
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 9087 នាក់
ម្សិលមិញ 9961 នាក់
សរុប 20659594 នាក់
ភ្នំពេញ៖ នៅយប់រំលងអធ្រាត្រ ចូលថ្ងៃទី២៦ ធ្នូ ២០២៣ យុវជនប្រុសស្រីជាង២០០នាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះឆែកឆេរ និងត្រួតពិនិត្យ ឃាត់ខ្លួន ព្រមទាំងអប់រំ បន្ទាប់ពីពួកគេប្រមូលផ្តុំជុំគ្នាយ៉ាងកកកុញនៅមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពញ។
ប្រតិបត្តិការឃាត់ខ្លួនណែនាំដោយមិនដឹងមូលហេតុនេះ គឺធ្វើឡើងនៅយប់វេលាម៉ោង ០០.០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងតំបន់ទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយអប់រំរួច សមត្ថកិច្ចនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន បានអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ លើកលែងតែម៉ូតូកែទម្រង់ ដូរាងឡើងស៊េរី និងគ្មានស្លាកលេខ ត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាន។ដោយសារតែសមត្តកិច្ចធ្វើសកម្មភាពចាប់ឃាត់មនុស្សទាំងហ្វូងដោយមិនដឹងមូលហេតុចឹងក្រោយយុវជនដែលប្រមូលផ្តុំគ្នាជួបជុំសប្បាយត្រូវប្រយត្ន័ផង?៕