» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7651 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697822 នាក់

បើ​អគ្គស្នងការ​នគរបាល​ជាតិ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​ចាត់វិធានការ​បង្ក្រាប​ប​ន​ល្បែង ស៊ីសង​ខុសច្បាប់ ភ្នាល់​ជល់​មាន់នៅ ក្រោយ​ផ្ទះសំណាក់ ភូមិ​យើង នៅ​អ​ន្ង​ង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទេ គ្មាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ​ដែនដី ណា​ម្នាក់​ហ៊ាន​ក្អក​ទេ​!


​ត្បូងឃ្មុំ៖​មានការ​កត់សម្គាល់ថា​ប​ន្ទា​ប់​ពី​គេហទំព័រ មាតុភូមិ និង​គេហទំព័រ​ផ្សេងៗ​ជាច្រើន ទៀត​បាន​ចេញផ្សាយ​ព្រោងព្រាត​ស្តីអំពី​សកម្មភាព​នៃ​ការ បើក​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ ១​កន្លែង ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ជ្រៃ ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃុំ មក​ប្រជាពលរដ្ឋ​រាយការណ៍​អោយដឹងថា សព្វថ្ងៃ​ទីតាំង​នោះបាន​នឹង​កំពុងបើក​ដំណើរការ​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង មាន​ចម្ងាយ ប្រហែល​ជាង​១៥០​ម៉ែត្រ​ពី​ផ្លូ​ជាតិ​លេខ​៨ ក្បែរ​ភូមិគ្រឹះ សម្តេច​ពញា​ចក្រី ហេង សំរិន​ប៉ុណ្ណោះ ដោយមាន​ឈ្មោះ​ស្រ៊ុន​ជា​អ្នក​គ្រប់ គ្រង និង​មាន​មេការ​ធំ​ឈ្មោះ​ណា​ង ជា​អ្នក​ចេញមុខ​កាង​បន​ល្បែង​ដ៏​ធំ​នេះ ។a net heam

ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​៖ ទីតាំង​ល្បែងស៊ីសង​ខាងលើនេះ​មាន​លេង​អាប៉ោង បៀរ និង​ខ្លាំងជាងគេ គឺ​ល្បែង​ជល់​មាន់​។​ក្នង​១​ថ្ងៃៗ​មាន​អ្នកញៀន​ល្បែង​មាន​ទាំង​ឧកញ៉ាៗ មន្ត្រីរាជការ​ធំៗ ,​ទាហាន ប៉ូលិស​ខ្មែរ​យើង ជិះ​សុទ្ធតែ​ឡាន​ទំនើបៗ​ចូល​ទៅលេង​នៅក្នុង​បន​ល្បែង ចាក់​ភ្នាល់​ស៊ីសង ចាញ់ឈ្នះ​រាប់រយ រាប់ ពាន់​ដុល្លារ​អាមេរិក ស្រែក​ហ៊ោរ​កញ្ជ្រាវ​កងរំពង​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច នៅ​ទី​នោះឡើយ ។

ប្រភពពី​អ្នក ធ្លាប់​ទៅលេង ល្បែង​ជល់​មាន់នៅ​ទីនោះ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ អោយដឹងថា តាម​ដែល​គាត់​ធ្លាប់​ចូលទៅ​លេង គឺ​ខាង​ម្ចាស់​សៃ​វៀន​មាន់នៅ​អន្លង់ ជ្រៃ​ឈ្មោះ ស្រ៊ុន ដែល​គេ​ស្គាល់ និង​ដឹងថា​ជា​សាច់ញាតិ​របស់លោក​អភិបាលរង​ខេត្ត​ត្បូងឃ្មុំ ឈ្មោះ គន់ សុភា និង​ឈ្មោះ​ណា​ង ជា​មេការ​បាន​ប្រាប់ថា សូមកុំ​ព្រួយបារម្ភ​ពី​ការចុះ​ចាប់ ឬ​បង្ក្រាប​ពី​សមត្ថកិច្ច​អី ព្រោះ​ទីតាំង​គាត់​បាន​ចំណាយលុយ​រត់ការ​បង់​អោយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​អស់ហើយ ១​ខែៗ​អស់​រាប់ ម៉ឺន ដុល្លារ ដូច្នេះ​សុំ​កុំ​ព្រួយបារម្ភ​នោះ ។

