» ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជំរុញឱ្យតុលាការខេត្តកំពង់ស្ពឺពង្រឹងសមត្ថភាព ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង » អយ្យការអមតុលាការខេត្តកំពង់ឆ្នាំងមិនបានចោទប្រកាន់ករណីយ៍ហឹង្សាកាប់គ្នាស្លាប់បន្ទាប់ពីផឹកស្រវឹងទេ! » ក្រុមចាប់ជំរិតដ៏សាហាវ ដាក់មនុស្សចូលវ៉ាលី ធ្វើទារុណកម្មយកលុយ៥ម៉ឺនដុល្លារ នៅក្រុងព្រះសីហនុ » សម្តេចធិបតីថាទោះមានសង្ឃឺមត្រឹម១ភាគរយក៏កម្ពុជាជ្រើសយកយន្តការសន្តិវិធីដោះស្រាយជាមួយថៃ ជាជាងធ្វើសង្គ្រាមច្បាំងគ្នា?! » លោកពូសុធីរៈអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងឋាមពលកូតាគណបក្សហ្វុនស៊ិនប៉ិចធ្វើបាឋកថាសាធារណៈក្រោមប្រធានបទ៖ «តំបន់ទាមទារត្រួតគ្នាផ្នែកសមុទ្ររវាងកម្ពុជា និងថៃ (OCA) » ចាប់បានហើយស្រីជាឃា ត ករសម្លាបប់ស្រីដូចគ្នានៅខេត្តសីហនុព្រោះស្នេហារ៍! » ករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំនៅស្អាងតុលាការសម្រេចឃុំជនដៃដល់ និងប្រពន្ធដែលជាអ្នកសមគំនិត » លោក ស៊ី ជីនពីង និងលោក ត្រាំជជែកគ្នាពីការរកស៊ីបើទោះបីមានការលើកពី បញ្ហាតៃវ៉ាន់ក៏ដោយ! » សម្តេចតេជោ ហ៊ុន សែនសួររក មន្ត្រីកាងជនខិលខូចនាំទុរេនចូលពីថៃ បន្ទាប់ពីក.ប.បដកយកមកបញ្ឈរជើង!? » ប្រធានបេសកកម្មថ្មីក្រុមអ្នកសង្កេតការណ៍អាស៊ាន ​ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ នៅប្រាសាទព្រះវិហារ » ប្រធានាធិបតីហ្វីលីពីន កោះប្រជុំបន្ទាន់ ក្រោយមានភាពវឹកវរនៅព្រឹទ្ធសភា ដោយសារសម្ព័ន្ធមិត្តលោក Duterte កំពុងជ្រកកោនដើម្បីគេចវេះពីដីកាចាប់ខ្លួនរបស់ ICC » រកឃើញសិប្បកម្មច្នៃដោយបន្លំស្ករសថៃមកធ្វើជាស្ករសវៀតណាម! » ធុរៈកិច្ចជនថៃព្រួយបារម្ភពីប្រទេសផ្សេងដណ្តើយកទីផ្សារកម្ពុជាជាមួយនិងសម្លេងបែកធ្លាយរបស់អានុទីនពីផែនការបើកច្រកព្រុំដែនក្នុងខែមិថុនា! » ឃាត់ខ្លួនជនជាតិចិន ៣នាក់ ពាក់ពន្ធ័បទល្មើសអំពើលួច រថយន្តនិងផ្លាកលេខរថយន្ត ចំនួន ៦ករណី! » អ្នកផលិតមតិកានៅលើបណ្ដាញសង្គម លោក Kevin Smith ត្រូវទាហានថៃបាញ់គំរាមនៅអូរស្មាច់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7043 នាក់

ម្សិលមិញ 4883 នាក់

សរុប 19257593 នាក់

រដ្ឋមន្ត្រីមហាផ្ទៃជម្រុញសមត្ថកិច្ចពន្លឿននីតិវិធី ដោះស្រាយឡានជួលឲ្យចិនមកម្ចាស់វិញកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញ

 

ភ្នំពេញ៖ ករណីប្រជាពលរដ្ឋជួលឡានឲ្យជនបរទេស ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំឲ្យសមត្ថកិច្ចរៀបចំបែបបទប្រគល់ឡាននោះទៅឲ្យម្ចាស់វិញ ប្រសិនបើមានឯកសារបញ្ជាក់ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានលិខិតជួលច្បាស់លាស់។a car china rent3 

