» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6425 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696596 នាក់

អង្គការ​លើកលែងទោស​ង​ន្ត​រ​ជាតិ​សុំ​ឲ្យ​មានការ​ដោះលែង​អ្នកស្រី​ទេពវ​ន្នី​

​នៅ​ថ្ងៃ​ចន្ទ ទី ៩ កក្កដា​នេះ អង្គការ​លើកលែងទោស​អន្ដរជាតិ (Amnesty International) បានទាមទារ​ជាថ្មីទៀត​ឲ្យ​មានការ​ដោះលែង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​បឹងកក់ ។​​មិនទាន់​ឃើញ​មានប​រតិកម្ម​ពី​រាជរដ្ឋាភិបាល​ចំពោះ​សំណើ​នេះ​ទេ​តែ​កន្លងមក អាជា្ញធរ​រាជរដ្ឋាភិបាល តែង​តែង​ច្រានចោល ដោយ​ចាត់ទុកថា ជា​កិច្ចការ​ច្បាប់​របស់​កម្ពុជា​។​a tep vorny1 

​អ្នកស្រី ទេព វ​ន្នី ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ នៅពេល​អ្នកស្រី​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ ដែល​ទាមទារ​ឲ្យ​ដោះលែង​មន្ត្រី​អាដហុក ៤​រូប និង​មន្ត្រី គ​.​ជ​.​ប​.​មួយរូប ព្រមទាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឲ្យ​វែកមុខ​រក​ឃាតករ​ពិត នៅ​ពីក្រោយ​ការបាញ់សម្លាប់​លោក កែម ឡី​។​

​នៅ​ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សើរើ​សំណុំរឿង​ចាស់​កាលពី​ឆ្នាំ​២០១៣ មក​ចោទប្រកាន់​អ្នកស្រី ទេព វ​ន្នី ដោយ​ចោទ​ពីបទ «​ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» និង​ផ្តន្ទាទោស​ដាក់គុក ២​ឆ្នាំកន្លះ​(៣០​ខែ​)​ពិន័យ​ប្រាក់ ៥​លាន​រៀល និង​បង្គាប់​ឲ្យ​បង់ប្រាក់​ទៅ​ដើមបណ្តឹង​ជា​សន្តិ​ខណ្ឌដូនពេញ ចំនួន ៩​លាន​រៀល​។​គិត​មកដល់ពេលនេះ អ្នកស្រី​ទេព​វ​ន្នី​បាន​ជាប់ឃុំ​រយៈពេល​ជិត ២​ឆ្នាំ​ហើយ​។​​នេះ គឺជា​លើក​ទី​៤​នៃ​ការជាប់​ពន្ធនាគារ​រប​ស់​អ្នកស្រី ទេព វ​ន្នី ដោយ​មិន​គិត​ការតវ៉ា​កន្លងមក ដែល​អាជ្ញាធរ​ចាប់ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។​

​កាលពី​ខែមិថុនា ឆ្នាំ​២០១៣ អ្នកស្រី​ត្រូវបាន​អង្គការ វ៉ា​យ​ថ​ល វ៉​យស៍ (Vital Voices) អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក ទទួល​ជ័យលាភី​ពានរង្វាន់​ស្ត្រី​ឆ្នើម ស្ត្រី​ជា​មេដឹកនាំ​ពិភពលោក​។ អ្នកស្រី ទេព វ​ន្នី មានកូន​ពីរ​នាក់​។ ខណៈ​អ្នកស្រី​កំពុងស្ថិត​នៅក្នុង​ការឃុំ​ខ្លួន​នៅក្នុង​ពន្ធនាគារ ត្រូវបាន​រាយការណ៍​មក​ថា ប្ដី​របស់​អ្នកស្រី​បាន​សុំ​បែក​គ្នា​៕a tep vorny 

​