» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8944 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699115 នាក់

លោក​សូ​ម៉ា​រ៉ា​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដក​ពី​រដ្ឋលេខាធិការ​តម្លើង​តួនាទី​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ដេកចាំ​ការងារ​?!

​រាជធានី​ភ្នំពេញ ៖​រាជរដ្ឋាភិបាល​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​កាលពីពេល​ថ្មីៗ​កន្លងមកនេះ​បាន​រើរុះ​រដ្ឋមន្ត្រី​ពីររូប​ក្រោម​មូលហេតុ​ពង្រឹង​ប្រសិទ្ធិភាព​ការងារ​។​រដ្ឋមន្ត្រី​ពីររូប​នោះ​គឺ​លោក​សុខ​សុ​កេ​ន​កូនប្រុស​សព​សម្តេច​វិបុល​បញ្ញា​សុខ​អាន​និង​ជា​កូនប្រសារ​ឯកឧត្តម​ចម​ប្រសិទ្ធ​ទីប្រឹក្សា​ព្រះមហាក្សត្រ​ត្រូវបាន​ផ្ទេរ​ឲ្យ​មក​ធ្វើការ​ការ​អធិការកិច្ច​ជំនួស​លោក​ហួត​ហាក់​ដែល​ត្រូវ​ទៅធ្វើ​ការ​ការ​ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​វិញ​។​a somara 

មុន​មាន​ការផ្ទេ​ផ្ទូ​នេះ​នៅ​ក្រសួងទេសចរណ៍​ផ្ទុះ​ចេញ​បាតុភាព​ប្រតិកម្ម​ពី​មន្ត្រី​រាជ​ការមិនសប្បាយចិត្ត​ចំពោះ​លោក​សូ​ម៉ា​រ៉ា​ដែលជា​រដ្ឋលេខាធិការ​ក​រ​សួង​ទេសចរណ៍​ថា​ឱបក្រសោប​ការងារ​ងារ​និង​បក្ខពួក​។​ឡូ​វ​ចូលដល់​សម័យ​លោក​ហួត​ហាក់ជា​រដ្ឋមន្ត្រី​លោក​សូ​ម៉ា​រ៉ា​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​ជើងចាស់​តាំងពី​ឆ្នាំ​១៩៨០​នៅ​មន្ទីរ​គណ​ចាត់តាំង​ម​ជ្ឈឹ​ម​ជំនាន់​លោកតា​សាយ​ភូ​ថង​ជា​លេខា​គណ​លេខា​ម​ជ្ឈឺ​ម​បក្ស​ជា​ប្រធាន​រហូតដល់​លោកស្រី​ម៉ែន​សំអន​។​

នៅក្នុង​សម័យ​រាជរដ្ឋាភិបាល​ក្រោយ​ឆ្នាំ​១៩៩៣​រហូតមក​ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សម្តេច​សាយឈុំ​និង​សម្តេច​វិបុល​បញ្ញា​សុខ​អាន​ធ្វើការ​ជា​មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ត្រូវបាន​លោក​ហួត​ហាក់​សម្រួល​ចេញពី​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ហើយ​កាលពីពេល​ថ្មី​នេះ​។​សម្តេច​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​បានទូល​ថ្វាយ​ស្នើរ​តម្លើង​តួនាទី​លោក​សូ​ម៉ា​រ៉ា​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ដែល​ដេក​រង់ចាំ​នាយករដ្ឋមន្ត្រី​ប្រើ​។​

ជាក់ស្តែង​កាលពី​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​បានចេញ​សេចក្តីសម្រេច​ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ចំនួន ៦​រូប​។​
​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បានសម្រេច​៖១. ឯកឧត្តម ផៃ ប៊ុន​ឈឿន​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចការ​បរិស្ថាន​២. ឯកឧត្តម ជា​បូរ៉ា​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចការ​ទេសចរណ៍​

៣. ឯកឧត្តម ប្រាក់ សំអឿន​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចការ​ទំនាក់​ទំនងជា​មួយ​សង្គម​ស៊ីវិល និង​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​៤. ឯកឧត្តម សរ សុវណ្ណ​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចការ​ដែនដី នគររូបនីយកម្ម និង​សំណង់​។៥. ឯកឧត្តម ជា តារា​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ចការ​អតីតយុទ្ធជន​។៦. ឯកឧត្តម សូ ម៉ា​រ៉ា​ទទួលបន្ទុក​ជួយ សម្តេច​មហា​បវរ​ធិបតី​នាយករដ្ឋមន្ត្រី ក្នុង​កិច្ច​ការដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។​

​ប្រការ​២..​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទទួល​អនុវត្ត​បន្ថែម​នូវ​ការងារ​ផ្សេងទៀត ដែល​នាយករដ្ឋមន្ត្រី​ប្រគល់ជូន​។​​ប្រការ​៣..​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ១​រូបៗ មាន​ជំនួយការ ៤​រូប ក្នុងនោះ ១​រូប មាន​ឋានៈ​ស្មើ អគ្គនាយក ១​រូប មាន​ឋានៈ​ស្មើ អគ្គនាយករង និង​២​រូប មាន​ឋានៈ​ស្មើ ប្រធាន​នាយកដ្ឋាន​។​

​ប្រការ​៤..​បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍​។​​ប្រការ​៥..​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ​គ្រប់​ក្រសួង ស្ថាប័ន ត្រូវ​ទទួលបន្ទុក​អនុវត្ត សេចក្តីសម្រេច​នេះ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​។​សូមបញ្ជាក់ថា​បើតាម​កា​រ​កត់សម្គាល់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ​មាន​រដ្ឋមន្ត្រី​ប្រ​តី​ភូ​អម​នាយករដ្ឋមន្ត្រី​ប្រមាណ​ជាង​៣០​រូប​តែ​ខ្លះ​មាន​ការងារ​ធ្វើ​ខ្លះ​មាន​ប្រអប់​កាន់តែ​ខ្លួះ​ក៏​គ្មាន​ហើយ​ដេក​រងចាំ​នាយករដ្ឋមន្ត្រី​ប្រើ​ដូច​លោក​សូ​ម៉ា​រ៉ា​ចឹ​ង​ដែរ​?៕a somara1 a somara2 

​