» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9911 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700082 នាក់

កម្ពុជា​ទទួលបាន​ការ​សាទរ​ក្នុងតួនាទី​ជា​សហ​ស្ថាបនិក​នៃ​ការធ្វើ​សេចក្តីសម្រេច​ថ្កោលទោស​រុស្ស៊ី​ដែល​កាត់​យក​ដី​អ៊ុយ​ក្រែ​ន​

​នី​វ​យ៉​ក​៖​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​សន្និបាត​អង្គការសហប្រជាជាតិ នា​ថ្ងៃ​ពុធ​ទី​១២​តុលា បង្ហាញថា កម្ពុជា​ស្ថិត​ក្នុងចំណោម​១៤៣​ប្រទេស បានសម្រេច​ចិត្ត​បោះឆ្នោត​ប្រឆាំង​រុស្ស៊ី ប​ករណី​យ៍​រុស្ស៊ី​ធ្វើ​ប្រជាមតិ​យក​តំបន់​៤​របស់​អ៊ុយ​ក្រែ​ន​មកកាន់​កាប់​ជា​កម្មសិទ្ធិ​។​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​ដំណោះស្រាយ​មួយ ថ្កោលទោស​ការបញ្ចូល​ខុសច្បាប់​របស់​រុស្ស៊ី ទៅលើ​តំបន់​ចំនួន ៤ គឺ​តំបន់ Luhansk Donetsk Kherson និង​Zaporizhzhia​នៃ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ដោយមាន​ប្រទេស​ចំនួន ១៤៣ បាន​បោះឆ្នោត​គាំទ្រ ប៉ុន្តែ​ប្រទេស​ចំនួន ៥ ដូចជា រុស្ស៊ី វេ​ណេ​ស៊ុយ​អេ​ឡា កូរ៉េខាងជើង បេឡា​រុស និង​ស៊ី​រី បាន​បោះឆ្នោត​ប្រឆាំងនឹង​ដំណោះស្រាយ​នេះ ខណៈ​ប្រទេស ៣៥ ទៀត​រួមទាំង​ចិន និង​ឥណ្ឌា​គឺ​បោះឆ្នោត​អនុប្បវាទ ។​a hun uy 

​ការសម្រេចចិត្ត​ធ្វើជា​សហ​ស្ថាបនិក​របស់​កម្ពុជា​ពេលនេះ ត្រូវបាន​សហគមន៍​អន្តរជាតិ​សម្តែង​ការ​សាទរ ដ្បិត​កម្ពុ​ជាមាន​តួនាទី​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​ផង​។ លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បា​នស​សេ​រលើ​បណ្តាញ​សង្គម​ធ្វី​ត​ទ័​រ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៣​តុលា បានចាត់ទុក​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា ថា​បានបង្ហាញ​ពី​គោលការណ៍​ភាពជា​អ្នកដឹកនាំ​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​។ ភ្ជាប់​ជាមួយគ្នានេះ តំណាង​ទូត​អង់គ្លេស​ប្រចាំ​កម្ពុជា ក៏​គាំទ្រ​ការសម្រេចចិត្ត​របស់​ក​ម្ពុ​ជា​ដែរ​។ ឯកអគ្គរាជទូត​អង់គ្លេស លោក Dominic William បញ្ជាក់​ពី​ការ​អរគុណ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន និង​ប្រមុខ​ការទូត លោក ប្រាក់ សុខុន ដែល​ធ្វើជា​សហ​ស្ថាបនិក​គាំទ្រ​ដំណោះស្រាយ​ដ៏​មាន​សារៈសំខាន់​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​ថ្កោលទោស​រុស្ស៊ី​ជាថ្មី​។​

​ជំហរ​របស់​កម្ពុជា​ពេលនេះ ក៏ត្រូវ​បាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​រួចជាស្រេច​ទៅហើយ ថា​កម្ពុជា​នឹង​យក​គោលការណ៍​ច្បាប់​ជា​មូលដ្ឋាន​។ កាលពី​ថ្ងៃ​អង្គារ ទី​១១​តុលា សម្តេច ហ៊ុន សែន លើកឡើងថា ការណ៍​ដែល​ប្រទេសមួយ ទៅយក​ទឹកដី​ប្រទេស​មួយទៀត ជា​រឿង​មិន​ត្រឹមត្រូវ ដោយ​លោក​បាន​ប្រដូច​ស្ថានការណ៍​អ៊ុយ​ក្រែ​ន​នឹង​កម្ពុជា ថាបើ​ប្រទេសជិតខាង ធ្វើ​ចឹ​ង​ដាក់​យើង តើ​យើង​ខឹង​ឬទេ​?​។​
​ជាការ​កត់សម្គាល់ នេះ​ជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​ធ្វើជា​សហ​ស្ថាបនិក​នៃ​ការ​ផ្ចុងផ្តើម​ការ​ថ្កោលទោស​រុស្ស៊ី​ម្តងទៀត ខណៈដែល​លើក​ទី​១​នោះបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២​មីនា ដែល​កម្ពុជា​បាន​ស្ម័គ្រចិត្ត​ចូលរួម​ផ្តួចផ្តើម​សេចក្តីសម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ ក្នុង​ការគាំទ្រ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​អ៊ុយ​ក្រែ​ន ហើយ​ទាមទារ​ឲ្យ​រុស្ស៊ី​ដក​កងទ័ព​ចេញពី​អ៊ុយ​ក្រែ​ន​ជាបន្ទាន់​។

