» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8297 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698468 នាក់

អ្នកនាំពាក្យ​សាលា​រាជធានី​៖​គ្មាន​ការបិទ​រាជធានី​ភ្នំពេញ​អី​ទេ​!

 

​ភ្នំពេញ ៖ អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្ដី​អ្នកនាំពាក្យ​សាលា​រាជា​ធានី បាន​ចេញមក​បញ្ជាក់ថា​សា​សំឡេង​មួយ​ដែល បាន​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​យ៉ាង​ព្រោងព្រាត​ថា រាជធានី​ភ្នំពេញ នឹងត្រូវ​បិទ​នៅ​យប់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​ជា​ដំណឹង​ក្លែងក្លាយ រាជធានី​ភ្នំពេញ មិនទាន់មាន​ការសម្រេច​ឲ្យ​បិទ​នោះទេ ។​«​គិត​ត្រឹម​ល្ងាច​នេះ​(​ទី​១៥ ខែមីនា ឆ្នាំ​២០២១) រាជធានី​ភ្នំពេញ មិនទាន់មាន​ការសម្រេច​ណាមួយ​ឲ្យ​បិទ​នោះទេ​។ សូម​ប្រជាពលរដ្ឋ​កុំ​មានការ​យល់ច្រឡំ និង​ឈប់​ចែកចាយ​ដំណឹង​ក្លែងក្លាយ​បន្តទៀត​»​។​a co pp 

​សូមជម្រាបថា កម្ពុជា​កំពុង​ជួបប្រទះ​នឹង​ករណី​ឆ្លង​កូ​វីដ​១៩ ជា​លក្ខណៈ​សហគមន៍ ២០​កុម្ភៈ ដែលជា​ករណី​ឆ្លង​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់មាន​។ មកដល់ពេលនេះ ករណី​ឆ្លង​សហគមន៍ ២០​កុម្ភៈ មិនទាន់​ធូរស្រាល​នៅឡើយ ប្រការនេះ​ជាការ​បង្ខំ​ឲ្យ​តំបន់ និង​ទីតាំង​មួយចំនួន ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន ថ្លែង​នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ដូច្នេះ​ថា «​អ៊ីចឹង​ខ្ញុំ​សូម​ស្នើឱ្យ​អភិបាលខេត្ត អភិបាល​រាជធានី​ធ្វើការ​ពិចារណា​ទាក់ទិន​ការចេញ​បទបញ្ជា​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ពិធីមង្គលការ ឬ​ពិធី​ផ្សេងៗ​នៅក្នុង​ខេត្ត​»​។

សម្តេច​តេ​ជោ បាន​បន្តថា «​សូម​ឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បី​រៀបចំ​នូវ​លិខិត​ជូនដំណឹង ដើម្បី​ស្នើសុំ​ការយោគយល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅលើ​ការផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការរៀប​មង្គលការ​ជាដើម​»​។​​ស​ម្តេ​តេ​ជោ ហ៊ុន សែន បន្ត​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​គ្រប់​ក្រុមគ្រួសារ សុំ​កុំ​ឲ្យ​កូនៗ​ចេញ​ក្រៅ​ផ្ទះ គ្រប់គ្រង​កូន​ឲ្យ​នៅក្នុង​ផ្ទះ​។​

ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ បាន​បន្តថា សម្រាប់​មនុស្ស​ចាស់ មនុស្សពេញវ័យ​ប្រសិន បើ​មិនមាន​ការចាំបាច់​ទេ គឺ “​កុំ​ចេញ​ក្រៅ​ផ្ទះ​” ហើយ​ប្រសិនបើ​ចេញ​ក្រៅ​ផ្ទះ ត្រូវតែ​ពាក់​ម៉ាស​ឲ្យ​បាន​ម៉ត់ចត់​។​​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ឥឡូវនេះ​យើង​មិនដឹងថា​ជំងឺ​កូ​វីដ​-១៩ ពិតប្រាកដ​នៅទីណា កន្លែង​ណា​នោះទេ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ដ៏​ធំ​៕

​