» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7698 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697869 នាក់

ថ្មីៗ​នេះ​គេ​ឃើញ​កាំកុងត្រូល​របស់លោក​ម៉ក់​ពេ​ជ្ជ​រឹទ្ធ​សកម្ម​តាម​ព្រុំដែន​តែ​យឺត​ពេល​ទៅហើយ​!

 

​ខេត្តស្វាយរៀង ៖​ថ្មីៗ​នេះ​គេ​បានឃើញ​មន្ត្រី​កាំកុងត្រូល​ដឹកនាំ​ដោយ​លោក​ប្រតិភូ​ម៉ក់​ពេ​ជ្ជ​រឹទ្ធ​​ដែល​ច្បាប់​ប្រគល់​ភារកិច្ច​ឲ្យ​ទទួល​ខុល​ត្រូវ​ខាង​សុវត្ថិភាព​ចំណីអាហារ​ហាក់​បៅ​ដូចជា​រស់​ត្រកៀក​ធ្វើ​ការងារ​ខុសពី​មុន​ដែល​ងាប់ស្តូក​។a cam trol2

ជាកស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​គេ​ឃើញ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បាន​បាន​ចុះ​ពិនិត្យ​ទំនិញ​នាំចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង​កំពង់​ស្ពាន ស្ថិតនៅ​ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត បាន រកឃើញ​សារធាតុ​គីមី​បូរ៉ា​ក់ នៅលើ​សាច់មាន់ និង​ដាក់​ក្នុង​នំ​ស្នូល​សណ្តែក ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន ប្រាប់​កាសែត​ថា លទ្ធផល​ក្រោយ​ចុះ​អនុវត្ត ការងារ មន្ត្រី​ជំនាញ​យើង​បាន​ដកហូត​នំ​ស្នូល​សណ្តែក​បន្ទះ​ចំនួន​៣​គីឡូក្រាម មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ា​ក់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់ សុខភាព​ប្រជា ពលរដ្ឋ និង​ដកហូត​ពងមាន់​ចំនួន​៩០០​គ្រាប់ សាច់មាន់​ចំនួន​២០​គីឡូក្រាម ដែល​ច្បាប់​ហាមឃាត់​មិន​អនុញ្ញាតិ​នាំចូល​នូវ​សាច់សត្វ ចំណីអាហារ ដែលមាន​ដើមកំណើត​ពីស​ត្វ និង​ស៊ុត​សត្វ​តាម​ច្រករបៀង​ពី​ប្រទេសជិតខាង​ក៏ប៉ុន្តែ​ឈ្មួញ​នៅតែ​លួច​នាំចូល​ខុសច្បាប់​ដដែលៗ ។​

​លោក​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង បាន​បន្ថែមថា ទំនិញ​ខុសច្បាប់​ទាំងនោះ មន្ត្រី​យើង​ធ្វើការ​ដកហូត​រួច​យកទៅ​កម្ទេច ចោល​ភ្លាមៗ​ផងដែរ​។ ព្រោះ​សារធាតុ​បូរ៉ា​ក់​នេះ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ដូចជា ខូច​ក្រពះ​ពោះវៀន ក្រលៀន និង​អាច​បង្ក​ទៅជា​មហារីក ធ្វើឱ្យ​បែក​ឈាម​តាម​រោម​យ៉ាងធ្ងន់ធ្ងរ​អា​ច​ស្លាប់​បាន បើ​បញ្ជូនទៅ​សង្គ្រោះ​មិនទាន់​ពេល​។​ប៉ុន្តែ​សម្រាប់​ការងារ​ត្រួតពិនិត្យ​តាម​ព្រុំ​ដែល​ដែល​ធ្លាប់​ទទួលបាន​សក្ការៈ​ដាក់​ហៅ​ប៉ៅ​ច្រើ​ជាង​ចូល​រដ្ឋ​និង​ទប់ស្កាត់​ទំនិញ​គ្មាន​គុណភាព​លែងមាន​ត​ម្លែ​ទៀតហើយ​។​

កាលពី​យប់​ថ្ងៃទី​១១​មករា​ឆ្នាំ​២០១៩​សម្តេច​តេ​ជោ​ហ៊ុនសែន​ថ្លែង​ក្នុង​ពិធី​ជួប​អ្ន​កាសែត​ប្រចាំឆ្នាំ​បង្ហាញថា​មន្ត្រី​កាំកុងត្រូល​និង​ស្ថាប​ន័​ផ្សេង​ក្រៅពី​គយ​និង​នគរបាល​អន្តោប្រវេសន៍​លែង​ឲ្យ​មា​នវ​ត្តា​មាន​ទៀតហើយ​។​

​សម្តេច​តេ​ជោ​នាយ​រក​ដ្ឋ​មន្ត្រី បានប្រកាស​ឲ្យ ដឹងថា សម្តេច​តេ​ជោ​បានសម្រេច​បញ្ចប់​រឿងរ៉ាវ​មួយ​ដ៏​សំខាន់​ជាមួយ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ចាប់ពីពេលនេះ​តទៅ​នៅតាម​ច្រកព្រំដែន​ទាំងអស់ គឺ​មិន​ឲ្យ​មាន​ផ្នែក​ណា​ផ្សេង​ក្រៅតែពី “​នគរបាល​អន្តោប្រវេសន៍ និង​គយ “ តែប៉ុណ្ណោះ​។ ភ្នាក់ងារ​ដទៃៗ​ទៀត រួមទាំង​កាំកុងត្រូល គឺ​ត្រូវ​ដកចេញ​អោយអស់​។ ទន្ទឹមនឹងនោះ ក៏ត្រូវ​បញ្ចុះតម្លៃ​ស្កែ​ន (Scan) ទំនិញ​ផងដែរ ដើម្បីអោយ​អ្នករកស៊ី​ទទួលបាន​ផលចំណេញ​កាន់តែច្រើន​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានបញ្ជាក់​ច្បាស់​ថា​ការអនុវត្ត​បែបនេះ គឺ​ដើម្បី​ចូលរួមចំណែក​ក្នុងការ​លុបបំបាត់​ភាព​អសកម្ម​ផ្សេងៗ និង​អំពើរ​ពុករលួយ​ជាដើម និង​ម្យ៉ាងវិញទៀត​គឺ​បាន​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​ពាណិជ្ជករ និង​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ប្រកប​អាជីវកម្ម​ផងដែរ​។ ទន្ទឹម​និង​នេះ គឺ​នឹង​ជួយ​អោយ​សេដ្ឋកិច្ចជាតិ​មាន​ដង្ហើមរស់​បាន​ដោយ​ស្រួល​ទៀតផង​។​a cam trol3 a cam trol1 a da hun8 

​