» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10383 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700554 នាក់

សំណូមពរ​ឯកឧត្តម​ឱម យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ធ្វើ​អធិការកិច្ច លើ​ករណី​បាត់បង់​ថវិការដ្ឋ​រាប់រយ​លាន​រៀល​ចំពោះ​អាជីវកម្ម​សាឡាង​ចម្លង​ដរ​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច​ផង​!


កំពង់ឆ្នាំង​៖​តើ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​និង​សាខា​ពន្ធដា​ខេត្តកំពង់ឆ្នាំង​មាន​វិធានការ​បែបណា​ចំពោះ​ការខាតបង់​ថវិការ​រដ្ឋ​ជាង​៥៩​លាន​រៀល​ថ្លៃ​បង់ពន្ធ​អាជីវកម្ម​កាណូត​ដរ​ទទឹង​កំពង់ចម្លង​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច សម្រាប់​ឆ្នាំ -២០១៧-២០១៨​។​a sun si 

​ប្រភពពី​ម្ចាស់​អាជីវកម្ម​កាណូត​ដរ​ទទឹង​កំពង់ចម្លង​កំពង់​ក្ដារ​ស្រុក​កំពង់ត្រឡាច​ឈ្មោះ​ញ៉ែម សា​វន ប្ដី​ឈ្មោះ​តា​គង់ បានអោយដឹងថា រូបគាត់​បាន​ទៅសុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ចម្លង​ដរ​នៅ​តំបន់​កំពង់​ក្ដារ​នោះ​ដោយ​អាជ្ញាធរ​តម្រូវអោយ​គាត់​ត្រូវ​បង់ថ្លៃ​អាជីវកម្ម​ក្នុង​ទំ​ហ៊ំ​ទឹកប្រាក់​ជាង​១៧៧​លាន​រៀល​។ ក្នុងនោះ​គាត់​បាន​បង់ពន្ធ​បាន​ជាង​១០០​លាន​រៀល​ហើយ​នៅសល់​ត្រឹ​ន​តែ​ជាង​៥៩​លាន​រៀ​ត​ទៀត​ទេ​នឹងត្រូវ​បង់​បញ្ចប់​ហើយ​។

ប៉ុន្តែ​ដោយសារ​អាជ្ញាធរ​បើក​មាន​អ្នកផ្សេង​បាន​ទិញ​ឬ​ធ្វើ​សាឡាង​ថ្មី​មក​រត់ដរ​ប្រជែង​ជាមួយ​គាត់​ចំនួន​ពី​៤​ទៅ​៥​ម្ចាស់​ទៀត​ធ្វើ​ឲ្យ​ផែនការ​រកស៊ី​គាត់​ខាតបង់​។​អ្ន​កិ​ចូលមក​រកស៊ី​ថែម​ថ្មី​ទៀត​មាន​ម្ចាស់​សាឡាង​នៅ​ភូមិ​ក្បាលកោះ​ឈ្មោះ​ម៉ៅ ណន​និង​២​នាក់​ទៀត នៅ​ព្រែក​កន្លង​និង​១​ម្ចាស់​ទៀត​នៅ​កណ្ដាល​ភូមិ​កំពង់​ក្ដារ​ដែល​មិនបាន​បង់ពន្ធ​ឲ្យ​អាជ្ញាធរ​ដូច​គាត់ ធ្វើអោយ​គាត់​បាត់បង់​ចំណូល​ត្រូវ​បង់ពន្ធ​។​ឈ្មោះ​ញ៉ែម សា​វន ប្ដី​ឈ្មោះ​តា​គង់ គាត់​បាន​ប្ដឹង​អោយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ជួយ​អន្តរាគមន៍​ទប់ស្កាត់ ប៉ុន្តែ​បែ​ជា​មិន​ជួយ​មាន​វិធានការ​ទប់ស្កាត់​អ្វី​ឡើយ​។ ដូច្នេះ​គាត់​ថា​គាត់​មិនមាន​លទ្ធភាព​បង់​បន្ត​ទៀត គឺ​ឈប់​បង់​តែម្ដង​។​

