» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9036 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659543 នាក់

ជន​ញៀន​ថ្នាំ សម្លាប់​ស្ត្រី​ម្នាក់​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​


​បាត់ដំបង​៖ ជនសង្ស័យ​ដែល​ប្រើប្រាស់​គ្រឿងញៀន ហើយ​បាន​ទៅ​សម្លាប់​ស្ត្រី​ចំណាស់​ម្នាក់​អាយុ​៨៥​ឆ្នាំ នៅតាម​ដងផ្លូវ​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ហើយ រត់គេច​ចូល​ព្រៃ​ជាច្រើន​ថ្ងៃ ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចម្រុះ​ខ្ទង់រយ​នាក់​ព័ទ្ធ​ស្ទាក់​ចាប់បាន​ហើយ កាលពី ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៤ នៅ​ចំណុច​ព្រៃ​មួយកន្លែង ក្នុងភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម​ស្រុក​បាណន់ ខេត្តបាត់ដំបង​។​a catch kill 

​លោក ឈឿង គឹម​សុង ស្នងការរង​នគ​បាល​ខេត្តបាត់ដំបង​ទទួលបន្ទុក​ផែន​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹង​នូវ​ព័ត៌មាន​បឋម​ថា ជនសង្ស័យ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ពួនស្ទាក់​ចាប់បាន​
​ខណៈដែល​គេ​ដើរ​ចេញពី​ក្នុងព្រៃ​ខាងលើ បម្រុង​ឆ្លងផ្លូវ​ចូល​ភូមិ បន្ទាប់ពីរ​រូបគេ​អត់​អាហារ​ច្រើន​ថ្ងៃ​ក្នុងព្រៃ​។​​លោក​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ខ្ទង់រយ​នាក់ មាន​ទាំង​កម្លាំង​ស្នងការ​ខេត្ត កម្លាំង​អធិការ​ស្រុក ក្រុង ជាប់​ព្រំប្រទល់ កម្លាំង​អាវុធហត្ថ អាជ្ញាធរ​មូលដ្ឋាន ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ ដោយ​ប្រើប្រាស់ វិធានការ​ជំនាញ​នានា អស់​រយៈពេល​៨​យប់​៩​ថ្ងៃ​ក្នុង​ការរុករក​និង​ពួនស្ទាក់ ទើប​ស្ទាក់ចាប់​ជនសង្ស័យ នេះ​បាន​។​

​លោក ឈឿង គឹម​សុង បន្ថែមថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​មាន​ជំនាញ​ដើរ​ព្រៃ ទើប​គេ​អាច​សម្ងំ ក្នុងព្រៃ​បានយូរ​ថ្ងៃ ព្រោះ​តាម​អ្នកភូមិ​ថា ជននេះ​ធ្លាប់​ដើរ​ព្រៃ រុក​អង្ក្រង​ជាមួយ ម្តាយ​១​យៈ​ពេល ជាង​១០​ឆ្នាំ កាល​រូបគេ​នៅ​តូច ។ ហើយ​គួបផ្សំ​ភូមិសាស្ត្រ​ស្មុកស្មាញ ទើប​សមត្ថកិច្ច​ពិបាក ក្នុងការ​តាម រុករក​ឃើញ​។​​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើនេះ​មានឈ្មោះ សឿន ទន់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​ពងមាន់ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង​ជា​ជន ដែល​ប្រើប្រាស់​គ្រឿងញៀន ។​ជននេះ​ធ្លាប់​ត្រូវបាន នាំខ្លួន​យកទៅ ធ្វើការ​អប់រំ​បន្សាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​នាពេល​សមត្ថកិច្ច​ចាប់បាន​កន្លងមក​និង​មាន​ច​រិ​ក​កោងកាច​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៦ ខែ កក្កដា ឆ្នាំ​២០២៤ វេលា​១៣៖១០​នាទី​នៅ​ចំណុច​ក្រុមទី​០៦ ភូមិ​ច្រាប​ក្រសាំង សង្កាត់ វត្ត​គរ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង ជនសង្ស័យ​ខាងលើ​បាន​ជិះ​កង់​មួយគ្រឿង ប្រដាប់​ដោយ​កាំបិត បានធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ​៨៤​ឆ្នាំ មាន​ទីលំនៅ កន្លែងកើតហេតុ​ខាងលើ​បណ្តាល ឲ្យ​ស្លា​-​ប់​នៅ​កន្លែងកើតហេតុ​ហើយ ជនសង្ស័យ បាន​ជិះ​កង់​គេចខ្លួន​ចេញពី​កន្លែងកើតហេតុ​។​ចឹ​ង​បាន​ថា​អាហ្នឹង​ហើយ​ហៅថា​ផលប៉ះពាល់​ពី​ឥទ្ធិពល​គ្រឿងញៀន​ក្នុងស្រុក​យើង​!៕a catch kill1 a catch kill2 
​