» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10911 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701082 នាក់

ដល់ពេល​ចិន​រុញអោយ​អាម៉េរិក​ដើរតួនាទី​សកម្ម​ឡើង​នៅក្នុង​ជម្លោះ​អ៊ីស្រាអែល​ប៉ា​ឡេ​ស្ទី​ន​ម្តង​!

 

​ចិន​៖ ចិន​ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ប្រចាំខែ​នេះ បាន​ចដេញ​មុខ​ធ្វើការ​អំពាវនាវ​សាជាថ្មី​អោយ​អាម៉េរិក​ដើរតួនាទី​សកម្ម​មួយ​នៅក្នុង​ការបញ្ចប់​ជម្លោះ​រវាង​អ៊ីស្រាអែល​ប៉​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្កា​ហ្សា​និង​ឈប់​រារាំង​កិច្ចខិតខំ​នៅ​អង្គការសហប្រជាជាតិ​ដើម្បី​ស្វែងរក​ការបញ្ចប់​ការបង្ហូរ​ឈាម​។​a china israel 

​នៅ​ថ្ងៃ​ច​ន្ទ័​ទី​១៧​ឧសភា​នេះ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្សា​វ លី​ជៀន បាន​ទទូច​អោយមាន​បទ​ឈប់​បាញ់​មួយ និង​ការផ្តល់​ជំនួយ​មនុស្សធម៌ ក្នុងចំណោម​សំណើ​ដទៃទៀត តែ​ការរារាំង​ពី​«​ប្រទេសមួយ​»​មិន​អាចអោយ​ក្រុមប្រឹក្សា​និយាយ​ចេញមក​ក្នុង​សម្លេង​តែមួយ​។ «​យើង​អំពាវនាវ​អោយ​អាម៉េរិក​បន្ត​ការទទួលខុសត្រូវ​រប​ស់​ខ្លួន និង​ប្រកាន់យក​គោលជំហរ​មិន​លម្អៀង​មួយ​ដើម្បី​គាំទ្រ​ក្រុមប្រឹក្សាសន្តិសុខ​និង​ដើរតួនាទី​ត្រឹមត្រូវ​របស់ខ្លួន​ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍ ហើយ​ស្ថាបនា​ការជឿទុកចិត្ត​គ្នា​ឡើងវិញ​ដើម្បី​ដំណោះស្រាយ​នយោបាយ​មួយ​»​។​

​លោក​ហ្សា​វ ថា​ចិន​«​ថ្កោលទោស​ជាខ្លាំង​»​អំពើហិង្សា​លើ​ជន​ស៊ីវិល ហើយ​អំពាវនាវ​អោយ​បញ្ចប់​ការវាយប្រហារ​តាម​អាកាស លើដី ការបាញ់​រ៉ុក្កែត​និង​អំពី​ដទៃទៀត​ដែល​ធ្វើអោយ​សភាពការណ៍​កាន់​តែ​ដុនដាប​ឡើង​។​អ៊ីស្រាអែល​គួរ​«​អត់ធ្មត់ អនុវត្តតាម​សេចក្តីសំរេចចិត្ត​ពាក់ព័ន្ធ​របស់​អង្គការសហប្រជាជាតិ ឈប់​បំផ្លាញ​ចោលផ្ទះ​ជន​ប៉ា​ឡេ​ស្ទី​ន ឈប់​បណ្តេញ​ជន​ប៉ា​ឡេ​ស្ទី​ន​និង​ឈប់​ពង្រីក​កម្មវិធី​និគមជន​របស់ខ្លួន ឈប់​គំរាម​ប្រើ​អំពើហិង្សា​និង​បង្ករឿង​លើ​ជន​អ៊ីស្លាម ហើយ​រក្សា​និង​គោរព​ឋានៈ​ជា​ប្រវត្តិសាស្ត្រ​នៃ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ជាទី​តាំង​ពិសិដ្ឋ​មួយ​ខាង​សាសនា​»​។​

​សូមបញ្ជាក់ថា មានការ​អំពាវនាវ​កាន់តែ​ច្រើនឡើង​អោយ​រដ្ឋការ​លោក​បៃ​ដិ​ន​ប្រកាន់យក​ជំហរ​សកម្ម​ឡើង​មួយ​ស្តីពី​អំពើហិង្សា​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​អាម៉េរិក​ដែលជា​សម្ពន្ធមិត្ត​ជិតដិត​បំផុត​របស់​អ៊ីស្រាអែល បាន​រារាំង​កិច្ចខិតខំ​ដោយ​ចិន ន័​រវេ​ស និង​ទុយ​នេ​ស៊ី ដើម្បី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចេញ​សេចក្តីថ្លែងការណ៍​មួយ រួមមាន​ការអំពាវនាវ​អោយ​បញ្ចប់​អរិភាព​ផង​។​

​កាលពី​សប្តាហ៍​មុន ចិន​បាន​ចោទប្រកាន់​អាម៉េរិក​ថា «​មិន​អើពើ​ទុក្ខសោក​»​របស់​ជន​អ៊ីស្លាម បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​រារាំង​កិច្ចប្រជុំ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី ហួ ជុន​យី​ង បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អាម៉េរិក​បាន​រារាំង​ក្រុមប្រឹក្សាសន្តិសុខ​មិនអោយ​និយាយ​អំពី​វិបត្តិ​នេះ ដោយ​«​ឈរ​នៅ​ម្ខាង​ពី​សហគមន៍​អន្តរជាតិ​។​អ្វីដែល​យើង​ដឹង​នៅពេលនេះ​គឺថា អាម៉េរិក​នៅតែ​និយាយថា​ខ្លួន​ខ្វាយខ្វល់​ពី​សិទ្ធិមនុស្ស​របស់​ជន​អ៊ីស្លាម​…​តែ​ខ្លួន​កំពុង​មិន​អើពើ​ការរង​ទុក្ខ​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​»​។​​លោកស្រី​ថា អាម៉េរិក​និង​សម្ពន្ធមិត្ត​បានទាមទារ​អោយ​ចិន​បញ្ចប់​ការគាបសង្កត់​ជន​អ៊ីស្លាម​អ៊ុយ​ហ្គួ​រ​នៅ​ស៊ីន​ជាំ​ង តែ​«​អាម៉េរិក​ត្រូវ​ដឹងថា​អាយុជីវិត​ជន​អ៊ីស្លាម​ប៉ា​ឡេ​ស្ទី​ន ក៏មាន​តំលៃ​ដូចគ្នា​»៕a israela 

​