» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10767 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700938 នាក់

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រដ្ឋមន្ត្រី​

 

​ភ្នំពេញ​៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ការពារ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​បាញ់​ពី​ការរិះគន់​ក្រោយពី​លោក​បាន​ថ្លែង​ឲ្យ​កំទេច​អ្នកគាំទ្រ​សមរង្ស៊ី​ដោយ​ចោទថា​ជា​ពួក​ឧទ្ទាម​នៅ​ក្នុងការ​ប្រារព្ធ​ខួបកំណើត​កងពលតូច​លេច​៧០​កាលពី​ថ្ងៃទី​១៤​តុលា​ឆ្នាំ​២០១៩​ហើយ​ទ​ទូល​រង​ការរិះគន់​ពី​ភាព​អ​ព្យា​ក្រិ​ត្យ​របស់​កងទ័ព​!​។ a banh2 

​សេចក្តីថ្លែងការណ៍ បាន​បញ្ជាក់ថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូម​ជម្រាបជូន​ដល់​សាធារណមតិ​ជាតិ និង​អន្តរជាតិ ឱ្យបាន​ជ្រាបថា នាពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន និង​សង្គម​ស៊ីវិល​មួយចំនួន នៅតែមាន​ការយល់ច្រឡំ​អំពី​តួនាទី​របស់ កងយោធពល​ខេមរភូមិន្ទ​។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ សូមបញ្ជាក់​ឱ្យ​កាន់តែច្បាស់​អំពី​តួនាទី​នេះ ដូចខាងក្រោម​៖
១៖ កងយោធពល​ខេមរភូមិន្ទ មាន​តួនាទី​ដូចដែល​បានចែង​ក្នុង​រដ្ន​ធម្មនុញ្ញ​គឺ​ការពារ ជាតិ សាសនា និង​ព្រះមហាក្សត្រ​។ ដូច្នេះ ប្រសាសន៍ និង​បទបញ្ជា​របស់ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ន​មន្ត្រី រដ្ន​មន្ត្រី​ក្រសួងការពារជាតិ កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ ក្នុងឱកាស​ប្រារព្ធ​ខួប​លើក​ទី​២៥​ឆ្នាំ នៃ​ការបង្កើត​កងពល​លេខ​៧០ គឺជា​បទបញ្ជា​ដ៏​ត្រឹមត្រូវ​បំផុត ដែល​កងយោធពល​ខេមរភូមិន្ទ ត្រូវតែ​អនុវត្ត​ជាដាច់ខាត ពីព្រោះ​បញ្ហា​នេះ​ទាក់ទង​ទៅនឹង​សន្តិសុខ សន្តិភាព ស្ថិរភាព​ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការអភិវឌ្ឍ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

២៖ ក៏ប៉ុន្តែ​បើសិន​ជាមាន វិវាទ​នយោបាយ​រវាង គណបក្សនយោបាយ និង​គណបក្សនយោបាយ កងយោធពល​ខេមរភូមិន្ទ រក្សារ​ជំហរ​អ​ព្យា​ក្រិត​ភាព​របស់ខ្លួន​។ ផ្ទុយទៅវិញ ទង្វើ​ប៉ុនប៉ង​របស់​ជន​ក្បត់ជាតិ សម រង្ស៊ី និង​បក្ខពួក​របស់ខ្លួន តម្រូវឱ្យ​កងយោធពល​ខេមរភូមិន្ទ មិនអាច​អត់អោន​ឱ្យបាន​ជាដាច់ខាត ពីព្រោះ​ក្រុម​អគតិ​ទាំងនោះ ដែលមាន ទណ្ឌិត សម រង្ស៊ី ជា​មេខ្លោង ត្រូវបាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ចោទ​ពីបទ​ឧបឃាត កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​​ក្នុង​បរិបទ​នេះ កងយោធពល​ខេមរភូមិន្ទ ត្រូវតែមាន​កាតព្វកិច្ច​ពេញលេញ ដើម្បី​ការពារ​ព្រះរាជាណាចក្រ​កម្ពុជា គ្រប់​ទម្រង់​ទាំងអស់​។​

​សូមបញ្ជាក់ថា ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ថ្ងៃ​បង្កើត​កងពល នា​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ណែនាំ​ដល់ មេបញ្ជាការ មេបញ្ជាការរង និង​ពលទាហាន កងពលតូច​លេខ​៧០ ក៏ដូចជា​កងទ័ព​ទាំងអស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ចាត់វិធានការ​ចំពោះ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក ដែល​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​

​បន្ទាប់ពី​មាន​បទបញ្ជា​នេះ វិទ្យុ​អាស៊ីសេរី រួមទាំង​សង្គម​ស៊ីវិល​មួយចំនួន បែរ​បាន​រិះគន់ថា បទបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា ធ្វើឡើង​ដើម្បី​ការពារ​អំណាច​រាជរដ្ឋាភិបាល​ទៅវិញ​។​​សូមបញ្ជាក់ថា ទណ្ឌិត សម រ​ង្ស៉ី បានប្រកាស​វិល​ចូល​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​កៀរគរ​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ ដែល​កើតចេញពី​ការបោះឆ្នោត​។​a banh a banh3 a chhum 

​