» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2501 នាក់

ម្សិលមិញ 4028 នាក់

សរុប 19005844 នាក់

ផ្លូវជាតិ​ពី បែក​គុ​ស​-​កំពង់ត្រាច​សង់​ដោយ​ចិន បានសម្រេច​ការសាងសង់ ៩៨,៦៨% ហើយ


​កំពត​៖ គម្រោង​ស្ដារ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៣១ ប្រវែង​សរុប ៥៣,៥៤ គីឡូម៉ែត្រ ចាប់ពី​បែក​គុ​ស ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៣ រហូត​ទៅដល់​ទីរួមស្រុក​កំពង់ត្រាច​ខេត្តកំពត ចំណុច​ត​ភ្ជាប់​ផ្លូវជាតិ​លេខ​៣៣ សម្រេចបាន ៩៨,៦៨% ហើយ គិត​ត្រឹម​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤​នេះ​។​a raod kep1 

​នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២៤​នេះ​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ និង​ជា​នាយក​គម្រោង​ស្ដារ និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣១ អមដំណើរ​ដោយ​ក្រុមការងារ​អង្គភាព​គ្រប់គ្រង​គម្រោង (PMU) និង​អង្គភាព​អនុវត្ត​គម្រោង (PIU) និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​-​ថ្នល់​ចិន​(CRBC) និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស​ក្វាង​ចូ​វ​វ៉ាន​អាន (WACC) បាន​ចុះ​ធ្វើការ​ពិនិត្យ​លើ​វឌ្ឍនភាព​ការ​រងារ​ជា​បន្តបន្ទាប់ ដើម្បី​ព​ន្លឿ​ង​នូវ​ការងារ​សាងសង់ ហើយក៏​ជា​ផ្នែក​មួយ​នៃ​ការសម្រេច​ប្រគល់​-​ទទួល​បណ្តោះអាសន្ន​ផងដែរ ដែល​មានន័យថា​គម្រោង​នេះ​សម្រេច​មុន​កិច្ចសន្យា​មួយឆ្នាំ ដោយ​ធានា​កម្រិត​គុណភាព​តាម​ស្តង់ដារ​បច្ចេកទេស​ខ្ពស់​។​

​យោងតាម​របាយការណ៍​វឌ្ឍនភាព​បានឱ្យដឹងថា ការងារ​អ៊ុត​កៅស៊ូ AC​ទាំង​២​ស្រទាប់ បានបញ្ចប់​១០០​ភាគរយ​។ ចំពោះ​ការងារ​បំពាក់​សម្ភារ​សុ​វត្តិភាព​ចរាចរណ៍​(​គំនូស​ចរាចរណ៍ ផ្លាកសញ្ញា ផ្លាក​បង្ហាញ​ទិស​ផ្លូវ របារ​-Guardrail និង​ការងារ​ចាំបាច់​ផ្សេងៗ​ក៏បាន​បញ្ចប់​ស្ទើរ​រួចរាល់​ហើយ​ដែរ ដោយ​ក្នុងនោះ​ឯកឧត្តម​រដ្ឋលេខាធិកា​រ តែង​បាន​ចុះ​ជាប់​ផ្ទាល់​ប្រចាំ ដើម្បី​ដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន សំដៅ​ឱ្យ​ការសាងសង់​ប្រព្រឹត្តទៅ​ស្របតាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ចសន្យា​សាងសង់ ធានា​ឱ្យបាន​ការសាងសង់​មានគុណ​ភាពរឹងមាំ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​៕a raod kep