» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6042 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696213 នាក់

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​អបអរសាទរ​និង​រិះគន់​ច្បាប់​គណបក្សនយោបាយ​

 

​សៀមរាប​៖ លោក​ជច​អេ​ហ្គា​( George EDGAR) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប (EU) ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែ ធ្នូ នេះ​បាន​សម្ដែង​ការអបអរសាទរ​ការ​ធ្វើ​វិសោធនកម្ម មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ទៅ​មាត្រា​៤៥​ថ្មី​(​ស្ទួន​មួយ​) ដើម្បី​បើកផ្លូវ ឲ្យ​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP) ១១៨​រូប មាន​សិទ្ធិ​ប្រឡូក ក្នុង​ឆាកនយោបាយ​ឡើងវិញ​និង​រិះគន់​ចំពោះ​ច្បាប់​គណបក្សនយោបាយ​ក​ម្ពុ​ជា​ដែល​ដាក់​ឲ្យ​ប្រើ​ច្បាប់​គណបក្សនយោបាយ​ក​ន្ល​ង​មក​។​a eu abasad 

​ប្រាប់​កាសែត​ក្នុងពេល​ទស្សនកិច្ច​ស្វែងយល់​បន្ថែម​នៅ​ក្រុមហ៊ុន​វិនិយោគទុន​របស់​អឺរ៉ុប ចំនួន​បួន នៅ​ខេត្តសៀមរាប​លោក​ជច​អេ​ហ្គា​( George EDGAR) មានប្រសាសន៍ថា​៖​នេះ​ជាការ​បោះជំហាន ជា​វិជ្ជមាន​មួយ ពីព្រោះ​ការបារម្ភ​ដែល​កើតឡើង នៅពេលដែល​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ត្រូវបានធ្វើ​វិសោធនកម្ម កាលពី​លើក​មុន​នោះ ពុំមាន​បញ្ញត្តិ​ណាមួយ ដែល​និយាយ​អំពី​នីតិវិធី​ប្ដឹងតវ៉ា បន្ទាប់ពី​អ្នកនយោបាយ ឬ​បុគ្គល​ណា​ម្នាក់ ត្រូវ​បានទទួល​បម្រាម​មិន​ឲ្យ​ចូលប្រឡូក ក្នុង​នយោបាយ​”​។​

​លោក​ទូត បានបញ្ជាក់​បន្ថែមថា​”​ពីព្រោះ​ជាគោលការណ៍​ច្បាប់​ទាំងឡាយ​ណាក៏ដោយ ដែល​ដាក់ទោស​អ្វីមួយ គួរតែ​ចែង​ផងដែរ អំពី​នីតិវិធី​ដើម្បី​តវ៉ា ទៅនឹង​ការដាក់ទោស​ទាំងអស់នោះ​។ យើង​ក៏បាន​កត់សម្គាល់​ផងដែរ ចំពោះ​ការប្រកាស​របស់​រាជរ​ដ្ឋា​ភិ​បាល កាលពី​ម្សិលមិញ​ផ្ដោតលើ​ផ្នែក​ជាច្រើន ដែល​ផ្នែក​ទាំងអស់នេះ ជា​អ្វីដែល​សហភាព​អឺរ៉ុប និង​អ្នកពាក់ព័ន្ធ​ដទៃទៀត បានបង្ហាញ​ពី​ការព្រួយបារម្ភ​។ មានការ​បង្ហាញ​ជា​វិជ្ជមាន​ច្រើន ហើយ​យើង​សង្ឃឹមថា អ្វីដែល​ជាការ​បង្ហាញ ជា​វិជ្ជមាន​ទាំងអស់នេះ នឹង​ប្រែ​ក្លាយទៅជា​ការអនុវត្ត​ន៍ ជាក់ស្ដែង​”​។​

​សូមបញ្ជាក់ថា​រដ្ឋសភា​កាលពី​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៨ បានប្រកាស​ជា​សាធារណៈ​ថា ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដើម្បី​បើកផ្លូវ​ផ្តល់​សិទ្ធិ ឲ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​ផ្តល់​សម្បទា ដល់​អ្នកនយោបាយ​១១៨​រូប របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែល​តុលាការ​ហាមឃាត់ ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ ឲ្យ​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​តំណាងរាស្ត្រ​ហត្ថលេខី ចំនួន​៨៧​រូប បាន​ផ្តួច​ផ្តើមធ្វើ​សេចក្តី​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​។​
”
​លោក កឹម សុខា ត្រូវបាន​ចោទប្រកាន់ ពីបទ​សន្ធិ​ដ្ឋិ​ភាព ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​ដែលជា​អំពើ​ត្រូវរ៉ូវ​គ្នា ដោយ​សម្ងាត់ ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឲ្យ​មាន​អំពើ​ប្រទូស្ត​រ៉ា​យ ឬ​ឲ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ជាប់ពន្ធនាគារ​ពី ១៥​ឆ្នាំ ដល់​៣០​ឆ្នាំ​។ តាមរយៈ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រុ​វ​បាន​តុលាការ​កំពូល​កាត់​រំលាយចោល​និង​ហាម​មន្ត្រី​គណបក្ស​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​ដោយ​គ្មាន​ការបើកផ្លូវ​តវ៉ា​!៕a leng2 (1) 

​