» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9564 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699735 នាក់

អ្នកលក់​សត្វព្រៃ​ក្នុងភូមិ​អូរសណ្តាន់ តាមផ្លូវ​ជាតិ​លេខ​៥ យក​សត្វ​ឆ្មា​ស្រុក​បន្លំ​លក់​ថា​ជា​សត្វ​ខ្លាត្រី​

 

​កំពង់ឆ្នាំង​៖​ជា​យូរ​ឆ្នាំ​មកហើយ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​ភូមិ​អូរសណ្តាន់ ឃុំ​ទឹក​ហូត​ស្រុក​រលាប្អៀរ គេ​សង្កេតឃើញ​អ្នកស្រុក​ដាក់តាំង​លក់​សត្វព្រៃ​យ៉ាងណា​ធិបតេយ្យ​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ ។​animal chnang1 

គេ​សង្កេតឃើញ​មានដូចជា សត្វ​លលក កុក ក្រួច មាន់ទឹក សត្វ​ទោម សត្វ​ពស់ និង​សត្វ​ពស់​ជាដើម ចំណែក​សត្វ​ខ្លាត្រី ដែល​អ្នក​លក់បាន​ប្រាប់​នោះ ការពិតជា​សត្វ​សត្វ​ឆ្មា បន្លំ​ភូតភរ​អ្នកទិញ​ថា​ជា​សត្វ​ខ្លាត្រី ។​

​ពួកគេ​បាល​យក​សត្វ​ក្រួច​បន្លំ​ថាស​ត្វ​លលក​ឬ​ដុង​ដោល​ហើយ​យក​សត្វ​ឆ្មា​ស្រុក​កោស​រោម​លក់​បន្លំ​ថា​ជា​សត្វ​ខ្លាត្រី​។ រឿងនេះ​គួរតែ​សមត្ថកិច្ច និង​អាជ្ញាធរ ពាក់​ចាត់វិធានការ​ទប់ស្កាត់ នឹង​បើ​នៅតែមាន​បែបនេះ ពិត​ខូច​ឈ្មោះ​អ្នក​កំពង់ឆ្នាំង​អស់ហើយ លក់​ឆ្មា​ថា​ខ្លាត្រី ឯ​អ្នក​នៅ​ទីក្រុង​មិនដឹង​ចេះតែ​ឆ្ងាញ់​ទៅ ពេល​អ្នកខ្លះ​ដឹង​ពិតជា​ក្អួត​លែងចេញ ហួសចិត្ត​។​

​គេ​គួ​តែ​ឆ្ងល់​ថា ទៅរក​សត្វ​ខ្លាត្រី​ឯណា​បាន​ក្នុង​១​ថ្ងៃៗ​មាន​ជាង​១០​ក្បាល និង​១​ឆ្នាំ​៣៦៥​ថ្ងៃ​មាន​រហូត​រាល់​ថ្ងៃនោះ គឺ​ឆ្មា​នៅតាម​វត្ត​ក្នុងស្រុក​រលាប្អៀរ​ក៏​ពាយ​អស់​ទៅហើយ​។​ជាក់ស្តែង​នៅក្នុង​អ​ខោ​ន​ហ្វេ​ស​ប៊ុ​ក​(facebooks) មួយ​បានសរសេរថាៈ ខ្ញុំ​បាន​ឈប់​រថយន្ត ឃើញ​សត្វ​ជើង​៤​ជាច្រើន​ក្បាល​ត្រូវបាន​គេ​កោស​រោម​ចេញ​អស់​ដាក់តាំង​លក់ ពេល​សួរ​អ្នកលក់​គេ​ប្រាប់ថា​សត្វ​ខ្លាត្រី <{}>​ប៉ុន្តែ​ខ្ញុំ​មិនទាន់បាន​តថ្លៃ​ទិញ​ទេ ព្រោះ​ឈឺ​បត់ជើងតូច​ក៍បាន​ដើរទៅ​ក្រោយ​ផ្ទះ​អ្នកលក់ ក៏​ស្រាប់តែ​បានឃើញ​សត្វ​ឆ្មា​ស្រុក​ជាច្រើន​ក្បាល​ត្រូវគេ​សម្លាប់​ដាក់​ចោល​នៅលើ​ដី ។

ពេលនោះ​ទើប​ខ្ញុំ​ដឹងថា សត្វ​ខ្លាត្រី​ដែល​អ្នក​លក់បាន​ប្រាប់​នោះ គឺ​ពិតជា​សត្វ​ឆ្មា​ស្រុក​នេះឯង ពិតជា​ហួសចិត្ត​មិនគួរ​ភូតភរ​លក់​បោកប្រាស់​គេ​ដូច្នេះ​ឡើយ​។
​ទាក់ទង​និង​នេះ លោក សោម វឺ​ន អភិបាលស្រុក​រលាប្អៀរ ល្ងាច​ថ្ងៃទី​២៣ ខែមករា នេះ​និយាយ​អោយដឹងថាៈ លោក​បានដឹង​រឿងនេះ​ហើយ ចំណែក​ការ​ដាក់លក់​បែបនេះ គឺ​មិន​សម​ទាល់តែសោះ ខូច​ឈ្មោះ ស្រុក​ខេត្ត​យើង​អស់ ។

លោក​បាន​បន្តថា ដោយឡែក​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា នេះ មាន​ឯកឧត្តម​ម្នាក់ ដែល​ចុះមក​ពិនិត្យ ការសាងសង់​ស្ពាន ថ្នល់ នៅក្នុង​ស្រុក​រលាប្អៀរ ក៍បាន​និយាយ​រឿង​ដាក់លក់​សត្វ​ឆ្មា​បន្លំ​ថា​ជា​ខ្លាត្រី​ដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណឹង មាន​ខ្លះ​យក​កូន​ឆ្កែ បន្លំ​ជាស​ត្វ​នេះ សត្វ​នោះ​លក់​បោកប្រាស់​អោយ​អ្នកទិញ​ទៀតផង ។ ជុំវិញ​រឿងនេះ​លោក​នឹង​សហការ​ជាមួយ​មន្ត្រី​ជំនាញ កោះហៅ​អ្នកលក់​សត្វព្រៃ​ម្តុំ​នេះ​មក​ប្រជុំ​អប់រំ ដើម្បី​លប់បំបាត់ មិនអោយ​ដាក់លក់​ដូចនេះ​ទៀតឡើយ ។ លោក​អភិបាលស្រុក​សំណូមពរ​ផងដែរ​ដល់​បងប្អូន​អ្នកដំណើរ​សូមកុំ​ទិញ​សត្វ​ខ្លាត្រី នៅ​ម្តុំ​នេះ​ដែល​ការពិត​គឺជា​សត្វ​ឆ្មា​ស្រុក​ទេ ៕animal chnang 
​