» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5110 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695281 នាក់

សង្វៀន​បញ្ជល់មាន់ ខុសច្បាប់​ដ៏​ធំ​សម្បើម​មួយកន្លែង មាន​ចំនួន​០៦​វង់ កំពុងបើក​ដំណើរ​យ៉ាង​រលូន​


​ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី ០៨ មិថុនា ឆ្នាំ​២០២៤ តាម​ប្រភព​ព័​ត៏​មានបាន​រាយការណ៍​ឲ្យ​ដឹងថា សង្វៀន​ស្ថិតក្នុង​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។ សង្វៀន​ជល់​មាន់​ដ៏​ធំ​នេះ ជ្រក​ក្រោម​អំណាច​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ចែវ និ​ត ហៅ មិត្ត ហើយ​គេ​សង្ស័យថា អាចមាន​ការឃុបឃិត​បើកដៃ​ពី​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ផងដែរ ទើប​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មហិមា​របស់លោក មិត្ត នេះ​អាច​ដំណើរការបាន​រាប់​ខែ​កន្លងទៅ​យ៉ាង​រលូន​រហូតមកដល់​សព្វថ្ងៃនេះ​។​a kok bb 

ទីតាំង​ល្បែង​ជល់​មាន់​របស់លោក ចែវ និ​ត ហៅ មិត្ត នេះ​បើក​លេង​នៅលើ​ទី​ទូល​មួយ គ្របដណ្ដប់​ដោយ​ម្លប់​ដើមឈើ​យ៉ាង​ត្រជាក់​ល្ហឹម​។ ទីតាំង​នោះ​នៅក្បែរ​«​វត្ត​ចក​» ស្ថិត​ក្នុងភូមិ ឃុំ​នេះ ។ សង្វៀនមាន់​ដ៏​ធំ​នេះ បើក​លេង​ថ្ងៃ​សៅ​រ៏ និង ថ្ងៃអាទិត្យ​។ សង្វៀន​នេះ​ធំ និង តែមួយ​កន្លែង​ទេ តែ​បើក​ជល់​រហូតដល់​០៦​វង់ (៦​សង្វៀន​ស្មើនឹង​៦​គូ​)​។ មួយថ្ងៃៗ​មាន​មនុស្ស​រាប់រយ​នាក់​ចូល​លេង ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ឡើយ​។​ម្ចាស់​សង្វៀន​នេះ​ធានា​សុវត្ថិភាព ដោយ​អះអាង​ប្រាប់​អ្នកលេង​ថា «​បាន​បង់លុយ​គ្រប់​ស្ថាប័ន​សមត្ថកិច្ច និង គ្រប់លំដាប់​ថ្នាក់​» ដូច្នេះហើយ​ទើប​អ្នក​ដែល​ចូលចិត្ត​ល្បែង​ជល់​មាន់​នេះ នាំគ្នា​មកពី​ចម្ងាយ តាម​បណ្ដា​ស្រុក​ផ្សេង ហើយ​ក៏មាន​អ្នកខ្លះ​មកពី​ខេត្តពោធិសាត់​ផងដែរ សម្រុក​ទៅលេង​នៅ​សង្វៀនមាន់​របស់​មន្ត្រី​យោធា​នេះ​។​

​បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្ដែង​ទៅលើ​សកម្មភាព​ប្រព្រឹត្ត​ល្បែងស៊ីសង នៅក្នុង​សង្វៀនមាន់​របស់​មន្ត្រី​យោធា​ឈ្មោះ មិត្ត ខាងលើនេះ គេ​ឃើញ​មាន​មនុស្ស​រាប់រយ​នាក់ ស្រែក​កងរំពង​នៅក្នុង​ក្រោម​ម្លប់ឈើ​យ៉ាង​ត្រជាក់​។​ឯ​អ្នកលក់ដូរ​នំចំណី បាយទឹក ក៏​សប្បាយ​និង​ប្រមូល​លុយ​ពី​សង្វៀនមាន់​នេះដែរ ដែល​មើលទៅ​ហាក់​មាន​«​សុខសន្តិភាព​» សម្បើម​ណាស់ ។​​តាម​ការកត់សម្គាល់ កិច្ចប្រតិបត្តិការ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​នេះ សមត្ថកិច្ច​តែងមាន​ការ​ភ្ញាក់រលឹក​ដុតដៃ ដុតជើង​តែមួយ​ចម្អិន​កំពឹស​ប៉ុណ្ណោះ នៅពេល​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ឬ ប្រមុខ​រាជរដ្ឋាភិបាល​ស្រែក​ចេញ​បញ្ជា​ឲ្យ​បង្ក្រាប​បន​ល្បែងស៊ីសង​ខុសច្បាប់​។ ប៉ុន្តែ​កិច្ច​ប្រតិ​ប​តិ្ត​ការ​របស់​សមត្ថកិច្ច​នេះ ហាក់​កម្រើក​ត្រិ​ម​មួយ​ដង្ហើមចង្រិត​ក៏​រលត់​ដង្ហើម​ផុត​ទៅ​។ ពោល កិច្ចប្រតិបត្តិការ​នេះ​ហាក់​ធ្វើឡើង​គ្រាន់តែ​ល្អមើល ដើម្បី​រាយ​ការ​ណ៏​ជូន​ថ្នាក់លើ​តែប៉ុណ្ណោះ​។

​ជាក់ស្ដែង ដូចជា​សង្វៀន​ជល់​មាន់​ដ៏​ធំ​មហិមា នៅ​ស្រុក​មោង​ឬ​ស្សី នេះ ដែល​ជ្រក​ក្រោម​ស្លាប​សមត្ថកិច្ច និង ក្រោម​អំណាច​ផ្ទាល់​របស់​មន្ត្រី​យោធា​ឈ្មោះ ចែវ និ​ត ហៅ មិត្ត នេះ​គឺជា​ឧ​ទា​ហរ​ណ៏​ស្រាប់​។ សង្វៀន​នេះ​បើក​លេង​យ៉ាង​គគ្រឹក​គ​គ្រែង ច្រើន​ខែ​កន្លងមកហើយ តែ​ពុំ​ដែលមាន​សមត្ថកិច្ច​ឬ​អាជ្ញាធរ ចុះ​បង្អើល​ម្ដងណា​ទេ​។ យោងតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព គេ​រង់ចាំ​មើលថា តើ​លោកស្នងការ​នគរបាល​ខេត្ត ក៏ដូចជា​អាជ្ញាធរ​ឃុំ ស្រុក ខេត្ត ដឹកនាំ​ដិ​យ​លោក​សុខ​លូ​មាន​វិធានការ​បែបណា ចំពោះ​សង្វៀនមាន់​ដ៏​ធំ​រប​ស់ដ​ង្វៅ​មាន់​ជល់ ឈ្មោះ និ​ត ហៅ មិត្ត នៅ​ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី នេះ ?a kok bb1 

​