» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9017 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659524 នាក់

សម្តេច​តេ​ជោ​ប្រកា​សកាត់​ដី​អភិរក្ស​ឲ្យ​ប្រជាពលរដ្ឋ​និង​ដក​ដី​ពី​ឧកញ៉ា​សង​ថន​ព្រមទាំង​បើក​ឲ្យ​កាស៊ីណូ​ដំណោះ​ការ​វិញ​!

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជុំវិញ​ទំនាស់​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង ត្រូវ​ដកហូត ដី​ដែលមាន​ទំនាស់ របស់លោក ឱ​ញ៉ា សង ថន យកមក​រក្សាទុក​ធ្វើ​សម្បទាន​សង្គមកិច្ច​។a cma

នៅក្នុង​កិច្ចប្រជុំ​ពេញ អង្គ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២០​សម្តេច​លើក​ថា​«​ករណី​ទំនាស់​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​រដ្ឋបាល​ខេត្តបាត់ដំបង ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី​ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក​ដោយ​ខុសច្បាប់ និង​ត្រូវ​ប្រគល់ឱ្យ​រដ្ឋបាលខេត្ត​បាត់ដំបង​គ្រប់គ្រង​និង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម​ជូន​ប្រជាពលរដ្ឋ​ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​»​។​

អង្គភាព​ប្រឆាំង អំពើពុករលួយ​(ACU) នៅ​ថ្ងៃទី ៣០ ខែមិថុនា បាន​ឃាត់ខ្លួន​លោក ឧ​ញ៉ា សង ថន មាន​ជាប់​ពាក់ព័ន្ធ​និង​អំពើពុករលួយ ដីធ្លី​ចំនួន​ប្រមាណ ៥ ពាន់​ហិច​តា​(៥០០០) នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។​សម្តេច​តេ​ជោ បាន​ថ្លែង​ទៀតថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រូវធ្វើ​ការងារ​នេះ​បន្តទៅទៀត​។ ហើយ ដំណាក់កាល​នេះ ជា​ពេលដែល​ត្រូវធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា​ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ​និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​កលល្បិច​ផ្សេងៗ គឺ​ត្រូវ​ផ្តន្ទាទោស ហើយនឹង​ឈានដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។

សម្តេចនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយណា​ដែល​ចេញពី​អំពើ​ទុច្ចរិត គឺត្រូវធ្វើ​មោឃភាព​ចោល​។​សម្តេច​តេ​ជោ​ក៏បាន​ណែនាំ​ឲ្យ​ក្រសួងបរិស្ថាន​កសិកម្ម​ក្រសួង​រឿប​ចំ​ដែនដី​សហការ​ពិនិត្យ​កាត់​ឆ្វៀល​ដី​ក្នុង​តំបន់​អភិរក្ស​ផ្តល់​ឲ្យ​ប្រជាជន​ដែល​រសនៅ​អាស្រ័យ​ផល​ដោយ​បន្ថែម​១០​ភាគ​ទៀត​ទុក​សម្រាប់​ជា​ដី​សហគមន៍​។​តែ​ហាម​ការ​លួច​រុករាន​ទន្ទ្រាន​ថែម​។​

​សម្តេច ហ៊ុន សែន ក៏បាន​អនុញ្ញាត​ឲ្យ​កាស៊ីណូ​នៅ​ទូទាំងប្រទេស​កម្ពុជា បើក​ដំណើរការ​ឡើងវិញ ក្រោយ​បិទ​អស់​មួយរយៈ​ធំ​កន្លងមក​។​ប៉ុន្តែ​កាស៊ីណូ​ទាំងអស់នោះ​ត្រូវ​មក​ចុះ​អនុស្សរណៈ​អនុវត្ត​វិធានការ​ការពារ​ជាមួយ​ក្រសួងសុខាភិបាល ។​ក្រៅពីនេះ​ក្លឹប​ខារ៉ាអូខេ​អាច​បើក​ដំណើរការ​ជា​រូបភាព​ភោជនីយ៍ដ្ឋាន​ដោយ​ប្រកាន់​នូវ​វិធាន​សុខាភិបាល​ដើម្បី​ការពារ​ជម្ងឺ​កូ​វីដ​១៩​។​

កាស៊ីណូ កា​រ៉ា​អូ​ខេ ក្លឹប​កម្សាន្ត​នានា រួមទាំង​សាលារៀន ត្រូវ​រដ្ឋាភិបាល​បញ្ជា​ឲ្យ​បិទ​ដំណើរការ​បណ្តោះ​អាសន្នកាល​ពី​អំឡុង​ខែមេសា ឆ្នាំ ២០២០ ដោយសារ​ការផ្ទុះ​នៃ​វីរុស​កូ​វីដ ១៩ ដើម្បី​ទប់ស្កាត់​ការឆ្លង​និង​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​។ ​សូមបញ្ជាក់ថា​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ គណៈរដ្ឋមន្ត្រី នឹង​បើក​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី (​វិមាន​សន្តិភាព​)​។​

​អង្គប្រជុំ​ពិភាក្សា និង​បាន​អនុ​ម​ត័​លើ​របៀបវារៈ​ដូចខាងក្រោម​៖
១- សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។​២- សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។​
៣-​បញ្ហា​ផ្សេងៗ សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិ​ប្ប​ញ្ញ​តិ្ត​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សា​ធា​រណា​រដ្ឋ​កូរ៉េ​។​a cma1 a bb krolor1 

​