ជុំវិញ​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​អំពី​ករណី ទីតាំង​ល្បែង​សុ​ី​សង​ខុសច្បាប់​ខាងលើនេះ លោក ប្រាក់ ប៊ុន​ណុន ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ (​លោក បែន រ័ត្ន ស្នងការ ជាប់​បេសកកម្ម​ក្រៅប្រទេស​) បាន​បំភ្លឺ​បញ្ជាក់​យ៉ាងខ្លី​ថា​៖ ខាង​សមត្ថកិច្ច​របស់លោក​មិនមាន​សិទ្ធិ​អាទិ ភាព​ទៅលើ​កាស៊ីណូ​ហ្នុ​ង​ទេ គឺមាន​តែ​ខាង​នាយកដ្ឋាន​គ្រប់គ្រង​បន​ល្បែង និង​ថ្នាក់​ខេត្ត​ជា​អ្នកសម្រេច ឯខាង​កម្លាំង សមត្ថកិច្ច​ចាំតែ​ទទួលបញ្ជា និង អនុវត្ត​ប៉ុណ្ណោះ​? ។ ខាង​ខេត្ត ការិយាល័យ​និពន្ធ គេហទំព័រ មាតុភូមិ បាន​បញ្ជូន​ព័ត៌មាន​ស្តីអំពី​ទីតាំង​បន​ល្បែង​នេះ និង​ស្នើសុំ​ការបំភ្លឺ​បញ្ជាក់​លំអិត អំពី​ច្បាប់​អាជីវកម្ម កាស៊ីណូ និង ចំណាត់ការ​របស់​អាជ្ញា​ធរ​ខេត្ត​ចំពោះ​គោ​លន​យោ បាយ​ភូមិ ឃុំ មាន​សុវត្ថិភាព តាមរយៈ whatsApp ទៅ​លោក គន់ សុភា អភិបាលរង​ខេត្ត ត្បូងឃ្មុំ​ដែរ ប៉ុន្តែ​ពុំមាន​ការឆ្លើយតប​ពន្យល់​ឡើយ ។a ben roit pm army 

ដូច្នេះ​បើ​ផ្អែក​តាម​សេច ក្តី​រាយការណ៍ របស់​ប្រជាពលរដ្ឋ ដែល​ព្រួយបារម្ភ​ពី​សុវត្ថិភាព និង សន្តិសុខ​ក្នុងការ​រស់នៅក្នុង​មូលដ្ឋាន​ព្រោះថា កាលណា​មាន​បន​ល្បែង គឺ ចោរកម្ម កើតឡើង​នៅ​គ្រប់​ទីកន្លែង ពួកគាត់ សូម​សំណួ​ម​ពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មេត្តាជួយ​ចាត់វិធានការ​បំបិទ​ទីតាំង​ល្បែង​សុ​ី​សង​របស់លោក​ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ ភូមិ​យើង នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​នេះ​ចោល​ទៅ ។ ប៉ុន្តែ នៅ​ថ្ងៃទី​១៧ មករា ២០១៩ ការិយាល័យ​និពន្ធ​យើង ទទួល បានការ​រាយការណ៍ តាម​ទូរស័ព្ទ​ពី​មន្ត្រីរាជការ​តូចតាច​ម្នា​ក់នៅ​សាលាខេត្ត ត្បូងឃ្មុំ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់ថា ទាំង ចៅហ្វាយខេត្ត ចៅហ្វាយខេត្ត​រង មេ​ប៉េ​អឺ​ម មេប៉ូលីស​ខេត្ត ត្បូងឃ្មុំ និង​ម្ចាស់​ទីតាំង​បន​ល្បែងស៊ីសង​ដែលមាន​ឈ្មោះ ស្រ៊ុន និង​មេការ​ឈ្មោះ​ណា​ង គឺ​ពួកគេ​មិន​ភ្ញាក់ផ្អើល ឬ ព្រួយ បារម្ភ​អ្វី​ទេ ។

