» អ្នកលក់​អន​ឡាញ​ជេ​បញ្ចោរ​អ្នកទិញ​ត្រូវ​ហៅ​មក​ធ្វើ​កិច្ចសន្យា សុំទោស​! » បន្ទាប់ពី​ជួប​មេដឹកនាំ​ថៃ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី ជំរុញ​ការវិនិយោគ​និង​ទេសចរណ៍​ស៊ុ​លត​ង់​ព្រុយ​ណេ​ ​យាង​មក​ទទួលទាន​អាហារ​ពេលព្រឹក​ជាមួយ សម្ដេច​តេ​ជោ ព្រមទាំង​កូនប្រុស​ទាំងបី​ » ហេ​តុង​អី​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តស្ទឹងត្រែង​ទាល់តែ​មាន​មនុស្ស​របស់​នាយករដ្ឋមន្ត្រី​ចុះ​? » រកឃើញបេក្ខភាព​ពេញសិទ្ធិ​សម្រាប់​ការ​ឈរឈ្មោះ​បោះឆ្នោត​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី » ក្រុងភ្នំពេញ​កាប់​ដើមឈើ​មួយ​ដើម​អាជ្ញាធរ​រករឿង​តែបើ​ដើមឈើ​រលំ​លើប្រជាពលរដ្ឋស​ម្ងឺ​ចឺន​!? » ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4588 នាក់

ម្សិលមិញ 4027 នាក់

សរុប 14157258 នាក់

កូនស្រី​តវ៉ា​រឿង​ម្តាយ ប្តឹង​ឲ្យ​តុលា​ការអោយ​ចាប់​ប្តី​របស់​នាង ដាក់គុក ពីបទ រួមភេទ​ជាមួយ​អ​និតិ​ជន​!


​ខេត្តកណ្តាល ៖ ក្មេងស្រី​អាយុ​ម្នាក់​បានចេញ​មុខ​តវ៉ា​ក្រោយពី​ម្តាយ​បាន​ប្តឹង​ប្តី​នាង​ពីបទ​រំលោភ​អនីតិជន ហើយ​ត្រូវបាន​តុលាការ ចេញ​ដីការ​ឃុំខ្លួន​ប្តី​នាង​ជា​បណ្តោះអាសន្ន ។​​នាង​បាន​អះអាង​ប្រា​ថា នាង​គ្រប់​អាយុ​១៥​ឆ្នាំ​ហើយ ដោយ​ពួកគេ​ទាំងពីរ​នាក់​ស្រឡាញ់គ្នា​មិនមាន​អ្នកណា​បង្ខិតបង្ខំ​អ្នកណា​ទេ ហើយ​នាង​សំណូមពរ​សូម​ឲ្យ​តុលាការ​ដោះលែង​ប្តី​នាង ដើម្បី​ពួកគេ​ចាប់ដៃ​កសាង​ទ្រនុំ​គ្រួសារ​ទៅ​អនាគត ។​a rap kdal 

​ក្មេងស្រី​ឈ្មោះ វង់ សុខ​ហេង អាយុ ១៥ ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ជ្រូក ឃុំ ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល និង​យុវជន​ដែល​នាង​អះអាងថា​ជា​ប្តី​មិនទាន់​រៀប​អាពាហ៍ពិពាហ៍​នោះ​ឈ្មោះ ធួន គីម​ស៊ាន់ អាយុ ១៨ ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ស្វាយ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល បច្ចុប្បន្ន​រស់នៅ​ភូមិ​សេ​ដា ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។​

​ក្មេងស្រី​ឈ្មោះ វង់ សុខ​ហេង​បាន​ឲ្យ​ដឹងថា​៖​នាង​និង​យុវជន​ខាងលើ​បាន​ស្គាល់​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​អស់​ពេល​ជាង​មួយឆ្នាំ​មកហើយ មិនមាន​អ្វី​កន្លង​ឆ្គង​នោះទេ ប៉ុន្តែ​ដោយសារតែ​នាង​ជា​កូនទោល ហើយ​ឳ​ពុក​នាង​មាន​ជំងឺ​ជា​ទំងន់ ស្លាប់ចោល​នាង​និង​ម្តាយ​នាង​ទៅ ។ ក្រោយ​ឳ​ពុក​នាង​បាន​ស្លាប់​ម្តាយ​នាង​ទៅយក​ប្តី​មួយទៀត ។ នាង​បន្តថា សម្រាប់​ម្តាយ​នាង​ទោះបីជា​គាត់​យកប្តី​មួយទៀត​ក៏ដោយ​ក៏​គាត់​នៅតែ​ស្រឡាញ់​នាង​លើស​ដើម ។