​ចំណែក​ម្ចាស់​សាឡាង​ម្នា​ក់នៅ​ភូមិ​ក្បាលកោះ​ឈ្មោះ​ម៉ៅ ណន​ដែលមាន​សាឡាង​ចម្លង​ដរ​នៅ​ខាងជើង​គាត់​ចំណុច​ព្រែក​យួន​បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​អោយដឹងថា គាត់​មាន​សាឡាង​១​រត់​ឈ្នួល​នឹង​គេ​ដែរ​។ គាត់​មានបំណង់​ចង់ទៅ​សុំច្បាប់​ធ្វើ​អាជីវកម្ម​ពី​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​ដែរ​ប៉ុន្តែ​ត្រូវបាន​ខាង​អាជ្ញាធរ​ស្រុក​កំពង់ត្រឡាច​ប្រាប់ថា​មិនចាំបាច់​ទេ​ចាំ​គេ​មក​ធ្វើ​ច្បាប់​អោយ​ក៏បាន​ដែរ​។​​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់​និង​ដាក់​ការសង្ស័យថា​ប្រហែល​ជាមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើពុករលួយ​ឬ​ជា​ឆ្នាំងបាយ​របស់​អាជ្ញា​ស្រុក​កំពង់ត្រឡាច​ផងដែរ​ក៏​ថា​បាន​។​

​ចំណែក​ប្រភព​មួយទៀត​ដែល​បែកធ្លាយ​ពី​សាលាខេត្ត​កំពង់ឆ្នាំង​បាន​ទម្លាយ​អោយដឹងថា ចំពោះ​បំណុល​ដែល​ម្ចាស់​អាជីវកម្ម​កំពង់ចម្លង​កំពង់​ក្ដារ​ឈ្មោះ​ញ៉ែម សា​វន​ប្ដី​ឈ្មោះ​តា​គង់នៅ​ជំពាក់​ខេត្ត​ចំនួន​ជាង​៥៩​លាន​រៀល​នោះ​ខាង​នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​បាន​នឹង​កំពុង​ដាក់​ផែនការ​ប្រជុំពិភាក្សា​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ថវិការដ្ឋ​ថ្នាក់​ខេត្ត​នៃ​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​​ដើម្បី​លើក​គម្រោង​ស្នើសុំ​ទៅ​គណៈកម្មការ​គ្រប់គ្រង​ថវិការ​រដ្ឋ​ថ្នាក់ជាតិ​លប់​បំណុល​នេះ​ចោល​ព្រោះ​ទារ​មិនបាន​។​

​ប៉ុន្តែ​រឿងនេះ​ក៏ត្រូវ​បាន​រង​ការរិះគន់​ពី​សំណាក់​មហាជន​ទូទៅ​យ៉ាង​ចាស់ដៃ​ផងដែរ​ចំពោះ​ភាពកំសោយ​របស់​អាជ្ញាធ​រ​និង​មន្ទីរជំនាញ​ហិរញ្ញវត្ថុ​ខេត្ត ដែល​បាន​បណ្ដែត​បណ្ដោយអោយ​កើតមាន​ភាព​រញ៉េរញ៉ៃ​បង្កអោយមាន​ការខាតបង់​ដល់​ចំណូល​ថវិការដ្ឋ ។​​ទង្វើ​បែបនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើការ​រិះគន់​និង​ដាក់​កា​រស​ង្ស័​ថា​ពិតជា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​(​កន្ទេល​ធំ បន្លំ​ដេក​) ដូចនេះ​ស្នើ​ឯកឧត្តម​ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​មេត្តា​ចាត់វិធានការ​ជាបន្ទាន់​ទាន់​នៅ​ក្ដៅៗ​ទាន​!​។​។​a ky salang a ky salang1 a ky salang2 

​