ប្រភព​បន្តទៀតថា មន្ត្រី​ថ្នាក់​ឡូ​ស​ក្នុង​ខេត្ត​ជា ច្រើ​នាក់​និយាយ​បែប​ចំអក​អោយ​ក្រុមអ្នកកាសែត និង​គេហ ទំព័រ​នានា​ដែល​ផ្សព្វផ្សាយ​អំពី​ល្បែង​ជល់​មាន់​នៅក្នុង​ទឹកដី ខេត្ត​ត្បូងឃ្មុំ គឺ​ពួក​អ្នកកាសែត​ទាំងនោះ​អត់​ស្គាល់ និង​យល់ដឹង​ស៊ី​ជំរៅ​ថា ទឺ​កដី​ត្បូងឃ្មុំ អ្នកដឹកនាំ​ភាគច្រើន​ពោរពេញ ទៅដោយ​សែស្រឡាយ សាច់ញាតិ សម្តេច និង សាច់ញាតិ​មន្ត្រី ជាន់ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល ចឹ​ង​ហើយ​ទីតាំង​បន​ល្បែងស៊ីសង ជល់​មាន់​នោះ​ទៀតសោត​ក៏​ស្ថិតក្នុង​ដី​របស់​កុង្សីយ៍​ក្រសួង​សង្គមកិច្ច ជាប់​ខ្សែស្រឡាយ​សម្តេច​ពញា​ចក្រី​ថែមទៀត ដូច្នេះ​ត្រឹម​ថ្នាក់​ចៅហ្វាយខេត្ត ម៉េច​ហ៊ាន​បង្ក្រាប​ចេះតែ​លំៗ យករួចខ្លួន​ម៉ា​គ្រាៗ​ទៅ​កុំ​ខ្វល់​រឿង​កាសែត​ផ្សាយ​ច្រើនពេក​។

ចឹ​ង​មែន​នោះ​បើ​ពុំមាន​បទបញ្ជា​ពី លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​សម្តេច​ក្រឡាហោម ស ខេង ដាក់ចេញ​វិធានការ​ក្តៅ​ដើម្បី​ចាត់ការ​ទៅលើ​បន​ល្បែងស៊ីសង ជល់​មាន់​ដ៏​កក្រើក​នៅ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ទេ គឺ​គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​សៃ​វៀន​មាន់​ជល់​លោក ស្រ៊ុន និង មេការ​ឈ្មោះ​ណា​ង​នេះ​ទរ Sic! ។​

ពិតជា​មិនធម្មតា​មែន លោក​ស្រ៊ុន បើក​សង្វៀនមាន់​ជល់បាន​ខ្លាំង​ជាង​សៃ​វៀន​មាន់​របស់លោក ហ៊ុន ជា ក្មួយ​សម្តេច​តេ​ជោ​នៅ​អរិយ​ក្សត្រ ស្រុក ល្វាឯម ខេត្តកណ្តាល​ដែល​ត្រូវ​សមត្ថកិច្ច​ខេត្តកណ្តាល ចេញ មុខ​បង្ក្រាប​ឈូស​បំផ្លាញចោល​ទីតាំង​តុលាការ កាត់ទោស​មាន់​ជល់ ដោយ​កាត់​ក្បាល ហើយ​សម្តេច​តេ​ជោ​បញ្ជា​អោយ​តាម​ចាប់​បងថ្លៃ លោក ហ៊ុន ជា ដាក់គុក​ទៀត ។ ចាំ​មើលថា តើ​លោកនាយ​ឧ​ត្ត​ម សេនិយ៍ នេ​ត សាវឿន និង​សម្តេច​ក្រឡាហោម ស ខេង លោក​ទាំងពីរ​សម្ងំស្ងៀម ឬ រង់ចាំ​បញ្ជា​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​ទើប​ចាត់ការ​? ។ ការិយាល័យ​និពន្ធ​យើង មិនអាច​អាច​សុំ​ការបំភ្លឺ​ពី​លោក​ស្រ៊ុន និង លោក ណា​ង​បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ៕ ដោយ : សុផល Tel : 012 953 824 / 093 28 18 11a anlonga a anlonga1 a anlonga2 a anlonga3  
​