តែ​អ្វីដែល​នាង​ជួប​បញ្ហា​នោះ គឺ​ប្តី​ក្រោយ​របស់​ម្តាយ​នាង​ចេះតែ​រករឿង​នាង​និង​បំពាន​បំពាន​មកលើ​រៀងកាយ​នាង ទោះ​នាង​បាន​ប្រាប់​ម្តាយ​ដែរ​តែ​ម្តាយ​នាង​បាន​ហាម​នាង​មិន​ឲ្យ​និយាយ ។ ដោយសារតែ​បញ្ហា​រឿង​ឳ​ពុក​ចុង​ធ្វើ​សកម្មភាព​មិនល្អ​មកលើ​នាង​បែបនេះ ទើប​នាង​សម្រេចចិត្ត​ចាក​ចេញពីផ្ទះ​ទៅរក សង្សា​តាម​ហ្វេ​ស​ហ្វុ​ក​នៅឯ​ស្រុក​ខាង​ប្រុស ។​​នាង​បន្តថា ពេលទៅដល់​ម្តាយ​ឳ​ពុក​ខាង​ប្រុស​ក៏​មិនបាន​បដិសេធ​អ្វី​ដែរ តែ​សុំ​កុំ​ឲ្យ​មានរឿង​ដល់​កូន​គាត់ ក្រោយមក​ពួកគាត់​បាន​ទៅ​ជម្រាប​មេភូមិ មេឃុំ​វិហា​សួរ​គ៌ ស្រុក​ខ្សាច់កណ្តាល ឲ្យ​ជួយ​ដឹងឮ និង​ទទួលស្គាល់​ផងដែរ ។​

​លុះ​រស់នៅ​ជាមួយគ្នា​បាន​ប៉ុន្មាន​ថ្ងៃ​ស្រាប់តែ​សមត្ថកិច្ច​បាន​ចាប់​ប្តី​នាង​ដែល​មិនទាន់បាន​រៀបការ​បញ្ជូន​មកកាន់​តុលាការ​ឃុំខ្លួន​តែម្តង ។ នាង​បាន​បន្ថែមថា ការចាប់ខ្លួន​ប្តី​នាង​តាមរយៈ​ពាក្យបណ្តឹង​រប​ស់​ម្តាយ​នាង ដោយ​ប្តឹង​ចោទប្រកាន់ថា បង្ខិតបង្ខំ ចាប់​បង្ខាំង រំលោភ ។ ក្នុងករណីនេះ នាង​ជា​អ្នកស្ម័គ្រចិត្ត​មក​រួម​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ប្រុស​ដោយ​ខ្លួនឯង មិនមាន​ការបង្ខិតបង្ខំ ឬ​ចាប់​បង្ខាំង​ចាប់រំលោភ​ដូច​ការចោទប្រកាន់​ដូច​នៅក្នុង​ពាក្យបណ្តឹង​របស់​ម្តាយ​នាង​ឡើយ ។ នាង​បាន​និយាយថា ពួកគេ​ទាំង​២​នាក់​ស្រឡាញ់គ្នា​ណាស់ ច្បាប់​គួរតែ​ពិ​ចា​រិ​ណា មនុស្ស​ស្រឡាញ់គ្នា មិនគួរ​បំបែកបំបាក់​ពួកគេ​ឲ្យ​ព្រាត់​គ្នា​បែបនេះ​នោះទេ ។​

​លោក ឃុ​យ ពង់ ជា​មេភូមិ​សេ​ដា ឃុំ​វិហារ​សួ​គ៍ បាន​និយាយថា ក្នុងនាម​លោក​ជា​មេភូមិ លោក​សំណូមពរ​ដល់ តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​បាន​ចាប់​ក្មេង​នោះ សុំឱ្យ​ដោះលែង​មកវិញ​ទៅ​ព្រោះ ក្មេង​ស្រឡាញ់គ្នា​ដោយ​ស្ម័គ្រចិត្ត​ទោះបី​ខុស​អាយុ​១​ថ្ងៃ​២​ថ្ងៃ​ហ្នឹង​ចោទប្រកាន់​រួច​បំបែកបំបាក់​គេ​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​១​គូរ​ឈឺចាប់ ដោយសារ​ស្ន​ហា​ស្មោះ ។ ពាក់ព័ន្ធ​នឹង​ករណីនេះ លោក រស់ សា​វិ​ន ប្រធានការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​តាម​ទូរស័ព្ទ​ឲ្យ​ដឹងថា បុរស​ឈ្មោះ ធួន គីម​ស៊ាន់ ជាប់​ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥ ឆ្នាំ ឯ​ក្មេងស្រី​អះអាងថា គេ​គ្រប់​អាយុ​១៥​ឆ្នាំ​ហើយ​?! ៕a rap kdal1 a rap kdal2