» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5512 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695683 នាក់

លោក​ឧត្តមសេនីយ៍ភឺន ផល្លា​ដែល​ល្បីល្បាញ​រឿង​បំពាន​ដីធ្លី​ប៉ាវ​បាយ​អ្នកសារព័ត៌មាន


​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ភឺន​ផល្លា​ជំនួយការ​សម្តេច​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ឯកឧត្តម​យូ សិរីវុឌ្ឍ​ក្រុមការងារ​ពិសេស​របស់​សម្តេច​ហ៊ុន សែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប៉ាវ​បាយ​អ្ន​កាសែត​ប្រមាណ​២០០​នាក់​កាលពី​រាត្រី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២២​។​ដោយ​ធ្លាប់​ត្រូវ​អ្ន​កកាសែត​រស​សេរ​រិះគន់​រឿង​រំលោភ​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ​នៅ​ឃុំ​អរិយ៍​ក្សត្រ​ស្រុ​កល្វាឯម​ខេត្តកណ្តាល​លោក​ឧ​ត្ត​ម​សេនីយ៍ ភឺន ផល្លា​បាន​បានស្នើ​សុំ​ឲ្យ សរសេរ​ព័ត៌មាន​ទាំង​ល្អ​និង​មិនល្អ​ដើម្បី​ចូលរួម​ធ្វើការ​កែលម្អ​ក្នុងន័យ​ស្ថាបនា​អភិវឌ្ឍន៍​សង្គម​ឲ្យ​រីកចម្រើន​។​a pheun eat1 

លោក​ភឺន​ផល្លា​បានធ្វើ​ការណែនាំ​ដល់​អ្នកសារព័ត៌មាន​តា​ម​អន​ឡាញ​មួយចំនួន​សូម​ចូលរួម​គោរព​ទៅតាម​វិជ្ជាជីវៈ​ព័ត៌មាន​អោយបាន​ត្រឹមត្រូវ ត្រូវគោរព​សិទ្ធិ​អ្នក​ដ៏​ទៃ មិនមែន​ចេះតែ​ផ្សាយ​តាមចិត្ត​នោះទេ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ភឺន​ផល្លារ​ក៏បាន​យកសារ​ដ៏​សំខាន់​មួយ​របស់​ប្រមុខ​ដឹកនាំ​សម្តេច​ហ៊ុនសែន​សម្រាប់​អ្នកសារព័ត៌មាន​មក​ប្រកាសថា​«​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ​កុំ​ភ្លៃ​ការពិត​»​។​

​សម្រាប់​លោក យូ សិរីវុឌ្ឍ​វិញ​បាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ឱ្យ​បន្ត​ប្រឹងប្រែង​បំពេញការងារ​របស់ខ្លួន​ឈរលើ​ភាព​សុច្ចរិត ផ្សាយ​ការពិត​ប្រកបដោយ​ក្រមសីលធម៌ វិជ្ជាជីវៈ ដោយ​គោរព​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ «​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​»​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​សុខា​ដែលជា​ប្រធាន​ក្លិប​អ្នកកាសែត​ឯករាជ្យ​វិញរ​បាន​សំណូមពរ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់​នូវ​ចំណុច​មួយចំនួន​ដូច​ខា​ក្រោម​៖-​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរ​រួម​ថែរក្សា​សន្តិភាព តាមរយៈ​ការផ្សព្វផ្សាយ​អ្វី​ដែលជា​ការពិត​។ ក្នុងនោះ ឯកឧត្តម​ក៏​សូមអោយ​អ្នក​សារព័ត៌​ទាំងអស់​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការផ្សាយ​ព័​ត៌​ដែល​ពិត​។​ស្ថាប័ន​ព័ត៌មាន​ទាំងអស់​ត្រូវ​ដើរតួនាទី​ជា​ស្ថាប័ន​ព័ត៌មាន​ពិត គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​សង្គមជាតិ​ពិតប្រាកដ​។​

-​ស្នើអោយ​សារព័ត៌មាន ត្រូវ​ធ្វើជា​ស្ពាន​ចម្លង​ពី​រដ្ឋាភិបាល​ទៅ​ប្រជាពលរដ្ឋ ត្រូវ​ចេះ​ចូលរួម​ជួយ​រិះគន់ ដើម្បី​ស្ថាបនា​រាល់​កំហុសឆ្គង និង​ផែន​ការដែល​បានដាក់​ចេញ នៃ​ក្រសួង​ស្ថាប័ន​នានា ដើម្បី​ធ្វើការ​កែលំអរ​។ គ្រប់​អ្នកនាំពាក្យ​តាម​ក្រសួង​ស្ថាប័ន​ត្រូវតែ​មានការ​ការបកស្រាយ​បំភ្លឺ​ដល់​អ្នកសារព័ត៌មាន​អោយបាន​ឆាប់រហ័ស​ដើម្បីអោយ​ប្រជាពលរដ្ឋ​បានដឹង​ជ្រួតជ្រាប​។​-​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​អំពើ​អសកម្ម​នានា​ក្នុងសង្គម​និង​អំពើពុករលួយ​ផ្សេងៗ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​កម្ពុជា​។​អ្នក​សារព័ត៌​ត្រូវ​ហ៊ាន​បង្ហាញ​ការពិត​។​-​ត្រូវ​ប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ត្រូវ​ហ៊ាន​បង្ហាញ​នូវ​ព័ត៌មាន​ពិតប្រាកដ​។​a pheun eat a pheun eat3 


​