
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10964 នាក់
ម្សិលមិញ 9639 នាក់
សរុប 20701135 នាក់
ភ្នំពេញ៖ គម្រោងទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈធនាគារចល័ត JEONBUK BANK និងប្រព័ន្ធបាគង (ខេអេចឃ្យូអរកូត) ត្រូវបានដាក់ឲ្យដំ ណើរការជាផ្លូវការដោយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា និងលោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk និងលោក LEE Jin Young នាយកប្រតិបត្តិរងនៃធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី ២៩ខែសីហា ឆ្នាំ ២០២៤។
សម្រាប់គម្រោងទូទាត់ប្រាក់ដំណាក់កាលទី១នេះ ត្រូវរំពឹងថា នឹងជួយសម្រួលដល់ភ្ញៀវទេសចរ មកពីសាធារណរដ្ឋកូរ៉េអាំចប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ធនាគារ Jeonbuk ដើម្បីទូទាត់ផ្ទាល់នៅតាម ហាងទំនិញដែលមានស្លាកសញ្ញាខេអេចឃ្យូអរកូត គណនីប្រាក់រៀល រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា។ពិធីនេះត្រូវបានរៀបចំឡើង បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងស្ថាប័ន JB Financial Group បានចុះអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនតាមយ្យអរកូត»កាលពី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ ដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាព្រឹត្តិការណ៍នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ធនាគារជាតិនៃកម្ពុជា ក្នុងការបើកច្រករបៀងថ្មី នៃការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា ដែលការណ៍នេះនឹងជំរុញឱ្យប្រទេសទាំងពីរឈានដល់កម្រិតមួយទៀត នៃកិច្ចសហប្រតិបត្តិផ្នែកហិរញ្ញវត្ថុក្នុងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាប្រយោជ ន៍ដល់ប្រជាជននៃប្រទាំងពីរ។ ការដាក់ឱ្យដំណើរការគម្រោងទូទាត់ឆ្លងដែននេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម ជំរុញកំណើនទេសចរ និងគាំទ្របរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ផងដែរ។
លោកស្រីទេសាភិបាល បានលើកឡើងថា អាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗរបស់ធនាគារជាតិនៃកម្ពុជា គឺការពង្រឹង និងធ្វើទំនើបកម្មការទូទាត់ឆ្លងប្រទេស។ យើងបានចាប់ផ្តើមគម្រោងទូទាត់ប្រាក់ឆ្លងដែនដោយជោគជ័យជាមួយបណ្តាប្រទេសជាដៃគូដូចជា ប្រទេសថៃ វៀតណាម ឡាវ និងចិន។លោក KIM Tae Hyun នាយកប្រតិបត្តិរងនៃធនាគារ Jeonbuk បានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់សេវាទូទាត់ឆ្លងដែនតាមឃ្យូអរកូត គឺជាការវិវឌ្ឍថ្មីមួយសម្រាប់ធនាគារ ភ្នំពេញ ពាណិជ្ជ ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារ Jeonbuk ក្នុងការដើរតួនាទីជាស្ពានតភ្ជាប់ប្រតិបត្តិការហិរញ្ញវត្ថុ រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធបាគង។
កិច្ចសហការនេះ នឹងផ្តល់លទ្ធភាពដល់ភ្ញៀវទេសចរមកពីសាធារណរដ្ឋកូរ៉េ អាចទូទាត់ប្រាក់រៀលខ្មែរបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ពិបាកប្តូររូបិយប័ណ្ណនោះទេ។ លើសពីនេះ កិច្ចសហការនេះ ក៏នឹងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាផងដែរ។ក្រៅពីពលរដ្ឋកូរ៉េដពលរដ្ឋកម្ពុជាដែលធ្វើការនៅប្រទេសកូរ៉េក៏អាចប្រើប្រាសប្រពន្ធ័នេះផងដែរ។
តាមរាជរដ្ឋាភិបាលបច្ចុប្បន្នកម្ពុជាមានពលករសរុបចំនួន ១,៣០១,៦០៩ នាក់ក្នុងប្រទេសចំនួន ៧។ ពលករខ្មែរដែលធ្វើការក្នុងប្រទេសទាំង៧ រួមមាន៖ប្រទេសថៃ មានចំនួន ១,២២០,១៩៧ នាក់។
ប្រទេសកូរ៉េ មានចំនួន ៤៥,៨៦៦ នាក់។ម៉ាឡេស៊ី មានចំនួន ២៣,០២៧ នាក់។ប្រទេសជប៉ុន មានចំនួន ១១,៤៥៣ នាក់។សិង្ហបុរី មានចំនួន ៨២១ នាក់។ហុងកុង មានចំនួន ២០២ នាក់។
អារ៉ាប៊ីសាអូឌីត មានចំនួន ៤៣ នាក់។
គេប៉ាន់ប្រមាណថា ការផ្ទេរប្រាក់ដែលកម្មករផ្ញើទៅគ្រួសាររបស់ពួកគេមានចំនួនរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់គ្រួសារអ្នកធ្វើការ។
រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តជំរុញការអនុវត្តគោលនយោបាយស្តីពីការធ្វើចំណាកស្រុកសម្រាប់កម្ពុជាឆ្នាំ ២០១៩-២០២៣ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ដើម្បីការពារ និងលើកកម្ពស់សិទ្ធិ និងផលប្រយោជន៍។កាលពីឆ្នាំមុន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប៉ាន់ប្រមាណថា ការផ្ញើប្រាក់របស់ពលករទៅគ្រួសារមានប្រមាណ ៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។