» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6823 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696994 នាក់

សម្តេច​តេ​ជោ​ប្រកាស​ធានា​បរិស្ថាន​អនុគ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ​ជូន​វិនិយោគិន​!


ស្វី​ស​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​បណ្តា​ប្រទេស​នានា​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល ដែល​កំពុង​កើតមានឡើង​នៅពេល​បច្ចុប្បន្ននេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​។​a hun invest 

​ការស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​៖ ទស្សនវិស័យ​វិនិយោគ​របស់​កម្ពុជា ក្នុង​យុគសម័យ​សាកលភាវូបនីយកម្ម នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​។

សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់ថា សង្គ្រាម​ពាណិជ្ជកម្ម​ដ៏​ស្រួចស្រាល​នេះ បានធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ត្រូវ​ជាប់គាំង​ដោយសារ​ភាពមិនច្បាស់លាស់ នៃ​គោលនយោបាយ​ពន្ធ​ថ្មីៗ ព្រមទាំង​ការដាក់​គំនាប និង​ទណ្ឌកម្ម​នានា ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ដល់​ពាណិជ្ជកម្ម ការវិនិយោគ និង​ការនាំចេញ​ទំនិញ ពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ផ្សារ​អន្តរជាតិ ក៏ដូចជា បង្ក​ឧបសគ្គ​ដល់​ការអនុវត្ត​របៀបវារៈ​២០៣០ នៃ​អង្គការសហប្រជាជាតិ​ផងដែរ​។​«​ឈរលើ​មូលដ្ឋាន​នេះ ខ្ញុំ​សូម​ស្នើ​ឲ្យ​ប្រមុខ​ដឹកនាំ​ទាំងអស់គ្នា​សំដែង​សុ​ឆន្ទៈ និង​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​សកល​នេះ ដើម្បី​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ និង​ស្ថិរភាព​ភូមិសាស្ត្រ​នយោបាយ ក៏ដូចជា បង្កើន​ការទុកចិត្ត ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​ឧស្សាហកម្ម​ផងដែរ​»​។​

​សម្តេច​តេ​ជោ​ថ្លែង​ទៀតថា ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​មួយ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រួមចំណែក ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ទាំងអស់ ដើម្បី​ការពារ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរី និង​ស្នើ​ភាព ក៏ដូចជា ដើម្បី​រក្សា​សន្ដិភាព​, សន្ដិសុខ និង​ស្ថេរភាព​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​។ សូម​អញ្ជើញ​ប្រមុខ​ដឹកនាំ​ប្រទេស និង​ក្រុមហ៊ុន​នានា​ចូលរួម​ជា​ដៃគូ​វិនិយោគ​ជាមួយ​យើង ដើម្បី​រួមចំណែក​អភិវឌ្ឍ​កម្ពុជា និង​លើកកម្ពស់​កំណើន​ពិភពលោក​។​

សម្តេច​បញ្ជាក់ថា​«​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​ធានា​ជូន​វិនិយោគិន​គ្រប់រូប នូវ​បរិស្ថាន​អនុគ្រោះ និង​ការគាំទ្រ​ដល់​ការវិនិយោគ ជាពិសេស​ធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ និង​ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ព្រមទាំង​ក្របខ័ណ្ឌ​ច្បាប់ និង​ស្ថាប័ន ប្រក​ដោយ​ប្រសិទ្ធិភាព​, តម្លាភាព និង​គណនេយ្យភាព​»​។​សម្តេច​តេ​ជោ​បាន​ថ្លែង​ទៀតថា ទោះ​ស្ថិតក្នុង​ស្ថានភាព​បែបណា​ក្ដី រាជរដ្ឋាភិបាល​កម្ពុជា នូវតែ​បន្ដ​ប្រកាន់ខ្ជាប់ គោលនយោបាយ​បើកចំហរ ដែល​ធ្លាប់បាន​រួមចំណែក​ដល់​កំណើនសេដ្ឋកិច្ច​ខ្ពស់​, ក្នុង​រង្វង់​៧%​ក្នុង​១​ឆ្នាំ ក្នុង​រយៈពេល​ជាង​២​ទស្សវត្សរ៍​កន្លងមក​។​

​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​សម្រាប់​កម្ពុជា មានការ​កើនឡើង​១២% ក្នុង​ឆ្នាំ​២០១៧ ដល់​កម្រិត​ខ្ពស់បំផុត​គឺ ២.៨​ប៊ី​លាន​ដុល្លារ​អាមេរិក នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ទូរគមនាគមន៍ អចលនទ្រព្យ និង​ទំនិញ​កម្មន្តសាល​មិនមែន​វាយ​ន​ភណ្ឌ ដែល​ធ្វើឱ្យ​កម្ពុជា ស្ថិតក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​៥​ប្រទេស លើ​ពិភពលោក ទទួលបាន​កំណើន​នៃ​ការវិនិយោគ​ខ្ពស់​ជាងគេ​។​
​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បាន​ថ្លែង​ទៀតថា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ជា​ប្រភព​ហិរញ្ញវត្ថុ​ដ៏​សំខាន់ សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ​។

កម្ពុជា​បាន​កាត់បន្ថយ​ភាពក្រីក្រ​ពី​៥៣% នៅ​ឆ្នាំ​២០០៤ មក​នៅត្រឹម​ប្រមាណ​១៣.៥% នៅ​ឆ្នាំ​២០១៤​។ សម្រាប់​កម្ពុជា ការវិនិយោគ​ផ្ទា​ល់ពី​បរទេស ត្រូវបាន​ចាត់ទុកថា​ជា​កត្តា​គន្លឹះ​មួយ ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍ ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ (SDGs)​។​a hun invest1 

​