» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9863 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700034 នាក់

ចិន​ព្រមាន​អាមេរិក និង​ព្រមាន​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​អាម៉េរិក​ដើម្បី​រុញ​ចិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល​

 


​ចិន​៖ ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បានចេញ​ការព្រមាន​ដល់​រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អំពី​ហានិភ័យ​នៃ​ការចាប់ផ្ដើម​ជម្លោះ​ពាណិជ្ជកម្ម​ឡើងវិញ ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​ធ្វើតាម​ផែនការ​ដោយ​នាំយក​ពន្ធ​បដិការ​ចាស់​លើ​ទំនិញ​ចិន​ចាប់ពី​ខែសីហា ។​ចិន ថា ខ្លួន​នឹង​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ប្រទេស​ណា​ដែល​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាម៉េរិក ដែល​រៀបចំឡើង​ដើម្បី​ព្យាយាម​រុញ​ប្រទេស​ចិន​ឱ្យចេញ​ឆ្ងាយ​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ។a china usa 

​កាលពី​ខែមិថុនា រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋការ​ក្រុង​ប៉េកាំង បាន​ព្រមព្រៀងគ្នា​លើ​លក្ខខណ្ឌ​ពាណិជ្ជកម្ម​ទូទៅ​ដែល​ផ្អាក​នូវ​កំណើន​នៃ​ភាព​តានតឹង​។ ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជាច្រើន​នៃ​កិច្ចព្រមព្រៀង​នោះ​នៅតែ​មិន​ច្បាស់លាស់ ស្របពេល​ពាណិជ្ជករ និង​វិនិយោគិន កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​ថា​តើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាម​រិ​ក​នឹង​វិវឌ្ឍន៍​ទៅជា​បែបណា ។

​កាលពី​ថ្ងៃ​ចន្ទ ទី​៧ ខែកក្កដា​លោក​ប្រធានាធិបតី​ត្រាំ (Trump) បានចាប់ផ្តើម​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​ថា សហរដ្ឋ​អាម៉េរិក​នឹង​ដំឡើង​ពន្ធគយ​បដិការ​ចាប់ពី​ថ្ងៃទី​១ ខែសីហា បន្ទាប់ពី​លោក​សម្រេច​គិត​ពន្ធ​ត្រឹម ១០% ជា​បណ្ដោះអាសន្ន​កាលពី​ខែមេសា ដោយ​ទុក​គម្លាត​ពេល​ឱ្យ​ប្រទេស​នានា​ក្នុង​ការចរចា​កាតព្វកិច្ច​ពន្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក​រយៈពេល​៩០​ថ្ងៃ ។

​ប្រទេស​ចិន គឺជា​ប្រទេសមួយ​ដែល​សហរដ្ឋ​អាម៉េរិក​កំណត់​ពន្ធ​លើសពី ១០០% ហើយ​ខណៈ​នេះ ចិន​មាន​រយៈពេល​រហូតដល់​ថ្ងៃទី​១២ ខែសីហា ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋាភិបាល​សហរ​ដ្ឋ​អាម៉េរិក ប៉ុន្តែ​ប្រសិនបើ​មិន​សម្រេច​កិច្ចព្រមព្រៀង​ណាមួយ​នោះទេ ចិន​នឹង​ប្រឈម​ពន្ធគយ​បដិការ​ចាស់​ដូច​បានកំណត់​កាលពី​ខែមេសា និង​ឧសភា ។

​ជុំវិញ​ស្ថានការណ៍​វិវត្តន៍​ចុងក្រោយ​នេះ កាសែត People's Daily ដែលជា​កាសែត​ផ្លូវការ​របស់​ចិន បានធ្វើការ​អត្ថាធិប្បាយ​លើ​ភាព​តានតឹង​ពាណិជ្ជកម្ម​បច្ចុប្បន្ន ដោយ​និយាយថា ផ្លូវ​ដ៏​ត្រឹមត្រូវ​តែមួយគត់​ឆ្ពោះទៅមុខ គឺ​តាមរយៈ​ការពិភាក្សា និង​ធ្វើការ​ជាមួយគ្នា ។​អត្ថបទ​ដែល​សរសេរ​ក្រោម​ឈ្មោះ​តំណាងឱ្យ​សំឡេង​ផ្លូវការ​របស់​រដ្ឋាភិបាល​លើ​កិច្ចការបរទេស បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​នូវ​ទស្សនៈ​របស់​ប្រទេស​ចិន ដែលថា​ពន្ធ​របស់​សហ​រដ្ឋ​អាម៉េរិក គឺជា​ទម្រង់​នៃ​ការគំរាមកំហែង​។ អត្ថបទ​នេះ បន្ថែមទៀតថា មានតែ​ការដែល​ឈរលើ​គោលការណ៍​របស់ខ្លួន​ប៉ុណ្ណោះ ទើប​ចិន​អាច​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់ខ្លួន​យ៉ាងពិត​ប្រាកដ ។

​វិទ្យាស្ថាន​សម្រាប់​សេដ្ឋកិច្ច​អន្តរជាតិ Peterson និយាយថា ខណៈ​នេះ ពន្ធ​ជា​មធ្យម​របស់​សហរដ្ឋ​អាម៉េរិក​លើ​ទំនិញ​ចិន មាន​ប្រមាណ​ជា ៥១.១% ខណៈ​ចិន​កំណត់​ពន្ធ​លើ​ទំនិញ​អាម៉េរិក​ប្រហែល ៣២.៦% ។​កាលពី​សប្តាហ៍​មុន សហរដ្ឋ​អាម៉េរិក បញ្ជាក់​ពី​ការកាត់បន្ថយ​ពន្ធ​លើ​ទំនិញ​វៀតណាម​ពី ៤៦% មក​នៅ ២០% ខណៈ​តម្រូវឱ្យ​វៀតណាម​យកពន្ធ ០% លើ​ទំនិញ​អាម៉េរិក​។ ដោយឡែក ប្រសិនបើ​ទំនិញ​ណាមួយ​ដែល​ឆ្លងកាត់​ប្រទេស​វៀតណាម ប៉ុន្តែ​មាន​ប្រភព​មកពី​ប្រទេស​ដទៃ (​ជាពិសេស​ប្រទេស​ចិន​) នឹងត្រូវ​គិត​ពន្ធ ៤០% ៕a china usa1 a china usa2
​