» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10806 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700977 នាក់

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ទប់ស្កាត់​ក្មេង​ទំនើង ចោរ​គាស់​ផ្ទះ និង​ព​ន្លឿ​ន​ការផ្តល់​កម្មសិទ្ធិ​ផ្ទះសំបែង​

​ភ្នំពេញ​៖​សំណើរ​ខាងលើ​ត្រូវបាន​ធ្វើឡើង ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​បរិវេណ​ពហុ​កី​ទ្ប​ដ្ឋា​ន​ជាតិ​អូ​ទ្បាំ​ពិ​ក សង្កាត់​វាលវង់ ខណ្ឌ​៧​មករា នា​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២ ក្រោម​វត្តមាន​លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោកស្រី កែវ សុខ​ពិសី អភិបាលរង​រាជធានី តំណាង​ឲ្យ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។a theng sothol

ក្នុងវេទិការនោះ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​៥ សង្កាត់​អូ​ឬ​ស្សី​ទី​៤ បានស្នើ និង​សំណូមពរ ឲ្យ​អាជ្ញាធរ ជួយ​ជួលជុល​កាំជណ្តើរ​ឡើង​រួម ដោយ​ជណ្តើរ​នោះ ពុកផុយ​ងាយ​នឹង​គ្រោះថ្នាក់ ដល់​ប្រជាពលរដ្ឋ រាប់សិប​គ្រួសារ​។ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​១២ សង្កាត់​វាល​រង់ ស្នើសុំ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ទប់ស្កាត់​ចោរ​គាស់​ផ្ទះ និង​ការស្នើសុំ​ជួយ​ព​ន្លឿ​ន​ការផ្តល់​កម្មសិទ្ធិ ផ្ទះសំបែង​ឲ្យ​បាន​លឿន ខណៈដែល​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​បញ្ហា​នេះដែរ​នោះ​។​​ចំពោះ​ការលើក​ឡើងជា​សំណើរ​ផ្ទាល់មាត់ ទាំង​៤​នាក់​ខាងលើនេះ ត្រូវបាន​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​មករា បញ្ជាក់ថា ចំពោះ​ការស្នើសុំ​ជួលជុល​កាំជណ្តើរ​ឡើង​រួម នៅ​ភូមិ​៥ សង្កាត់​អូ​ឬ​ស្សី​ទី​៤ លោក​បាន​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​សិក្សា​ហើយ​។

ចំពោះ​ការស្នើសុំ​ជួយ​ទប់ស្កាត់​ក្មេង​ទំនើង ទប់ស្កាត់​ចោរ​គាស់​ផ្ទះ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ បាននិងកំពុង​ប្រឹងប្រែង ដើម្បី​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។ ដោយឡែក ចំពោះ​ការស្នើសុំ​ជួយ​ព​ន្លឿ​ន​ការផ្តល់​កម្មសិទ្ធិ ផ្ទះសំបែង ឲ្យ​បាន​លឿន​នោះ លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការងារ​នេះ លោក ឃួ​ង ស្រេង បាន​យកចិត្តទុកដាក់​ណាស់ ដោយបាន​បញ្ជា​ឲ្យ​លោក ឃ្លាំង ហួត អភិបាលរង​រាជធានី​ចុះមក​អនុ​វត្ថ​ការងារ​នេះ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ដោយសារ​ការងារ​ច្រើនពេក ពាក់ព័ន្ធ​កិច្ចប្រជុំ​អាស៊ាន​ទើប​ការងារ​នេះ​ត្រូវបាន​លើក​ពេល​ជា​បន្តបន្ទាប់​។ តែ​ទោះជា​យ៉ាងណាក្តី​ការងារ​នេះ នឹង​ព​ន្លឿ​ន​ឲ្យ​បាន​លឿន​ទៅតាម​ការចង់បាន​រប​ស់​ប្រជាពលរដ្ឋ​។​

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញលោកម៉ប់សារិន បាន​ថ្លែងថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ត្រូវបាន​ធ្វើឡើង​ក្នុង​១​ឆ្នាំ​ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ និង​សំណើ​របស់​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​នេះ ត្រូវបាន​ខកខាន ដោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ មិនបាន​ជួបជុំគ្នា​បែបនេះ​ទេ​។a theng sothol1 

​