» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8774 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698945 នាក់

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ស្នើ​ពិនិត្យ​រយៈពេល​៣​ខែម្តង​រក​គេហទំព័រ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ក្នុងពេល​សមាគមន៍​កាសែត​ស្នើ​កុំ​ឲ្យ​មានការ​គម្រាម​


​ភ្នំពេញ​៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​សាមញ្ញ​ប្រចាំ​ស​ប្តា​ហ៏​ថ្នាក់ដឹកនាំ ក្រសួង​ព័ត៌មាន ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០២១ ដែលមាន​ការចូលរួម​ជុំ​ផ្ទាល់ និង​តាមរយៈ​ប្រព​ន្ធ័ Zoom ជា​លក្ខណៈ​Hybrid ផ្តល់​អនុសាសន៍​ដល់ ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ឲ្យ​៣​ខែម្តង​ពិនិត្យ តើ​មាន​គេហទំព័រ​ប៉ុន្មាន និង​ឈ្មោះ​អ្វីខ្លះ​? ដែល​បាន​និយាយ ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​អំពី​អ្វី និង​ប៉ុន្មាន​ដង​? ។​a jour2 

​លោក​រដ្ឋមន្ត្រី បញ្ជាក់ថា ក្រុមប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ ជា​ក្រុម ដែល​ពិនិត្យមើល​តែ​ពី​ដំណឹង​ដែល​បំពុល ព័ត៌មាន​ដែល​មិន​ពិត បំភ្លៃ​សង្គម គឺ ខុសពី គណ​:​កម្ម​ការតាមដាន​វាយតំ​លៃ​និង លើកសរសើរ​ក្រមសីលធម៌ វិជ្ជា ជីវ​:​សារព័ត៌មាន ។​គោលបំណង​នៃ​ការបង្កើត​គណ​:​កម្ម​ការ​នេះ​ឡើង​គឺ ដើម្បី​ជាការ​លើក​នូវ​តំលៃ សីលធម៌ និង​តំលៃ​តូ​នាទី​សង្គម របស់​អ្នកសារព័ត៌មាន ឡើងវិញ ។ គណ​:​កម្ម​ការ ក៏​មិនមែន​វាយតំ​លៃ​គ្រប់​អត្ថបទ​នោះទេ គឺ​ពិនិត្យ​នៅពេល​មាន​បញ្ហា ហើយក៏​មិនមាន​សិទ្ធិ ដាក់ទោស​កំហុស​ដល់​អ្ន​ក​សារព័ត៌មាន​នោះទេ ។​

​ដោយឡែក​នៅ​ថ្ងៃទី​៦​កញ្ញា​នេះដែរ​សមាគម​អ្នកកាសែត​កម្ពុជា​(CamboJA) បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការសោកស្ដាយ​យ៉ាងខ្លាំង ដែលមាន​អ្នកសារព័ត៌មាន​ពីររូប បាន​រង​នូវ​ការបំភិតបំភ័យ ក្នុងពេល​ពួកគាត់​ចុះ​យក​ព័ត៌មាន​ពី​ករណី​ជម្លោះដីធ្លី​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​ក្នុង​ខេត្តកណ្ដាល​។ CambodJA ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៤ ខែកញ្ញា កន្លងទៅនេះ លោក ពក ខឺ​យ អ្នក​ហាត់​ការ​នៅ​សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​(VOD) បាន​ចុះ​ទៅយក​ព័ត៌មាន​នៅ​កន្លែង​មាន​ជម្លោះដីធ្លី​ក្នុង​តំបន់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ស្ថិត​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​នៅ​ទីនោះ ក្រុម​ប្រជាពលរដ្ឋ​បានធ្វើ​សន្និសីទកាសែត ឆ្លើយតប​នឹង​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តកណ្តាល​ស្តីពី​ការបិទទ្វារ​ទឹក និង​កាយ​ផ្តាច់​ផ្លូវ​ទំនប់​៥៤ ដែល​ស្ថិតនៅ​ក្នុងភូមិ​កំពង់​តា​ឡុង​។​

