» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11006 នាក់

ម្សិលមិញ 10010 នាក់

សរុប 19982042 នាក់

ទីតាំង​ល្បែងស៊ីសង​កត់​ឆ្នោត​យួន​ដ៏​ធំ យីហោ «V168» និង « K38 » ជា​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ហេង ឡា​លីន ???​លោកនាយ​ឧ​ត្ត​ម សេនីយ៍ សុខ ផល មេ ដឹកនាំ​ក្រុម​បង្ក្រាប​បទ ល្មើស​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅ​ទូទាំង ប្រទេស អត់​ដឹង ឬ​មិន ហ៊ាន​បង្ក្រាប ?


​ភ្នំពេញ ៖ តាម​ការ ផ្សាយ​ព័ត៌មាន​តាម​គេហទំព័រ​ក្នុងស្រុក បាន​ឲ្យ​ដឹងថា មាន​មនុស្ស​ពី ៦​នាក់ ទៅ​៧​នាក់​ជា​អ្នក កាង​ឆ្នោត​យួន​យីហោ « V168 » ដែល​ពួកគេ​អះអាងថា : ជាម​នុស្ស ជំនិតៗ របស់លោក​ផ្កាយ​២ ហេង ឡា​លីន ជា​យោធា​នៅ​អង្គភាព កងពលតូច លេខ​៧០ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង បាននាំគ្នា​ប្រើ​វិធានការ​ច្បាប់​ព្រៃ លួង លោម​ផង និង​គម្រាម​ផង​លើ​ពួក​អ្នករកស៊ី​កត់​ឆ្នោត​យួន​យក​ទឹកតែ ឬ ហៅ ថា​( កំ​រ៉ៃ​) ។​បើ​អ្នកណា​មិន​ព្រម​កត់​កន្ទុយលេខ​ឲ្យ​ខ្លួន​ទេ ពួកគេ​គម្រាម និង​មិន​អនុញ្ញាតិ អោយ​រកស៊ី​កត់​ឆ្នោត និង​កន្ទុយ លេខ​យួន​នៅ​ទូទាំង​រាជ ធានី​ភ្នំពេញ បានជា​ដាច់ ខាត ។a game lotery

ជាក់ស្តែង​កាល ពី​ពេល​ថ្មីៗ​នេះ យោងតាម​ប្រភព បានអោយដឹងថា លោក​ផ្កាយ ២ ហេង ឡា​លីន បាន​បញ្ជា​បក្ខពួក របស់ខ្លួន​ឲ្យ​លើកគ្នា​មក​ទាំង​ហ្វូង​ទៅ​សម្លុត បំបាក់ស្មារតី​អ្នករកស៊ី​កត់​ឆ្នោត​យួន ១​កន្លែង ដែល​មិនមែនជា​កូនកញ្ច្រែង​របស់ខ្លួន ។ ប្រភព​បាន​បន្តថា : ដំបូង​ក្រុម​អ្នកកាង​ល្បែង​ឆ្នោត​យួន របស់ ហេង ឡា​លីន ប្រើ​វិធានការ​លួង លោម បញ្ចុះ បញ្ចូល អោយ​អ្នក​កត់​ឆ្នោត​យួន ឬ​កន្ទុយលេខ យកមក​អោយ ( ឡា​លីន ) គេ​នឹង​ធានា ការពារ​មុខរបរ​រកស៊ី​នៅ​ពីក្រោយ​ខ្នង ។ តែបើ​អ្នកណា មិន​ព្រម​កត់​ឲ្យ​ទេ គឺ​ក្រុមបងធំ ក្រោម​ការបង្គាប់បញ្ជា​ពី​លោក​ផ្កាយ​២ ហេង ឡា​លីន ទៅ​គម្រាម អុក ឡុ​ក អោយ​ភ័យខ្លាច បំបាក់ ស្មារតី និង​បញ្ជា​សមត្ថកិច្ច​ឲ្យ​ចុះមក​ចាប់ បង្ក្រាប​តែម្តង​? ។

