនាញពីមុន (RPL) ដែលអនុញ្ញាតឱ្យបងប្អូនអាចស្នើសុំធ្វើតេស្តដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញផ្លូវការផងដែរ។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទជំនួយរហ័សនិងនាំសំណាង Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។
ឱកាសប្រកាសការងារចំនួន ១១ ៩៧០ កន្លែង នេះ មានការចូលរួមផ្ដល់ដោយរោងចក្រ ក្រុមហ៊ុន សមាគម និងតំបន់សេដ្ឋកិច្ចពិសេសជាច្រើន រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, ក្រុមហ៊ុន ថាកូ អាហ្រ្គី, រោងចក្រ ស៊ិនគី អឹភែរឹល (ខេមបូឌា) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ មីនេបៀ (ខេមបូឌា) ខេត្តពោធិ៍សាត់, សមាគម និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) និងក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍, ក្រុមហ៊ុន មង្គល អេចអ ឯ.ក ដែលជ្រើសរើសពលករទៅបំពេញការងារនៅប្រទេសជប៉ុន៕