​តាម​ សមាគម​កាសែត លោក ពក ខឺ​យ ត្រូវបាន​កម្លាំង​សន្តិសុខ ដែល​យាម​ការពារ​នៅ​តំបន់ ដែល​ប្រជាពលរដ្ឋ​ធ្វើ​សន្និសីទកាសែត ឯកសណ្ឋាន​ស៊ីវិល ប្រដាប់​ដោយ​វិទ្យុទាក់ទង ជិះ​ម៉ូតូ​ដេញតាម​ពីក្រោយ ពេលដែល​លោក​ធ្វើ​បទ​សម្ភាស​ជាមួយ​អ្នក​តវ៉ា ហើយ​ត្រលប់មក​ការិយាល័យ​ព័ត៌មាន​វិញ​។ ទីបំផុត អ្នកកាសែត​ហាត់​ការ​រូបនេះ មិន​ត្រូវបាន​ឃាត់ខ្លួន​អ្វី​ឡើយ ខណៈដែល​អ្នកគ្រប់គ្រង​ទូរទស្សន៍​អន​ឡាញ​ម្នាក់ទៀត ត្រូវបាន​គេ​ប្រាប់​ដំណឹង​នៃ​ការរារាំង​ជាមុន ជាហេតុ​ធ្វើ​ឲ្យ​លោក​បារម្ភ និង​មិនបាន​ទៅយក​ព័ត៌មាន​កន្លែង​នោះឡើយ​។​

​លោក ណុប វី មាន​នាយក​ប្រតិបត្តិ CambodJA បាន​ថ្លែងថា ការរារាំង ការគំរាមកំហែង​តាមរយៈ​រូបភាព​ផ្សេងៗ​មកលើ​អ្នកសារព័ត៌មាន ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​មកលើ​សេរីភាព​របស់​អ្នកសារព័ត៌មាន ស្ថានភាព​សេរីភាព​បញ្ចេញមតិ​នៅក្នុង​ប្រទេស​កម្ពុជា និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​សិទ្ធិ​ទទួលបាន​ព័ត៌មាន​របស់​អ្នកសារព័ត៌មាន និង​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​អា​ជ្ញ​ធរ​ខេត្តកណ្តាល​មិនទាន់មាន​ប្រតិកម្ម​តប​ត ដូចដែល​អ្នកកាសែត​ទាំងពី​បានលើកឡើង​តាមរយៈ CamboJA នៅឡើយ​។​

​បើ​គិត​ចាប់តាំងពី​ខែមករា ដល់​ដើមខែ​កញ្ញា ឆ្នាំ ២០២១​នេះ CamboJA ឲ្យដឹងថា​មាន​ករណី​បៀតបៀន​មកលើ​អ្នកសារព័ត៌មាន​ចំនួន​៣៨​ករណី ដែល​កើតមាន​លើ​អ្នកសារព័ត៌មាន​ចំនួន​៥៦​នាក់ (​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៤​នាក់​) ដែល​ភាគច្រើន​ជា​ករណី​ចាប់ឃុំខ្លួន និង​ការប្រើ​អំពើហិង្សា​។​
​សមាគម CambodJA ស្នើសុំឲ្យ​មន្ត្រី​ថ្នាក់លើ​នៃ​ក្រសួង​ជំនាញ​របស់​សមត្ថកិច្ច រួមមាន​ក្រសួងមហាផ្ទៃ​ជាដើម ណែនាំ​ទៅដល់​មន្ត្រី​នៅតាម​មូលដ្ឋាន​របស់ខ្លួន ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​អំពី​តួនាទី​ភារកិច្ច​របស់​អ្នកសារព័ត៌មាន គោលការណ៍​សិទ្ធិ និង​សេរីភាព​របស់​អ្នកសារព័ត៌មាន ព្រមទាំង​ទទូច​ឲ្យ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ស្រាវជ្រាវ​រក​សមត្ថកិច្ច ដែល​បាន​រារាំង និង​បង្ក​រូបភាព​គំរាមកំហែង បំភិតបំភ័យ​អ្នកសារព័ត៌មាន យកមក​អប់រំ​ណែនាំ​ឲ្យ​ពួកគេ​ឈប់​ប្រ​ពឹ​ត្ត​សកម្មភាព​ខុសច្បាប់​ទាំងអស់នោះ​ទៀត​៕a jour1 a jour sen sok 

​