» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6430 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696601 នាក់

ដល់ពេល​ហ្នឹង​បានដឹងថា​ទំនិញ​វាយ​ន​ភ​ណ្ឌ័​នាំ​ចេញទៅ​អឺរ៉ុប​មកពី​ស្រុក​ចិន​តើ​!

 

​ភ្នំពេញ​៖ ពេល​មាន​វិបត្តិ​ទើបបាន​ដឹងថា​វត្ថុធាតុដើម​សម្រាប់​ផលិត​សម្លៀកបំពាក់​ឬ​ស្បែកជើង​នាំចេញ​ទៅ​អាមេរិក​និង​អឺរ៉ុប​ភាគច្រើន​គឺ​មកពី​ស្រុក​ចិន​តើ​!​។​ជាក់ស្តែង​គ្រាន់តែ​ស្រុក​ចិន​ជួប​វិបត្តិ​ដោយសា​មេរោគ​កូ​វីដ​១៩​រោងចក្រ​នៅ​ស្រុក​ខ្មែរ​តាម​ការប៉ាន់ស្មាន​ថា​មាន​ប្រមាណ​២០០​រោងចក្រ​មានកម្ម​ប្រមាណ​ជាង​១០​ម៉ឹ​ន​នាក់​អាច​ត្រូវ​ផ្អាក​នៅក្នុង​ខែ​មិនា​ឆ្នាំ​២០២០​នេះ​ដោយសារ​ខ្វះ​វត្ថុធាតុដើម​ដែល​នាំចូល​មកពី​ស្រុក​ចិន​។​a hun contener 

តែ​អា​ឡូ​វ​រឿង​បារម្ភ​នេះ​បាន​ធូ​ស្រាល​វិញ​ហើយ​។​ព្រោះ​នាវា​ដឹក​វត្ថុធាតុដើម​ប្រមាណ ១៩១​ទូ​បាន​ចូល​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​យប់​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០ ដើម្បី​ផ្គត់ផ្គង់​នៅតាម​រោងចក្រ​នានា​។ វត្ថុធាតុដើម​ទាំងនេះ បានធ្វើឱ្យ​រោងចក្រ​ព្យួរការងារ​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បណ្តើរៗ​ហើយ​។ លោក ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​អ្នកនាំពាក្យ បាន​ប្រាប់​កាសែត​ថា កង្វះ​វត្ថុធាតុដើម​នេះ បានធ្វើឱ្យ​រោងចក្រ​ចំនួន ៥០​ព្យួរការងារ នាំឱ្យ​ប៉ះពាល់​កម្មករ និយោជិត ២០,៩៤០​នាក់ ស្ត្រី ១៦,១៨៣​នាក់​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​វត្ថុធាតុដើម​នេះ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែលជា​ប្រទេស​មាន​ទំនាក់ទំនង​ស្អិតល្មួត​ចាក់ទឹកមិនលិច​នោះ ក៏បាន​ប្រឹងប្រែង​រិះរក​គ្រប់​វិធី ដើម្បី​ព​ន្លឿ​ន​ការនាំ​វត្ថុធាតុដើម​មកកាន់​កម្ពុជា​។ នាវា​ចំនួន​៧​ចាប់ផ្តើម​ដឹក​វត្ថុធាតុដើម​ទាំងនេះ ហើយ​នាវា​មួយគ្រឿង​បាន​ចូល​មកដល់​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ​នៅ​យប់​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២០​។​

​លោក លូ គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹង ថា នាវា​មួយគ្រឿង​នេះ បាន​ដឹក​ទូ​កុងតឺន័រ​ជា​វត្ថុធាតុដើម​ចំនួន ១៩១​ទូ ក្នុងនោះ​វត្ថុធាតុដើម​ជា​ក្រណាត់​សុទ្ធ​ចំនួន ៩១​ទូ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​វ៉ាន់ដា​នៅ​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​នេះ បាន​គូសបញ្ជាក់ថា នាវា​ចំនួន​៧​គ្រឿង​នេះ នឹង​ដឹក​វត្ថុធាតុដើម​ទៅមក​រហូតដល់​បញ្ហា​បណ្តាលមកពី​ជំងឺ​កូ​វីត​១៩​ត្រូវបាន​បញ្ចប់​។ ក្នុងនោះ​នាវា ៥​គ្រឿង នឹង​ដឹកទំនិញ​ចូល​កំពង់ផែ​ក្រុងព្រះសីហនុ រីឯ​នាវា​ពីរ​ទៀត​ដឹក​វត្ថុធាតុដើម​ចូល​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​ដឹក​បន្ត​តាម​រថយន្ត​ទៅ​ផ្គត់ផ្គង់​រោងចក្រ​នានា​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ការ​រូតរះ និង​ព​ន្លឿ​ន​ការដឹក​វត្ថុធាតុដើម​ពី​ចិន​មកកាន់​ប្រទេស​កម្ពុជា​នេះ គឺ​កើតចេញពី​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា និង​ចិន​។ «​នេះ​ជា​ភាព​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន ដែល​យើង​ទទួលបាន​នូវ​វត្ថុធាតុដើម ដើម្បី​ដោះស្រាយ​បញ្ហា​អត់​ការងារ​ធ្វើ​របស់​កម្មករ និង​ស្ថិរភាព​នៃ​ច្រ​វ៉ា​ក់​ផលិតកម្ម​បម្រើឱ្យ​ការនាំចេញ​របស់​យើង​»​។

​លោក ហេង សួរ បានឱ្យដឹងថា ការមកដល់​នៃ​វត្ថុធាតុដើម​ពី​ប្រទេស​ចិន​នេះ ជួយ​ឱ្យ​រោងចក្រ​ដែល​ព្យួរការងារ​មួយចំនួន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ផងដែរ​។ បើតាម​លោក ហេង សួរ រោងចក្រ​ដែល​សុំ​ព្យួរការងារ​ចំនួន​៧​បាន​ដំណើរការ​ឡើងវិញ​។ រោងចក្រ​ទាំង​៧​នេះ មាន​កម្មករ​សរុប​ប្រមាណ ១០,១០៣​នាក់ ស្ត្រី ៩,១៧៣​នាក់​។​ «​ការមកដល់​នៃ​វត្ថុធាតុដើម​ទាំងនេះ វា​នឹង​ជួយ​ឲ្យ​រោងចក្រ​ដែល​មិនទាន់​ព្យួរ​កាន់តែ​អាច​ដំណើរការ​ទៅមុខ​ដោយ​មិនបាច់​ព្យួរ​។ ប្រសិនជា​វា​ផ្គត់ផ្គង់​ទៅ​រោងចក្រ​ដែល​ព្យួរ គឺ​វា​នឹងធ្វើ​ឲ្យ​រោងចក្រ​នោះ​បើក​ឡើងវិញ​»​។​a china huna1 

​