នៅពេល​ថ្មីៗ​នេះ ក្រោយពី​ក្រុម​អ្នកកាង​ឆ្នោត​យួន​យីហោ «V168 » របស់លោក​ផ្កាយ​២ ហេង ឡា​លីន ចុះទៅ​គំរាម​អ្នករកស៊ី​ឲ្យ​កត់​ឆ្នោត​យួន​ឲ្យ​ពួកខ្លួន ប៉ុន្តែ​ម្ចាស់​ទីតាំង​នោះ​បដិសេធ មិន​ព្រម​កត់​អោយ ក៏ត្រូវ​បាន​នគរបាល​ចុះបង្ក្រាប​តែម្តង ជាការ ព្រមាន អោយឃើញ​ពី​ឥទ្ធិពល អំណាច​របស់​ឈ្មោះ ហេង ឡា​លីន តើ​ខ្លាំង​ប៉ុនណា គឺថា​ចាប់ គឺ​ចាប់​ហើយ បើ​មិនមែនជា​ដៃគូរ​រកស៊ី ឬ​កូនកញ្ច្រែង​របស់ ផ្កាយ ២ ហេង ឡា​លីន​ទេនោះ កុំ​ចេះតែ​ហ៊ាន​រកស៊ី ? ។ ប្រភពពី​អ្នករកស៊ី​កត់​ឆ្នោត​យួន ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​ឥទ្ធិពល​អំណាច របស់លោក​ផ្កាយ​២​ហេង ឡា​លីន បាន​បញ្ជាក់ថា ៖ ក្រុម​អ្នកកាង​ឆ្នោត​យួន​ដែលមាន​យីហោ « V168 » នេះ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ឈ្មោះ ហ្វី លី​ត និង ឈ្មោះ សេក សុភា​ស់ ហៅ " បារាំង " បាន​អួត ខ្លួន​ថា ជា​ជំនួយការ​លោក​ផ្កាយ ២ យោធា​ឈ្មោះ ហេង ឡា​លីន នៅ​អង្គភាព​កង ពល​តូច​លេខ​៧០ ដើម្បី​ដើរ ប្រមូល​កូន​ក​ញ្ជ្រែ​ង​ឆ្នោត​យួន​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ​ឲ្យ​លោក​ផ្កាយ​ពីរ ។

ដោយឡែក​តាម​អ្នក​ធ្លាប់​ស្គាល់​លោក ហេង ឡា​លីន (​សុំ​លាក់​ឈ្មោះ​) បាន​ខ្សិ​ប​ប្រាប់ថា : លោក​ផ្កាយ​២ ហេង ឡា​លីន នេះ មាន​ខ្សែ ទុយោ​ធំៗ​ណាស់ សុទ្ធតែ ខ្សែ​ជំទាវៗ​ធំៗ​នៅក្បែរ​ស្តេច ឯណោះ ? ចឹ​ង​ហើយ​បានជា​មុខរបរ បើក​ល្បែងស៊ីសង​ឆ្នោត​យួន របស់គាត់ គ្មាន​អាជ្ញាធរ ឬ​សមត្ថកិច្ច​ថ្នាក់​ណា ហ៊ាន​រំខាន​នោះ ។ ចាំ មើលៗ​តើ លោកនាយ ឧ​ត្ត​ម​សេនីយ៍ ផ្កាយ​មាស ៤ ឯ​.​ឧ សុខ ផល រដ្ឋលេខាធិការ​ក្រសួង មហាផ្ទៃ និង​ជា​មេ​ធំ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​គ្រប់​ទម្រង់ នៅ​ទូទាំងប្រទេស ចាត់ វិធានការ​ក្តៅ​ចំពោះ​ទីតាំង​កត់​ឆ្នោត​យួន យីហោ " V168 " របស់លោក​ផ្កាយ​២ ហេង ឡា​លីន ដែរ ឬ​អត់ ? ។ ពាក់ព័ន្ធ​នឹង សេចក្តីរាយការណ៍​ព័​ត៌ មាន​ខាងលើនេះ ការិយាល័យ​និពន្ធ​គេហទំព័រ មាតុភូមិ www.meatophoum.com ពុំ​អាច​ស្វែងរក ការសុំ​បកស្រាយ​បំភ្លឺ ពី លោក​ផ្កាយ​២ ហេង ឡា​លីន បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។ ការ ផ្សាយ​ព័ត៌មាន​នេះ ការិយាល័យ​និពន្ធ​យើង រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ៕ ដោយ​: សុផល Tel : 012 953 824a game lotery1 a game lotery2