» ជប៉ុនផ្ដល់ជំនួយសាកល្បងលើផ្នែកផ្នែកសន្តិសុខប្រមាណ៣លានដុល្លារដល់កម្ពុជា » អតីតនាយករដ្ឋមន្ត្រីព្រមានអ្នកវិភាគកុំធ្វើឲ្យបែកបាក់ជាតិនិងប៉ះពាល់សន្តិសុខជាតិបញ្ហានេះចំណុចល្អគឺមិនទាន់មានការវៃខ្នោះចំពោះអ្នកគ្រាន់តែនិយាយទេ! » ប្អូនជីដូនមួយនាយករដ្ឋមន្ត្រីប្រកាសបើកឲ្យជនរងគ្រោះនៃរំលោភបំពានពីនគរបាលព្រហ្មទណ្ឌនិងគ្រឿងញៀនមករកគាត់បាន! » ប្រកួតបាល់ទះកម្ពុជា បំបាក់ក្រុមថៃ ៣-១សិត ឡើងវគ្គផ្ដាច់ព្រ័ត្រ SEA V.Cup 2026 » ប្រធានាធិបតីស៊ីជិងពីងបោះពាក្យថាចិនជាមេដឹកនាំពិភពលោកថ្មីខាងសណ្ដាប់​ធ្នាប់​ AI » មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3708 នាក់

ម្សិលមិញ 6456 នាក់

សរុប 19773465 នាក់

មន្ទីរ​សាធារណការ​ខេត្តកំពង់ឆ្នាំង សម្រុក​ជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​៥៣

​កំពង់ឆ្នាំង​៖ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាននិងកំពុង​តែ​អនុវត្ត​លើ​គម្រោង​ការងារ​ជួសជុល និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ដែល​នៅ​សេសសល់​ជាង​២​គីឡូម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​រដូវប្រាំង​ខាងមុខ​។​a chnang road 

​មន្ត្រី​ផ្នែក​បច្ចេកទេស នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣​ថា គម្រោង​ការងារ​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៥៣​នេះ បានចាប់ផ្ដើម​ដំណើរការ​ជួសជុល និង​ពង្រីក ចាប់ពី​ចំណុច​ឃុំ​ស្រែ​ថ្មី ក្នុងស្រុក​រលាប្អៀរ ត្រង់ចំណុច​ចន្លោះ​ពី​គីឡូម៉ែត្រ​លេខ ១+៧០០ ដល់​គីឡូម៉ែត្រ​លេខ​២+១៧០ និង​ពី​ចន្លោះ​គីឡូម៉ែត្រ​លេខ​៦+២ ៥០ ដល់​គីឡូម៉ែត្រ​លេខ ៨+០៥០​ក្នុង​គម្រោង ផ្លូវ​នេះ​គឺ​ក្រាល​កៅស៊ូ​២​ជាន់ (DBST)​មាន​ប្រវែង​២២ ៧០​ម៉ែត្រ ទទឹង​៨ ម៉ែត្រ ចិញ្ចើមផ្លូវ​ចាក់ដី​ល្បាយ​ថ្ម​សងខាង (​ម្ខាង​១​ម៉ែត្រ​) សាងសង់​លូ​មូល​កាត់​ទទឹងផ្លូវ ដោយ​មុខកាត់​១​ម៉ែត្រ​។​​លោក​បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៥៣​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង ស្ថិតក្នុង​ការគ្រប់គ្រង​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង គឺមាន​ប្រវែង​ជា​៧០​គីឡូម៉ែត្រ ដោយ​ចាប់​ចេញពី​ក្រុង​កំពង់ឆ្នាំង រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ​។​

​រីឯ​គម្រោង​នៃ​ការជួសជុល និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥៣ ដែល​ក្រុមការងារ​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង កំពុងតែ​ដំណើរ​ការជួស​ជល់​ខាងលើនេះ បើ​កុំ​ឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ​ដែល​ធ្វើ ឲ្យ​មានការ​រំខាន​ដល់ ការងារ​ជួសជុល​នោះ ផ្លូវ​នេះ​នឹងត្រូវ​រួចរាល់​ក្នុង​ខែឧសភា ឆ្នាំ​២០២៣​ខាងមុខនេះ​។ មិនយូរ​នោះទេ​ត្រឹមតែ​រយៈពេល ៥​ខែ​ទៀត​ប៉ុណ្ណោះ យើង​និង​បាន​ផ្លូវជាតិ​លេខ​៥៣ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​បងប្អូន​ចាប់ពី​ក្រុង​កំពង់ឆ្នាំង រហូតដល់​ព្រំប្រទល់​ខេត្តកំពង់ស្ពឺ ដោយ​មិនមាន​ការរំខាន​នោះឡើយ​៕a chnang road1