លោក រ៉េន រតនៈ អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦បានឲ្យដឹងថា ការណែនាំរបស់ឧបនាយករដ្ឋមន្ដ្រី ស សុខា បានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារបង្ក្រាប Online Scams នៅថ្ងៃទី៤ ខែឧសភាម្សិលមិញ។ឧបនាយករដ្ឋមន្ដ្រី ស សុខា បានសង្កត់ធ្ងន់ថា នៅពេលប្រគល់រថយន្ដជូនម្ចាស់វិញ សមត្ថកិច្ចទាំងអស់ មិនត្រូវធ្វើការគាបសង្កត់ទាមទារលុយកាក់ជាថ្នូរនឹងការបំពេញបែបបទពីប្រជាពលរដ្ឋជាដាច់ខាត។

លោក រ៉េន រតនៈ បានបញ្ជាក់បែបនេះថា «សូមគោរពជូនជ្រាប ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ម្សិលមិញនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណី ប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឲ្យជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ចយើងត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឲ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរ នឹងការបំពេញបែបបទ ប្រគល់រថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្ត»។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យលោកអភិសន្ដិបណ្ឌិត ស សុខា បន្ទាប់មានពីការលើកឡើងរបស់អ្នករកស៉ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធបទល្មើស Online Scams ថា រថយន្ដរបស់ខ្លួនដែលជួលឲ្យជនបរទេសនោះ ត្រូវបានសមត្ថកិច្ចដកហូតជាមួយវត្ថុតាងផ្សេងៗ ហើយមិនទាន់បានប្រគល់មកវិញនោះទេ។ ការបង្ក្រាបនេះ មានរថយន្ដច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការ ពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្ដ្រីនគរបាលដែលត្រូវម្ចាស់រថយន្ដទាក់ទងទៅសួរនាំ ក៏បានពន្យល់ដែរថា រថយន្ដនេះនឹងត្រូវប្រគល់ជូនម្ចាស់ដើមវិញ ប្រសិនបើមានឯកសារបញ្ជាក់គ្រប់គ្រាន់ និងឯកសារជួល ប៉ុន្ដែការប្រគល់នេះនឹងធ្វើឡើងក្រោយបញ្ចប់នីតិវិធី។

បើតាមព័ត៌មានដែលបណ្ដាញព័ត៌មាន ទទួលបានម្ចាស់ឡានម្នាក់បានជួលឡានឲ្យជនជាតិចិន (មានកិច្ចសន្យាជួលត្រឹមត្រូវ) ដឹងត្រឹមតែថាជនជាតិចិននោះយកទៅជិះ ប៉ុន្ដែក្នុងអំឡុងពេលប្រតិបត្តិការបង្ក្រាប Online Scams នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកន្លងទៅ នៅពេលចាប់ខ្លួន សមត្ថកិច្ចក៏បានដកហូតទាំងរថយន្ដនោះ។

នៅពេលដកហូត សមត្ថកិច្ចបានបញ្ជាក់ថា រថយន្ដនោះ នឹងត្រូវបញ្ជូនទៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ប៉ុន្ដែម្ចាស់ឡានជួល បានឆែកតាមប្រព័ន្ធ GPS ដែលភ្ជាប់ក្នុងឡាន មិនបានឃើញនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្បែរស្ពានអាកាសក្បាលថ្នល់នោះទេ ពោលឃើញនៅម្ដុំវត្តទួល ខណ្ឌឬស្សីកែវទៅវិញ។ សមត្ថកិច្ចក៏បានបញ្ជាក់ថា ឡាននេះមិនទាន់បញ្ចប់នីតិវិធីនៅឡើយទេ។ តើករណីនេះយ៉ាងដូចម្ដេចដែរ បើម្ចាស់ឡានគ្រាន់តែជួលឲ្យចិនជិះធម្មតានោះ?។គិតមកទល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ ឡានដែលបានជួលនោះ គឺស្ថិតនៅក្នុងទីតាំងឯកជនមួយកន្លែង តាមបណ្ដោយផ្លូវលេខ៩៩ ម្ដុំវត្តទួល ខណ្ឌឫស្សីកែវ៕a car china rent2 a car scam pet1