» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8813 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698984 នាក់

លោក​ឧបនាយករដ្ឋមន្ត្រី ទៀ សីហា សង្ឃឹមថា កម្ពុជា​-​វៀតណាម នឹង​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស

 

​ត្បូងឃ្មុំ​៖ ថ្លែង​ចេញពី​ព្រុំ​ដែនកម្ពុជា​វៀតណាម​ចំពោះមុខ​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ង្វៀន ហុង​ថា​យ អនុរដ្ឋមន្ត្រី និង​គណៈប្រតិភូ​ក្រសួង​ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ជំរុញ​ការដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម ដែល​នៅ​សេសសល់​(ប្រមាណ១៨ភាគរយ)ឱ្យបាន​ឆាប់រហ័ស ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន ទៅជា​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។a sey ha hun1 

​ធ្វើជា​អធិបតី​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៨ ទិវា​នៃ​ការចងចាំ ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៥ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​នេះ នា​តំបន់​ប្រវត្តិសាស្ត្រ X16 ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ឥតឈប់ឈរ​នៃ​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ ស្របតាម​ទិស​ស្លោក “​ភាពជា​អ្នកជិតខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរអង្វែង​”​។

​លោក​ឧបនាយករដ្ឋមន្ត្រី មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ក្រោយពី​ការរៀបចំ​ប្រារព្ធ​ពិធី​នា​ថ្ងៃនេះ ប្រទេស​ទាំងពីរ នឹង​កាន់តែ​ជំរុញ​ទំនាក់ទំនង​សាមគ្គីភាព និង​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​ដ៏​ល្អ​ប្រពៃ​បន្ថែមទៀត ពិសេស​ជំរុញ ការដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​ឆាប់រហ័ស​។​លោក​ឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅ​ថ្ងៃទី​៥-៩ ខែកក្កដា ឆ្នាំ​២០២៥​ខាងមុខ ក្រុមការងារ​ទាំងពីរ កម្ពុជា​-​វៀតណាម នឹង​រៀបចំ​កិច្ចប្រជុំ​រវាង​ប្រធាន​គណៈកម្មការ​ចម្រុះ​ព្រំដែន “JBC” កម្ពុជា​- វៀតណាម វៀតណាម​-​កម្ពុជា នៅ​ប្រទេស​វៀតណាម​”​។

​លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ភាគី​វៀតណាម ជួយ​បន្ត​គាំទ្រ​កម្ពុជា តាមរយៈ​ថែរក្សា​សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម នៅតាម​ព្រំដែន​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត , ការកសាង​សមត្ថភាព អប់រំ និង​បណ្តុះបណ្តាល​យោធិន ព្រមទាំង​ការផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន និង​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ដោះស្រាយ​បញ្ហា​នានា​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព ក្នុង​ភាពជា​មិត្ត​ជិតខាង​ល្អ​៕a sey ha hun 
​