​សេចក្តីសម្រេច​ដែល​ចងក្រង​ឡើង​ដោយ​សហភាព​អឺរ៉ុប មានចែង​ពី​ការ​ថ្កោលទោស​លើ​ការ​កាត់​យក​ដោយ​ខុសច្បាប់ ទឹកដី តំបន់​ចំនួន​៤​របស់​អ៊ុយ​ក្រែ​ន ក្រោមលេស បោះឆ្នោត​ប្រជាមតិ​របស់​រុស្ស៊ី​។ សេចក្តីសម្រេច​ខាងលើ​បានចាត់ទុក​សកម្មភាព​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន ពី​សំណាក់​រុស្ស៊ី ថា ជាការ​ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ​។ ដូច្នេះ គ្មាន​អ្នកណាម្នាក់ ត្រូវ​ទទួលស្គាល់ ទឹកដី​ទាំង​៤ របស់​អ៊ុយ​ក្រែ​ន​ដែល​រុស្ស៊ី​ទើប​កាត់​យក​ថ្មីៗ​នេះ ថា ជា​ទឹកដី​របស់​រុស្ស៊ី​នោះទេ​។ ការអំពាវនាវ​ឲ្យ​រុស្ស៊ី​ដកទ័ព ធ្លាប់មាន​នៅក្នុង​សេចក្តីសម្រេច​លើក​ទី ១​ដែល​មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​បោះឆ្នោត អនុម័ត​កាលពី​ថ្ងៃទី ២​មីនា ពោលគឺ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​រុស្ស៊ី បើក​ធ្វើសង្គ្រាម​អ៊ុយ​ក្រែ​ន​។​

គួរ​បញ្ជាក់ថា សេចក្តីសម្រេច​លើក​ទី​៤​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ ទាក់ទង​នឹង​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយ​ក្រែ​ន​​នៅ​ឆ្នាំ ២០១៤ មហាសន្និបាត​អង្គការសហប្រជាជាតិ​ក៏បាន ចេញ​សេចក្តីសម្រេច​ថ្កោលទោស​ការ​កាត់​យក​ទឹកដី​គ្រី​មេ​របស់​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី​ផងដែរ​តែ​គ្មាន​បានការ​។ យ៉ាងណាក៏ដោយ សេចក្តីសម្រេច​របស់​ម​ហាស​ន្និបាត អង្គការសហប្រជាជាតិ ជា​សារ​បញ្ជាក់ថា មាន​ប្រទេស​ច្រើន នៅក្នុង​ពិភពលោក​ដែល​មិន​យល់ស្រប​ឲ្យ​រុស្ស៊ី កាត់​លេប​យក​ទឹកដី​អ៊ុយ​ក្រែ​ន​។ សម្រាប់​ក្រុម​ប្រទេស​លោកខាងលិច និង​អ៊ុយ​ក្រែ​ន គោលដៅ​សំខាន់​របស់​ពួកគេ គឺ​ចង់​ឲ្យ​រុស្ស៊ី រឹតតែ​ឯកោ គ្មាន​អ្នកណា​រាប់រក នៅក្នុង​ឆាក​អន្តរជាតិ​។​

​អ៊ុយ​ក្រែ​ន​ផ្ទាល់​បាន​បើក​យុទ្ធនាការ​ការទូត​សម្បើម​ណាស់ ជាពិសេស នៅ​ទឹកដី​អាហ្វ្រិក ដើម្បី​បញ្ចុះបញ្ចូល បណ្តា​ប្រទេស​ដែល​ធ្លាប់​បោះឆ្នោត​អនុប្បវាទ និង​ប្រទេស​ដែល​មិន​ចូលរួម​បោះឆ្នោត នៅក្នុង​សេចក្តីសម្រេច​មុនៗ ឲ្យ​ទៅ​បោះឆ្នោត គាំទ្រ​សេចក្តីសម្រេច​ថ្កោលទោស ការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែ​ន​ពី​សំណាក់​រុស្ស៊ី​លើក​នេះ​។ អ៊ុយ​ក្រែ​ន ត្រូវតែ​ខំប្រឹងប្រែង​ស្វែងរក​សំឡេងគាំទ្រ ព្រោះថា ការបោះឆ្នោត របស់​មហាសន្និបាត កន្លងមក ទាក់ទង​នឹង​វិបត្តិ​អ៊ុយ​ក្រែ​ន បង្ហាញថា សំឡេងគាំទ្រ​សេចក្តី​សម្រេចបាន​ធ្លាក់​ថយចុះ​បន្តិច​ម្តងៗ ចំនួន ពី​១៤១ មក​នៅ​៩៣​។ អ្នកទទួលខុសត្រូវ​អឺ​រ៉ុ​បម្នាក់​ព្យាករ​ថា សំឡេងគាំទ្រ​សេចក្តីសម្រេច របស់​មហាសន្និបាត​នឹងមាន​ក្នុង​ចន្លោះ ១០០ និង​១៤០​។ អ្នកជំនាញ​ខ្លះទៀត វាយតម្លៃថា ហេតុការណ៍​បាញ់​មី​ស៊ី​ល​របស់​រុស្ស៊ី សំដៅ ទីក្រុង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​សម្លាប់​ប្រជាជន​ស៊ីវិល​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​ចន្ទ ដែល​សូម្បី អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ក៏​ចេញមុខ​ថ្កោលទោស នឹង​អាច​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ធ្វើ​ឲ្យ​មាន​ប្រទេស​ច្រើន លែង​ឈរ​នៅ​ខាង​រុស្ស៊ី ដែល​កាន់តែ​សាហាវ ឃោ​ឃៅ​នៅក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​a hun un1 


​