» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30054 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597473 នាក់

អ្នកស្រី​ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ប្រកាស​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឈប់​គាំទ្រ​បក្ស​ភ្លើងទៀន ដែល​នៅរស់​ទាំង​ត្រដរ​មុន​ស្លាប់​?!


​ភ្នំពេញ​៖ អ្នកស្រី ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ដ​កម្ម​ជន​គណបក្សប្រឆាំង​នៅ​សង្កាត់​អូ​ចារ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​សម្តែង​ការខឹង​សម្បា​ជាខ្លាំង​ចំពោះ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន បន្ទាប់ពី​បណ្តេញ​អ្នកស្រី​ចេញពី​បក្ស​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​នឹង​ត្រុ​វ​បាត់បង់​តួនាទី​ជា​ចៅសង្កាត់រង​មកពី​គណបក្ស​ភ្លើងទៀន​។ អ្នកស្រី ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​បក្ស​ភ្លើងទៀន​ទាំង​ក្នុង និង​ក្រៅប្រទេស បញ្ឈប់​ការគាំទ្រ​បក្ស​ភ្លើងទៀនដែលត្រដរនៅរស់នេះ​បន្តទៅទៀត​។​a rozet2 

​អតីត​ភាពជា​គណបក្ស​សមរង្ស៊ី​បច្ចុប្បន្ន​ឈ្មោះ គណបក្ស​ភ្លើងទៀន កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៤ តាមរយៈ​ប្រធាន​ប្រតិបត្តិ​បក្ស​ភ្លើងទៀន​ខេត្តបាត់ដំបង​បានសម្រេច​លុបឈ្មោះ​អ្នកស្រី ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ចេញពី​គណបក្ស​។ ក្នុង​លិខិត​លុបឈ្មោះ ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត មិនបាន​បញ្ជាក់​ពី​មូលហេតុ​នោះទេ​។ ប៉ុន្តែ​តាម​ប្រភពព័ត៌មាន​មួយចំនួន​បាន​អះអាងថា ការ​លុបឈ្មោះ ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត ចេញពី​បក្ស​ភ្លើង​ទៀត ព្រោះ​ការប្រព្រឹត្ត​ខុស​នឹង​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​បក្ស ក្នុង​គ្រា​ឈ្មោះ​នៅ​ជា​សមាជិក​បក្ស​ភ្លើង​ទៀត តែ​ទៅធ្វើ​សកម្មភាព​បម្រើ​បក្ស​មួយ​ផ្សេងទៀត (​បក្ស​កម្លាំង​ជាតិ​)​។​ប៉ុន្តែ​ប្រសិនបើ​ចឹ​ង​មែន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ផ្សេងទៀត​នៅ​មូលដ្ឋាន​ក៏​ខុស​ដែរ​រួមទាំង​មេដឹកនាំ​គណបក្ស​៣​រូប​ដែល​នាំគ្នា​ទៅ​បោះឆ្នោត​គាំ​ទ្រនិងឈរឈ្មោះក្នុងនាមគណបក្ស​ឆន្ទៈ​ខ្មែរ​ដើម្បី​បាន​ជាប់​សមាជិក​ព្រឹទ្ធសភា​ចំនួន​៣​រូប​ហើយក៏​មាន​សមា​ជិ​ក្រុមប្រឹក្សាឃុំ​សង្កាត់​មួយចំនួន​នៃ​គណបក្ស​ភ្លើងទៀន​លក់​សន្លឹកឆ្នោត​ផងដែរ​ពេល​បោះឆ្នោត​ព្រឹទ្ធសភា​កន្លងមកនេះ​។​

តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ឈប់​គាំទ្រ​បក្ស​ភ្លើង​ទៀត​បន្តទៅទៀត​«​គណបក្ស​នេះ (​បក្ស​ភ្លើងទៀន​) ពី​ដេ​ី​ម ជា​គណបក្ស​ដែល​ល្អ តែ​ក្រោម​ការគ្រប់គ្រង​របស់​ប​ក្ខ​ពួក​មេ​បច្ចុប្បន្ន បាន​បំផ្លាញ​ស្មារតី​ដេ​ី​ម បំផ្លាញ​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​បក្ស​ដែលជា​គណបក្ស សម រង្ស៊ី ពួក​អស់នេះ​ធ្វើ​ការដក​សកម្មជន​ណា​ដែល​ស្មោះត្រង់​នឹង​ពលរដ្ឋ ដែល​បម្រើ​ទុក្ខលំបាក​របស់​ពលរដ្ឋ ហើយ​មិនចេះ​រណប​គេ បង្ខិតបង្ខំ​សកម្មជន​ឱ្យទៅ​បោះឆ្នោតឱ្យ​គណបក្ស​ផ្សេង​ដែល​គេ​មិន​ស្រឡាញ់​»​។

​ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត បាន​បន្តថា «​មូលហេតុ​នៃ​ការដក​ខ្ញុំ​ដោយ​បំពាន​លក្ខន្តិកៈ​នេះ គឺ​ក្រោយពី​ខ្ញុំ​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ និង​រក​ជំនួយ​ជួយ​គណបក្ស​កម្លាំង​ជាតិ​។ ក្រោយពី​ភ្លើងទៀន​គេ​មិន​ឱ្យចូល​ប្រកួត​មក ខ្ញុំ​សូមបញ្ជាក់ថា ពួកគេ​បាន​បង្ខំ​ឱ្យ​សកម្មជន​ភ្លេ​ី​ង​ទៀន​ទៅ​បោះឆ្នោតឱ្យ​បក្ស​ផ្សេង ដែលជា​បក្ស​ដែល​ក្រុម​ពួកគេ​ឈរឈ្មោះ តែបើ​សកម្មជន​រូប​ណា​មិន​ស្តាប់​តាម​គេ​ទេ ពួកគេ​គំរាម​ដក​តួនាទី និង​លុបឈ្មោះ​»​។​

​អ្នកស្រី ស៊ិន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត បច្ចុប្បន្ន​មាន​តួនាទី​ជា​ចៅសង្កាត់រង​ទី​២ នៅ​សង្កាត់​អូរ​ចា មកពី​គណបក្ស​ភ្លើងទៀន​។ អ្នកស្រី​ធ្លាប់បាន​ឈ្នះឆ្នោត​ជា​ចៅសង្កាត់​អូរ​ចា ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កំពូល​រំលាយចោល តួនាទី​ជា​ចៅសង្កាត់​របស់​អ្នកស្រី ស៊ិន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត ក៏​ត្រូវបាន​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​ផងដែរ​តាមច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ប្រើ​ប្រព​ន្ធ័​សមាមាត្រ​។​

​សូមបញ្ជាក់​ដោយសារ​មើលឃើញ​ពី​ភាពមិនច្បាស់លាស់​ស្រប​ដូច​មិន​ស្របច្បាប់​ព្រោះ​មិនអាច​ចូល​ឈរឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​នាពេលកន្លងទៅ​មាន​សមាជិក​បក្ស​ភ្លើងទៀន​ជាច្រើនរូប បាន​លាឈប់​ពី​គណបក្ស​នេះ ទៅ​ចុះចូល​ជាមួយ​គណបក្សនយោបាយ​ដទៃ ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​។ ចុះ​នៅពេលនេះ សមាជិក​ដែលមាន​ជំហរ​រឹងមាំ​ខ្លាំង​ដូចជា​អ្នកស្រី ស៊ិន ចាន់​ពៅ​រ៉ូ​ហ្ស៊េ​ត មក​បរិហារ​ការដឹក​នាំ​បក្ស​ភ្លើងទៀន​បែបនេះ តើ​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​មួយ​នេះ នឹងត្រូវ​អត្ថាធិប្បាយ​បែបណា​?​ការបណ្តេញ​អ្នកស្រី ស៊ិន ពៅ​ចាន់​រ៉ូ​ហ្ស៊េ​ត ចេញពី​គណបក្ស​ភ្លើងទៀន​ដែលជា​គណបក្ស​ត្រ​រស់ ជា​សញ្ញា​បង្ហាញឱ្យឃើញថា ក្រុមប្រឆាំង​ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​ក្រោម​ដំបូល​អតីត​គណបក្ស​ស​ង្គ្រោះ​ជាតិ កំពុងតែ​បែកបាក់​គ្នា ?។a rozet a rozet1 a rozeta 
​